ថ្មីៗនេះ មានករណីមួយដ៏គួរឱ្យអាណិតអាសូរ បានកើតឡើងទៅលើស្រ្តីចំណាស់ជនជាតិអូស្រ្តាលីម្នាក់ ដោយលោកយាយត្រូវបានគេទុកចោលឱ្យស្លាប់តែម្នាក់ឯង ក្រោយពីក្រុមហ៊ុននាវាទេសចរណ៍នាំឈប់លេងនៅលើកោះមួយ ហើយភ្លេចហៅលោកយាយឡើងទៅវិញ។

តាមព័ត៌មានបានឱ្យដឹងថា លោកយាយមានឈ្មោះថា Susan Reese មានវ័យ ៨០ ឆ្នាំ។ តាមព័ត៌មានបានឱ្យដឹងថា លោកយាយបានដើរលេងដំណើរកម្សាន្តតាមនាវារយៈពេល ៦០ ថ្ងៃជុំវិញប្រទេសអូស្ត្រាលី តាមរយៈក្រុមហ៊ុនទេសចរណ៍ Coral Adventures។ លុះដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ គេបាននាំលោកយាយ ក៏ដូចជាអ្នកដំណើរដទៃទៀតទៅលេងនៅលើកោះមួយឈ្មោះ Lizard Island នៅតំបន់ the Great Barrier Reef។
ខណៈដើរឡើងភ្នំនៅលើកោះនោះ លោកយាយក៏កើតអាការមិនស្រួលខ្លួន ហើយត្រូវបានគេណែនាំឱ្យត្រឡប់មកចាំនៅឆ្នេរវិញតែម្នាក់ឯង ហើយនៅពេលដែលធ្វើដំណើរចេញទៅវិញ ខាងមគ្គុទេសន៍មិនបានមកហៅលោកយាយទៅវិញនោះទេ ហើយក៏មិនបានរាប់ចំនួនមនុស្សមុនឡើងនាវាទៀតផង។

យ៉ាងណាមិញ មកដល់ម៉ោង ៩ យប់នៅថ្ងៃដដែល ទើបគេដឹងថាលោកយាយបានបាត់ខ្លួន ហើយខាងអាជ្ញាធរបានចេញប្រតិបត្តិការណ៍តាមរកភ្លាមៗ តែរកមិនឃើញលោកយាយឡើយ លុះមកដល់ស្អែកឡើងថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ទើបគេរកឃើញថាលោកយាយបានបាត់បង់ជីវិតនៅលើកោះនោះបាត់ទៅហើយ។
ដោយឡែក កូនស្រីរបស់លោកយាយបានសម្តែងក្តីសោកស្តាយ និង ខកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុនមួយនេះយ៉ាងខ្លាំង ហើយចំណែកអាជ្ញាធរសុវត្ថិភាពសមុទ្រអូស្ត្រាលី (Amsa) ក៏បានស៊ើបអង្កេតការពិតចំពោះករណីនេះផងដែរ៕


ប្រភព៖ BBC