ព្រះអើ-យ! អតីតដៃស្គររបស់ក្រុម My Chemical Romance ស្លា.//ប់ក្នុងផ្ទះរាប់ថ្ងៃគ្មានអ្នកដឹង រហូតស/ពហើមរលួយមើលលែងយល់

Share This

លោក Bob Bryar អតីតដៃស្គរប្រចាំក្រុម My Chemical Romance ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់លោកនារដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន TMZ នៅថ្ងៃទី ២៨ ខែវិច្ឆិកា។

ចំពោះព័ត៌មានលម្អិតជុំវិញការស្លាប់របស់សិល្បកររូបនេះមិនត្រូវបានទម្លាយបញ្ជាក់នោះឡើយ គ្រាន់តែដឹងថាសាកសពរបស់លោកត្រូវបានប្រទះឃើញនៅក្នុងផ្ទះខ្លួនឯងក្នុងសភាពហើមស្អុយរលួយមើលលែងយល់ទៅហើយ ក្រោយគ្មាននរណាបានដឹងបានឮពីលោកក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។

លោក Bob ត្រូវបានឃើញនៅរស់រានមានជីវិតជាលើកចុងក្រោយកាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ហើយបើតាមការធ្វើកោសល្យវិច័យជាបឋមមិនមានការបង្ហាញថាជាករណីឃាតកម្មនោះឡើយ។ យ៉ាងណាមិញ ខាងគ្រូពេទ្យនៅបន្តស៊ើបរកមូលហេតុពិតប្រាកដបណ្ដាលឱ្យតារាប្រុសរូបនេះបាត់បង់ជីវិតផងដែរ។

គួរបញ្ជាក់ថា លោក Bob Bryar បានកើតក្នុងទីក្រុង Chicago ក្នុងឆ្នាំ ១៩៧៩។ លោកបានចាប់ផ្ដើមលេងវាយស្គរតាំងពីនៅក្មេងវ័យមកម្ល៉េះ។ ចាប់អាជីពដំបូងជាវិស្វករផ្នែកសំឡេង និង អ្នកគ្រប់គ្រង tour លោក Bob បានផ្លាស់ទៅធ្វើជាតន្ត្រីករវិញក្រោយជួបជាមួយសមាជិកក្រុម My Chemical Romance ក្នុងឆ្នាំ ២០០៤។ លោកបានចូលក្នុងក្រុមមួយនេះអំឡុងពេលធ្វើការប្រគំតន្ត្រីនៅប្រទេសជប៉ុន ដោយធ្វើជាដៃស្គរជំនួសលោក Matt Pelissier និង បន្តក្នុងក្រុមអស់រយៈពេល ៦ ឆ្នាំ។

បន្ទាប់មកក្រោយចេញពីក្រុម លោក Bob ក៏ងាកមកធ្វើក្នុងវិស័យតន្ត្រិដដែលប៉ុន្តែជាអ្នកជួយលើការរៀបចំ tours ឱ្យតារាមួយចំនួន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកមិនសូវបានបង្ហាញខ្លួននោះឡើយដោយប្រើប្រាស់ជីវិតរស់នៅយ៉ាងសាមញ្ញធម្មតា៕

    

ប្រភព៖ NDTV

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

សល់ប៉ុន្មានថ្ងៃទៀតចូលរោងការ Taew ដឹកដៃគូដណ្តឹងសេដ្ឋី ទៅធ្វើបុណ្យនៅវត្តដើម្បីសុំលាភសុំជ័យ

KlapYaHandz ចេញសេចក្តីប្រកាសពីកម្មសិទ្ធិបញ្ញានិមិត្តសញ្ញាតារាចម្រៀង RuthKo សម្រាប់អ្នកយកធ្វើអាជីវកម្ម

រំលងជាង ១០ ថ្ងៃហើយ វុទ្ធា នៅទន្ទេញហៅឈ្មោះបងប្អូនល្អ RuthKo ធ្លាប់អង្គុយជជែកគ្នាលេងទល់ៗភ្លឺ

(វីដេអូ) បរាជ័យលើឆាក MUC! អ្នកម៉ាក់រូបស្រស់ មៀលីយ៉ាន ឆក់បានតំណែង Miss Super Talent ត្រៀមតំណាងប្រទេសទៅប្រកួតនៅកូរ៉េ

ស្វែងរកព័ត៌មាន​ ឬវីដេអូ