ព្រឺសម្បុរ! នារីម្នាក់ ទម្លាយរឿង ម្ដាយត្រូវព្រាយចូលសណ្ឋិតពេលដើរហាត់ប្រាណក្បែរដើមត្នោត កូនចៅនាំគ្នាស្លុ.- តអស់មួយផ្ទះ

Share This

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នាពេលថ្មីៗនេះ មាននារីម្នាក់បានបង្ហោះសារចែករំលែក ពីករណីម្ដាយរបស់ខ្លួន ធ្លាប់ត្រូវបានអមនុស្សចូលសណ្ឋិតកាលពីឆ្នាំ ២០២២ និង នៅថ្ងៃទី ២៤ ខេមីនា ឆ្នាំ ២០២៥ ថ្មីៗនេះ ក៏មានព្រាយចូលសណ្ឋិតជាថ្មីម្ដងទៀតធ្វើឱ្យកូនចៅស្លុតអស់មួយផ្ទះ។

ទាក់ទិនទៅនឹងរឿងរ៉ាវដ៏នឹកស្មានមិនដល់នេះ តាមរយៈគណនីហ្វេសប៊ុកនារីម្នាក់ដែលត្រូវជាកូនមានឈ្មោះ Soda Vin បានចែករំលែករឿងរ៉ាវ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ឱ្យដឹងថា ៖ «ឆ្នាំ ២០២២ ម៉ែត្រូវបានខ្មោចចូល នៅម៉ោង ៨ យប់ មនុស្សពីរផ្ទះផ្អើលចាប់ម៉ែជាប់ កូនចៅភ័យណាស់ម្នាក់ៗស្លុតអស់ហើយ រយៈពេលជិត ២ ម៉ោងក្រោយពីចរចាត្រូវព្រមយកសំណែនម៉ែក៏មកធម្មតាវិញ។ លុះនៅថ្ងៃនេះ ថ្ងៃចន្ទទី ២៤ ម៉ោង ៨៖៤០ នាទីយប់ ព្រាយចូលម៉ែម្ដង កូនចៅស្លុតអស់មួយផ្ទះ»

ស្ត្រីដែលត្រូវជាកូន បានរឿបរាប់ពីដំណើររឿងដែលបានកើតឡើងលើម្ដាយរបស់ខ្លួនដូចតទៅ ៖ «ម៉ែ និង ខ្ញុំ បានដើរហាត់ប្រាណជុំវិញម្ដុំផ្ទះដូចរាល់ដង តែមេឃហាក់ដូចងងឹតណាស់ ប៉ុន្តែខ្ញុំ និង ម៉ែ ដើរជាមួយគ្នាដូចរាល់ដង ក្រោយពេលបាយរួចកន្លះម៉ោង នៅជិតផ្ទះដូចតែរាល់ដង ដើរមកដល់ចំណុចមួយមានដើមត្នោតច្រើន ម្ខាងមាន ៣ ដើម ម្ខាងទៀតមាន ១ ដើម ម៉ែនឹងខ្ញុំបានឮសំឡេងខ្យល់បក់ខ្លាំងណាស់ ខ្យល់ត្រជាក់ស្រេង ហើយស្លឹកត្នោតធំៗណាស់ ហេតុអីក៏ខ្យល់បក់ឮសូរលាន់ខ្លាំងម៉្លេះខ្ញុំងាកហើយ ឃើញស្លឹកត្នោតវាហាក់ដូចកំពុងវ៉ៃគ្នាលើដើមត្នោតខ្លាំងចម្លែក ឮសំឡេងលាន់ឮខ្លាំងណាស់ ម៉ែក៏ងាក ខ្ញុំក៏ងាក ហើយមើលមុខគ្នា តែមិនស្មានទេថាម៉ែបានឃើញវាលោតពីលើដើមត្នោតមករកគាត់ ម៉ែស្រែកថា វាមានក្បាលធំណាស់ រត់សំដៅមករកម៉ែ ម៉ែចាប់ដៃខ្ញុំជាប់ គាត់ប្រាប់ថា រត់ទៅកូន ខ្ញុំឮហើយរន្ធត់ណាស់ រត់ទៅណាកើត ខ្លាចម៉ែដួល ក៏ព្យាយាមដើរសំដៅមកផ្ទះ មកដល់ផ្ទះភ្លាម ខ្ញុំស្ទុះហៅគ្រប់គ្នាមកយ៉ាងលឿនប្រាប់ហេតុការណ៍ គ្រប់គ្នាលឿនណាស់ ម៉ែយាយមកអុជធូបពេញផ្ទះ កូនចៅមកចាប់ដៃជើងម៉ែជុំគ្នា ចំណែកពុកដំបូងមិនចង់ជឿទេ ដល់ឃើញខ្ញុំស្លុតគាត់ហាក់ដូចជាជឿ គាត់យកធូប ៣ សរសៃមកអុជ ហើយផ្លុំផង សូត្រផង ៣ ដង ម្ដងៗយូរណាស់ ស្រាប់តែម៉ែកន្រា្ដក់ ស្រែកយំឱបខ្ញុំផង យំផង ស្រែកផង «វាមកហើយ វាមកហើយ ក្បាលវាធំណាស់ វាចូលម៉ែហើយ» ខ្ញុំស្លុតណាស់ ម៉ែស្រែករួចកន្រ្តាក់ចង់ក្រោកឡើង ហាក់ដូចមិនមែនជាគាត់ទេ បើកភ្នែកធំៗ ស្រែកថា  «លែងអញៗៗ អញទៅហើយ ទៅរកវាហើយ» ខ្ញុំស្លុតនិយាយលែងចេញ ឱបម៉ែ កូនចៅព្យាយាមជួយស្រែកដេញវាឱ្យចេញ ពុកយកធូបមកសូត្រទៀត ផ្លុំទៀត មួយសន្ទុះ ម៉ែបែកញើសជោគ ហើយនិយាយបានធម្មតា ហាក់ដូចជាវាបានចេញទៅបាត់មែនហើយ។ ខ្ញុំមិនដឹងប្រើរយៈពេលប៉ុន្មានទើបបាត់ភ័យបាត់ខ្លាចទេ ញ័រដៃញ័រជើងអស់ហើយ។ ម៉ែជាហើយ ព្រោះបានកូនចៅ នឹងបុណ្យជួយ»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មានអ្នកជូនទៅ ឬនៅ? ឆាប់ៗនេះ នៅកោះពេជ្រ មានតាំងពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២ នេះជាម៉ោងពេលចូលទស្សនា

មួយឈុតៗ លេចធ្លោលើឆាកអន្តរជាតិ! ឈុតរបស់ ហ្វីយ៉ាតា ពាក់ប្រកួត MU សុទ្ធតែធ្វើឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

ព័ត៌មានបន្ថែម

មានអ្នកជូនទៅ ឬនៅ? ឆាប់ៗនេះ នៅកោះពេជ្រ មានតាំងពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២ នេះជាម៉ោងពេលចូលទស្សនា

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ទាន់ហេតុការណ៍! ក្រោយទាហានថៃជាន់មីនព្រឹកមិញ ឥលូវនាយករដ្ឋមន្រ្តីថៃ Anutin បញ្ជាឱ្យបញ្ឈប់ការដោះលែងទាហានខ្មែរទាំង ១៨ នាក់

កូនស្រីទើប ១២ ឆ្នាំ ស្រ្តីជនជាតិថៃម្នាក់ បង្ខំឱ្យកូនលួចលាក់បម្រើសេវាកម្មខុសច្បាប់នៅជប៉ុន ឥលូវបែកការណ៍ផ្អើលពេញតូក្យូ

ពុ.ទ្ធោ! ស្រ្តីអ្នកអនាម័យម្នាក់ ចូលទៅសម្អាតច្រឡំផ្ទះ ម្ចាស់គេស្មានថាជាចោរ ជ្រុលដៃបា-/ ញ់ស្ល./ា-ប់ ចោលកូន ៤ នាក់ឱ្យកំព្រាម្ដាយ

(វីដេអូ) ផ្អើលឃើញក្រពើបណ្ដែតខ្លួននៅទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ពេលនេះត្រូវអ្នកភូមិព័ទ្ធចាត់ការរៀបរយហើយ

ទាន់ហេតុការណ៍! ទាហានថៃម្នាក់ទៀតហើយ បានដើរជាន់មីនបណ្តាលឱ្យដាច់ជើងស្តាំ នៅម្តុំភូមិភាគ ២ តំបន់ទល់មុខប្រាសាទព្រះវិហារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ