ព្រះអើយ! នារីវ័យក្មេងម្នាក់បាត់ខ្លួន ៤ ខែ ធ្លាប់ផ្ញើសារឱ្យម្ដាយទាំងភ័យរន្ធ./ត់ ចុងក្រោយត្រូវគេប្រទះឃើញសា.កស-ពនៅផ្ទះសង្សារចាស់

Share This

រឿងរ៉ាវដ៏រន្ធត់មួយបានកើតមានឡើងក្នុងប្រទេសជប៉ុន ដោយនារីវ័យ ២០ ឆ្នាំម្នាក់ឈ្មោះ Asahi Okazaki បានបាត់ខ្លួនទៅកាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ក្រោយរូបនាងត្រូវបានអតីតសង្សារតាមដានជាប់ ស្រាប់តែថ្មីៗនេះគេបានរកឃើញសាកសពរបស់នាងនៅក្នុងផ្ទះអតីតសង្សាររូបនោះ។

តាមព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះ និង អតីតគូស្នេហ៍ធ្លាប់បានរស់នៅផ្ទះជាមួយគ្នា រហូតពួកគេសម្រេចចែកផ្លូវគ្នាដោយសារតែអំពើហិង្សាក្នុងគ្រួសារធ្ងន់ធ្ងរពេក។ យ៉ាងណាមិញ បើទោះជាចែកផ្លូវគ្នាដើររៀងខ្លួនហើយនោះ បុរសជាសង្សារចាស់គឺមិនព្រមឱ្យនាងរស់ស្រួលឡើយ គឺរូបគេនៅបន្តតាមបន្លាចជីវិតរបស់នាងជាប់រហូតដល់ថ្ងៃដែលនាងបាត់ខ្លួន។

មុនពេលបាត់ខ្លួនលែងមានដំណឹង Asahi គឺរស់នៅជាមួយលោកយាយរបស់នាង ហើយបើតាមសមាជិកក្រុមគ្រួសារនាងបានប្រាប់ដែរថា នាងធ្លាប់បានទូរស័ព្ទទៅប៉ូលិសដល់ទៅ ៩ ដង។ នាងទូរស័ព្ទទៅប៉ូលិសដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោយអតីតសង្សារនាងតាម stalk នាងខ្លាំងទៅៗ ដោយរំខាន និង ប៉ះពាល់ជីវិតប្រចាំថ្ងៃរបស់នាងយ៉ាងខ្លាំង។ អ្វីដែលរន្ធត់ជាងនេះទៅទៀតនោះ សារចុងក្រោយដែលនាងបានផ្ញើទៅឱ្យម្ដាយគឺសរសេររៀបរាប់ថា៖ «គេនៅក្បែរៗនេះ ខ្ញុំអាចនឹងត្រូវគេសម្លាប់»

ក្រោយមក អតីតសង្សាររបស់ Asahi ឈ្មោះ Shirai Hideyuki ក៏ត្រូវបានប៉ូលិសស៊ើបអង្កេតពាក់ព័ន្ធនឹងការតាម stalk មនុស្សស្រី ដោយជាលទ្ធផលគេក៏បានប្រទះឃើញសាកសពរបស់ Asahi ក្នុងសភាពស្អុយរលួយនៅក្នុងផ្ទះរបស់ជនសង្ស័យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ។ តាមការប៉ាន់ស្មានរបស់ប៉ូលិស នារីរងគ្រោះអាចនឹងត្រូវគេសម្លាប់យ៉ាងហោចណាស់តាំងពី ១ ខែមុន ទើបសាកសពរបស់នាងគឺរលួយខ្លាំងរហូតដល់ឃើញឆ្អឹងច្បាស់ៗ។ ដោយសារតែសភាពសាកសពរលួយខ្លាំង ប៉ូលិសគឺមិនទាន់អាចបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារអ្វីនោះឡើយនៅពេលនេះ ដោយគ្រាន់តែគេរកឃើញមានស្នាមដុតលើរាងកាយនាង។

យ៉ាងណាមិញ អាជ្ញាធរនៅបន្តស៊ើបអង្កេតនៅឡើយដើម្បីបញ្ជាក់ថាតើ Asahi ត្រូវបានគូស្នេហ៍ដុតរាងកាយមុន ឬក្រោយការស្លាប់របស់នាង។ គួរឱ្យដឹងថា ជនសង្ស័យជាអតីតសង្សារត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះកាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ពេលដែលរូបគេទើបត្រឡប់មកពីសហរដ្ឋអាមេរិកវិញ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ព័ត៌មានបន្ថែម

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ