ករណីដ៏រន្ធត់មួយបានកើតឡើងនៅសង្កាត់ Hazaribag រដ្ឋ Jharkhand ប្រទេសឥណ្ឌា ដោយមនុស្ស ៥ នាក់បានស្លាប់ដោយក្នុងនោះ ៤ នាក់ត្រូវមកអស់ជីវិតដោយសារតែជួយបុរសម្នាក់ចេញពីអណ្ដូង។
ហេតុការណ៍ខាងលើនេះដែរកើតឡើងនៅតំបន់ Charhi ដោយមុនកើតហេតុបុរសម្នាក់ឈ្មោះ Sundar Karmali អាយុ ២៧ ឆ្នាំបានសម្រេចចិត្តលោតចូលអណ្ដូងសម្លាប់ខ្លួន ក្រោយឈ្លោះទាស់ទែងជាមួយប្រពន្ធ។ តាមការបញ្ជាក់ពីប៉ូលិសបានឱ្យដឹងថា៖ «ដោយសារកំហឹងពុះកញ្ជ្រោល Karmali បានជិះម៉ូតូចូលក្នុងអណ្ដូង។ មនុស្ស ៤ នាក់នៅក្បែរឃើញដូច្នោះក៏បានលោតចុះទៅដែរដើម្បីសង្គ្រោះជនរងគ្រោះ ប៉ុន្តែបែរជួបអកុសលត្រូវស្លាប់ទាំងអស់គ្នា»។
ក្រោយទទួលការរាយការណ៍ ប៉ូលិសក៏បានចុះទៅដល់ទីតាំងកើតហេតុដើម្បីស្រង់យកសពជនរងគ្រោះឡើងវិញ។ ចំពោះអណ្ដូងនោះវិញ គឺត្រូវបានបិទចោល ហើយរាល់សកម្មភាពក្បែរអណ្ដូងក៏ត្រូវបានហាមប្រាមដូចគ្នា៕