ព្រះអើយ! នៅឥណ្ឌា សិស្សថ្នាក់ទី ១០ ម្នាក់ តូចចិត្តប្រឡងបានពិន្ទុតិច ក៏គិតខ្លីលួចក-ាំ.ភ្លើ./ងឪពុកបញ្ចប់ជីវិ.-ត

Share This

កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ មានរឿងរ៉ាវដ៏រន្ធត់មួយកើតមានឡើងក្នុងស្រុក Bhagalpur រដ្ឋ Bihar ប្រទេសឥណ្ឌា ដោយមានក្មេងប្រុសជាសិស្សរៀនថ្នាក់ទី ១០ ម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយការបាញ់សម្លាប់ខ្លួនជាមួយកាំភ្លើងរបស់ឪពុក។

បើតាមការបញ្ជាក់របស់ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Somil Raj អាយុ ១៤ ឆ្នាំ។ តាមការទម្លាយពីក្រុមគ្រួសារបានអះអាងថា ក្មេងប្រុសរូបនេះគឺតូចចិត្តជាមួយពិន្ទុប្រឡងដែលទទួលបាន ទើបធ្វើឱ្យគេឈឺចិត្តខ្លាំងរហូតគិតខ្លីបែបនេះ។

ថ្លែងប្រាប់សារព័ត៌មានក្នុងតំបន់ ប៉ូលិសប្រចាំប៉ុស្តិ៍ Kahalgaon បានឱ្យដឹងថា៖ «ភ្លាមៗក្រោយទទួលបានការរាយការណ៍ ក្រុមប៉ូលិសក៏បានចុះដល់ទីតាំងកើតហេតុ និង បញ្ជូនសាកសពជនរងគ្រោះយកទៅធ្វើកោសល្យវិច័យ។ ចំពោះកាំភ្លើង និង ទូរស័ព្ទជនរងគ្រោះត្រូវបានប៉ូលិសដកទុកយកទៅធ្វើការស៊ើបអង្កេតបន្ត»

ក្រោយស៊ើបអង្កេតបឋម ប៉ូលិសរកឃើញថាក្មេងប្រុសនោះអាចនឹងបាញ់សម្លាប់ខ្លួនឯងពិតមែន ហើយបើតាមការពិនិត្យមើលទូរស័ព្ទ ប៉ូលិសរកឃើញដែរថារូបគេបានផ្ញើសារទៅមិត្តភក្តិដោយប្រាប់ថាគេនឹងបញ្ចប់ជីវិតខ្លួនឯង។

ចំពោះខាងក្រុមគ្រួសារវិញជឿថារូបគេសម្លាប់ខ្លួនដោយសារតូចចិត្តនឹងពិន្ទុប្រឡងដែលទទួលបានលទ្ធផលក្រោម ៥០%។ យ៉ាងណាមិញ ករណីមួយនេះប៉ូលិសនៅបន្តស៊ើបអង្កេតបន្ថែមលម្អិតដើម្បីរកមូលហេតុពិតប្រាកដជាក់លាក់៕

ប្រភព៖ Kenh14

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

សេវទុកមើលពេលចាំបាច់! អ្នករស់នៅខណ្ឌឫស្សីកែវ ពេលឈឺថ្កាត់អាចទៅមន្ទីរពេទ្យដៃគូ ប.ស.ស ទាំង ៩ ទីតាំងនេះបាន

រួមដំណើរជាមួយគ្នា ៨ ឆ្នាំ! គូម៉ា កាន់តែស្រឡាញ់មើលថែ ម៉ៅ គឹមធីតា លើសពីថ្ងៃដំបូង ពិសេសពេលភរិយាកំពុងពពោះជិតសម្រាល

យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

ព័ត៌មានបន្ថែម

សេវទុកមើលពេលចាំបាច់! អ្នករស់នៅខណ្ឌឫស្សីកែវ ពេលឈឺថ្កាត់អាចទៅមន្ទីរពេទ្យដៃគូ ប.ស.ស ទាំង ៩ ទីតាំងនេះបាន

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

​ឆ្នាំ ២០២៥ ហើយ! តស់មកដឹងពីមុខរបរកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំង ២០ សម្រាប់យុវជននៅកម្ពុជា

ផ្អើលនៅថៃ! ស្នេហាត្រីកោណ ស្រី ២ ប្រុស ១ ខាងប្រុសដោះស្រាយមិនចេញ ក៏បើកឡានចូលសមុទ្របំណងឱ្យស្ល-ា.ប់ទាំងអស់គ្នា តែបរាជ័យ

ក្ដៅៗ! អ្នកលេង TikTok នៅអាមេរិកកំពុងជ្រួលច្របល់ ខណៈបណ្ដាញសង្គមមួយនេះ អាចនឹងត្រូវឈប់ឱ្យប្រើនៅថ្ងៃទី ១៩ ខែមករា ខាងមុខ

ទំនេរអត់ការងារធ្វើទៅទះគូទនារីម្នាក់កណ្តាលផ្សារមួយទំហឹង មានអីខាងស្រីប្ដឹង បានទៅដេកប៉ុស្ដិ៍ប៉ូលិសលេង

សិល្បករខ្មែររស់នៅក្រៅប្រទេសម្នាក់ គូរគំនូរមិនដែលចោលអត្តសញ្ញាណជាតិ កំពុងទទួលបានការសរសើរពីបរទេស

នារីម្នាក់ លួចយកបារីអេឡិចត្រូនិចឡើងយន្តហោះ ជូរមាត់ពេកអង្គុយជក់ផ្លុំផ្សែងចោលយ៉ាងរំភើយ មិនខ្វល់ពីការហាមប្រាម

ស្វែងរកព័ត៌មាន​ ឬវីដេអូ