ពួនញុំាទំពាំងបាយជូរ ១២ គ្រាប់នៅម៉ោង ១២ យប់ឆ្លងឆ្នាំ បំណងប្រាថ្នាឆ្នាំបន្ទាប់នឹងបានសម្រេច បើពាក់ឈុតក្នុងពណ៌ក្រហមនឹងជួបគូព្រេង

Share This

រាត្រីឆ្លងឆ្នាំ ការហូបផ្លែទំពាំងបាយជូរ ១២ គ្រាប់នៅក្រោមតុ នៅម៉ោង ១២: ០០ ឈានចូលថ្ងៃថ្មីនៃឆ្នាំសកល គេជឿថាវាអាចធ្វើឱ្យបំណងប្រាថ្នានៅឆ្នាំថ្មីក្លាយជាការពិត។ បើតាមការស្រាវជ្រាវ នេះគឺជាប្រពៃណីដែលមានរាប់រយឆ្នាំមកហើយរបស់អេស្ប៉ាញ។

មនុស្សជាច្រើនបាននិយាយថា ដើមកំណើតនៃប្រពៃណីរបស់អេស្ប៉ាញនេះ បានកើតឡើងនៅទ.វ ១៨៩០ និង ១៩០០។ មានភស្តុតាងមួយចំនួនក៏បានលេចឡើងនៅលើកាសែតក្នុងចុងស.វទី ១៩ ផងដែរ ដែលចុះផ្សាយអំពី អ្នកមានលំដាប់ខ្ពស់ មានប្រពៃណីហូបផ្លែទំពាំងបាយជូរនៅថ្ងៃឆ្លងឆ្នាំសម្រាប់ជាអាហារពេលថ្ងៃ។ ដោយឡែក ជនជាតិអេស្ប៉ាញភាគច្រើនបាននិយាយថា ប្រពៃណីនេះកើតឡើងនៅក្នុងទ.វ ១៩០៩ ពេលដែលឈ្មួញមកពីទីក្រុងអាលីកង់ទេ (Alicante) និង ទីក្រុងមូសៀនៃអេស្ប៉ាញ បានប្រគល់ទំពាំងបាយជូរនៅទីលាន Puerta del Sol រាជធានី Madrid ដើម្បីលើកទឹកចិត្ត និង បង្កើតប្រពៃណីនេះ។

បើតាមលោកបណ្ឌិត Daniel Compora សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Toledo ដែលមានជំនាញខាងរឿងព្រេងនិទាន និង វប្បធម៌ដ៏មានប្រជាប្រិយភាព លោកបានលើកឡើងថា ការហូបទំពាំងបាយជូរ ១២ គ្រាប់នៅយប់រំលងចូលថ្ងៃថ្មីនៃឆ្នាំថ្មី គេសន្មតថាវានឹងនាំមកនូវសំណាងល្អសម្រាប់ឆ្នាំថ្មី។ ទំពាំងបាយជូរមួយគ្រាប់ តំណាងឱ្យសំណាងល្អមួយខែ។ ដូច្នេះគេត្រូវហូប ១២ គ្រាប់ដើម្បីបានសំណាង ១២ ខែ ឬពេញមួយឆ្នាំ។​

ទាក់ទងនឹងច្បាប់នៃប្រពៃណីមួយនេះ គេបានកំណត់ច្បាប់អនុវត្ត ២ ជាចម្បង៖ ទី ១ ទំពាំងបាយជូរមួយគ្រាប់តំណាងឱ្យ ១ ខែ អ្នកត្រូវហូបផ្លែទំពាំងបាយជូរតែ ១២ គ្រាប់ប៉ុណ្ណោះ។ ទី ២ អ្នកត្រូវហូបទំពាំងបាយជូរចំនួន ១២ គ្រាប់ឱ្យអស់មុនពេលឈានដល់ម៉ោង ១២ និង ០១ នាទី មានន័យថាអ្នកមានពេលហូបតែមួយនាទីប៉ុណ្ណោះ បើហួសម៉ោង បំណងប្រាថ្នានឹងមិនបានដូចបំណងឡើយ។ មួយវិញទៀត ត្រូវពួនហូបនៅក្រោមតុផងដែរ។

គេជឿថាការដែលហូបទំពាំងបាយជូរនៅក្រោមតុ ជាអត្ថន័យនៃការទាក់ទាញដៃគូស្នេហា ឬមានគូស្នេហ៍ ជាពិសេស អ្នកដែលពាក់ឈុតក្នុងពណ៌ក្រហមអំឡុងពេលហូប។ ហើយពណ៌ក្រហមនេះក៏គេជឿថា វានាំមកទាំងសំណាងល្អ ទាំងលុយកាស និង ស្នេហា។

ចំណែកពណ៌ទំពាំងបាយជូរវិញ បើតាមប្រពៃណី គេអាចហូបទំពាំងបាយជូរពណ៌អ្វីក៏បាន តែគេនិយមប្រើពណ៌បៃតង ព្រោះវាងាយស្រួលរក និង មានរសជាតិផ្អែមជាង។ សម្រាប់ប្រិយមិត្តវិញ តើយល់យ៉ាងណា? គួរសាកល្បងឬអត់?៕

ប្រភព៖ VOGUE 

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

(វីដេអូ) ឃើញសកម្មភាពនេះទើបដឹងថា វណ្ណដា ស្រឡាញ់ និង មើលថែ Lauryn ខ្លាំងកម្រិតណា

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ