ព្រះអើយ! នៅមីយ៉ាន់ម៉ា ចំនួនអ្នកស្លា./ ប់ដោយគ្រោះរញ្ជួយដីច្រើនខ្លាំង រហូតកន្លែងបញ្ចុះស-ពខ្លះ ផ្នូរមួយបញ្ចុះស.ព ១០ នាក់

Share This

កន្លែងបញ្ចុះសពនៅក្រុង Sagaing ប្រទេសមីយ៉ាន់ម៉ា ដែលជាចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ទទួលសាកសពជនរងគ្រោះច្រើនលើសលប់ខ្លាំងរហូតត្រូវបង្ខំបញ្ចុះសពមនុស្សច្រើននាក់ក្នុងផ្នូរជាមួយគ្នា។

Photo: AFP

តាមការបញ្ជាក់ប្រាប់ពីអ្នករស់នៅក្រុង Sagaing ម្នាក់ឈ្មោះ Aye Moe កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅបានរៀបរាប់ថា៖ «សាកសពជនរងគ្រោះបានសាយភាយក្លិនតាំងពីម្សិលមិញ ហើយថ្ងៃនេះទៀត ក្លិនសពគឺកាន់តែខ្លាំងរហូតមិនអាចព័ណ៌នាបាន។ ខាងកន្លែងបញ្ចុះត្រូវកប់សាកសពមនុស្ស ១០ នាក់ក្នុងផ្នូរតែមួយ ហើយពេលដែលអស់កន្លែងបញ្ចុះតទៅទៀត ពួកគេត្រូវដឹកជញ្ជូនសាកសពដែលនៅសល់ទៅក្រុង Mandalay ដែលនៅក្បែរខាងដើម្បីបូជា ប៉ុន្តែនៅទីនោះឥលូវក៏គ្មានឡគ្រប់គ្រាន់ដូចគ្នា»

Photo: AFP

Aye Moe បានឱ្យដឹងទៀតថា ក្រុមសង្គ្រោះគឺមិនទាន់ទៅដល់ក្រុង Sagaing នៅឡើយទេ ដោយអ្វីៗគ្រប់យ៉ាងខាងពលរដ្ឋក្នុងតំបន់ជាអ្នកចាត់ការដោយខ្លួនឯង។ លោកបាននិយាយថា៖ «ពលរដ្ឋក្នុងតំបន់ចាត់ការគ្រប់យ៉ាងដោយខ្លួនឯង ហើយពួកយើងនៅមិនទាន់ដឹងចំនួនសាកសពជនរងគ្រោះទាំងអស់ប៉ុន្មាននាក់ឱ្យប្រាកដនោះឡើយ។ ក្នុងមន្ទីរពេទ្យមានទាំងអ្នករបួស និង សាកសព ដោយស្ថានការណ៍គឺពិបាកគ្រប់គ្រងមែនទែន។ បុគ្គលិកក៏គ្មាន ហើយក្មេងៗដែលពេញកម្លាំងខ្លះបានភៀសខ្លួនចូលព្រៃ ឯខ្លះទៀតបានចាកចេញពីប្រទេស»

ងាកទៅតំបន់ Kyar Ni Kan វិញ រថយន្តសង្គ្រោះបានបន្តបណ្ដាក់គ្នាដឹងជញ្ជូនសពជនរងគ្រោះយកទៅបូជា។ សាកសពប្រមាណជា ៣០០ នាក់ត្រូវបានដឹកយកទៅទីតាំងនោះ ដោយក្នុងនោះ ត្រឹមតែថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ តែឯងមានសាកសព ១០០ នាក់ទៅហើយ ដែលបង្ខំឱ្យខាងកន្លែងបូជាសពត្រូវបើកបន្ត ៦ ម៉ោងលើសពេលវេលាធម្មតា។

គួរបញ្ជាក់ដែរថា គិតមកទល់ពេល ចំនួនអ្នកដែលបានស្លាប់ដោយគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាបានកើនដល់ជាង ២៧០០ នាក់ហើយ ដោយចំនួនអាចកើនដល់ ៣ ពាន់នាក់ ស្របពេលខាងក្រុមរុករក និង សង្គ្រោះកំពុងស្វះស្វែងរុករកបន្ថែមតាមក្រុង និង ភូមិដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ៕

ប្រភព៖ VN Express

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ