ព្រះ-អើយ! ផ្ទុះការព្រួយបារម្ភលើមនុស្សរាប់ម៉ឺននាក់នៅស៊ូដង់ កំពុងជាប់នៅទីក្រុងយោធាកាន់កាប់ មិនដឹងជោគវាសនាទៅជាយ៉ាងណា

Share This

កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ តាមការបញ្ជាក់ពីខាងក្រុមសង្គ្រោះនៅស៊ូដង់បានឱ្យដឹងថា មានមនុស្សរាប់ម៉ឺននាក់បានធ្វើជម្លៀសខ្លួនទៅកាន់ជំរុំ ប៉ុន្តែមានត្រឹមតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះដែលអាចភៀសខ្លួនទៅដល់ជំរុំដែលនៅជិតពួកគេបំផុត ចាប់តាំងពីថ្ងៃដែលកងកម្លាំងយោធាប៉ារ៉ាដណ្ដើមកាន់កាប់ទីក្រុង el-Fasher បាន។ ការជាប់គាំងមនុស្សរាប់ម៉ឺននាក់នៅក្នុងទីក្រុងដែលកងកម្លាំងយោធាកាន់កាប់នេះ បង្កជាការព្រួយបារម្ភយ៉ាងខ្លាំងក្លាពីជោគវាសនាពលរដ្ឋស្លូតត្រង់ទាំងនោះ ដែលអាចប្រឈមនឹងការសម្លាប់ ឬធ្វើទារុណកម្មយ៉ាងឃោរឃៅ។

កងកម្លាំងគាំទ្ររហ័ស (RSF) បានដណ្ដើមកាន់កាប់បានតំបន់ភាគខាងលិច Darfur កាលពីសប្ដាហ៍កន្លងទៅ ក្រោយពីបណ្ដេញកងទ័ពស៊ូដង់ជាគូប្រជែងចេញពីក្រុងដែលឡោមព័ទ្ធអស់រយៈពេល ១៨ ខែ។ ចាប់តាំងពីពេលនោះមក ក៏មានរបាយការណ៍ និង វីដេអូជាច្រើនផ្សព្វផ្សាយពីទង្វើដ៏ឃោរឃៅយង់ឃ្នងរបស់ក្រុមយោធា RSF ទៅលើជនស៊ីវិលស្លូតត្រង់ រួមមានការវាយធ្វើបាប ការសម្លាប់ និង ការបំពានផ្លូវភេទ នេះបើយោងតាមការបញ្ជាក់របស់ពលរដ្ឋស៊ូដង់ និង បុគ្គលិកសង្គ្រោះ។ ជនរងគ្រោះដែលបានស្លាប់គឺរួមមានមនុស្សប្រមាណ ៤៦០ នាក់ដែលបានសម្លាប់ក្នុងមន្ទីរពេទ្យផងដែរ បើតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក។

តាមទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បញ្ជាក់កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ពលរដ្ឋប្រមាណជាង ៨ ពាន់នាក់បានជម្លៀសចេញពីក្រុង el-Fasher កាលពីថ្ងៃទី ០១ និង ថ្ងៃទី ០២ ខែវិច្ឆិកា ហើយបើគិតចាប់តាំងពីក្រុមយោធា RSF កាន់កាប់មក មានចំនួនមនុស្សសរុប ៧០ ៨៩៤ នាក់ បានធ្វើការភៀសខ្លួនចេញ។ យ៉ាងណាមិញ មនុស្សមិនដល់ ៦ ពាន់នាក់ផងអាចភៀសខ្លួនចេញបានមកដល់ជំរុំជិតនោះបំផុតនៅ Tawila នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាជនភៀសខ្លួន។

ថ្លែងប្រាប់សារព័ត៌មាន The Associated Press លោកប្រធានក្រុមប្រឹក្សាខាងលើបានរៀបរាប់ថា៖ «ចំនួនគឺនៅតិចតួចណាស់។ ពួកយើងមិនបានឃើញមនុស្សរាប់ម៉ឺននាក់មកតាមអ្វីដែលរំពឹងទុកឡើយ។ ប្រសិនបើមនុស្សនៅតែស្ថិតក្នុងក្រុង el-Fasher វានឹងពិបាកខ្លាំងបំផុតសម្រាប់ពួកគេក្នុងការរស់រានមានជីវិត»

ប្រភព៖ PBS News

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

សោកស្ដាយ! តារាសម្ដែងជើងចាស់ តួអង្គ អារក្ខទឹក រឿង «ដំណើរឆ្ពោះទៅលោកខាងលិច» បានទទួលមរណ-ភាពក្នុងវ័យ ៧៨ ឆ្នាំ

ទាន់ហេតុការណ៍! ក្រោយទាហានថៃជាន់មីនព្រឹកមិញ ឥលូវនាយករដ្ឋមន្រ្តីថៃ Anutin បញ្ជាឱ្យបញ្ឈប់ការដោះលែងទាហានខ្មែរទាំង ១៨ នាក់

កូនស្រីទើប ១២ ឆ្នាំ ស្រ្តីជនជាតិថៃម្នាក់ បង្ខំឱ្យកូនលួចលាក់បម្រើសេវាកម្មខុសច្បាប់នៅជប៉ុន ឥលូវបែកការណ៍ផ្អើលពេញតូក្យូ

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ក្រោយទាហានថៃជាន់មីនព្រឹកមិញ ឥលូវនាយករដ្ឋមន្រ្តីថៃ Anutin បញ្ជាឱ្យបញ្ឈប់ការដោះលែងទាហានខ្មែរទាំង ១៨ នាក់

កូនស្រីទើប ១២ ឆ្នាំ ស្រ្តីជនជាតិថៃម្នាក់ បង្ខំឱ្យកូនលួចលាក់បម្រើសេវាកម្មខុសច្បាប់នៅជប៉ុន ឥលូវបែកការណ៍ផ្អើលពេញតូក្យូ

ពុ.ទ្ធោ! ស្រ្តីអ្នកអនាម័យម្នាក់ ចូលទៅសម្អាតច្រឡំផ្ទះ ម្ចាស់គេស្មានថាជាចោរ ជ្រុលដៃបា-/ ញ់ស្ល./ា-ប់ ចោលកូន ៤ នាក់ឱ្យកំព្រាម្ដាយ

(វីដេអូ) ផ្អើលឃើញក្រពើបណ្ដែតខ្លួននៅទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ពេលនេះត្រូវអ្នកភូមិព័ទ្ធចាត់ការរៀបរយហើយ

ទាន់ហេតុការណ៍! ទាហានថៃម្នាក់ទៀតហើយ បានដើរជាន់មីនបណ្តាលឱ្យដាច់ជើងស្តាំ នៅម្តុំភូមិភាគ ២ តំបន់ទល់មុខប្រាសាទព្រះវិហារ

ហៅសួរនាំដឹងរឿងហើយ! អាជីវករនៅកែប ទទួលស្គាល់រឿងតម្លៃតូប ៥០ ដុល្លារ និង ធ្វើកិច្ចសន្យា ៤ ចំណុចនេះ

ទឹកព្រះហឫទ័យធំធេង! ព្រះករុណា សព្វព្រះរាជហឫទ័យព្រះទានដំណាក់ចំនួន ២ ដល់រដ្ឋាភិបាលធ្វើសារមន្ទីរជាតិ តែប្រជារាស្ត្របែរជាក្ដុកក្តួលនឹងប្រយោគមួយរបស់ព្រះអង្គខ្លាំង

កោះល្បីមួយនៅអេស្ប៉ាញ ត្រូវរលកយក្សស៊ូណាមិកម្ពស់ ៤ ម៉ែត្រវាយប្រហា.រ ស្លា./ប់របួសមនុស្សជិត ២០ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ