ថ្មីៗនេះ មានករណីដ៏ភ្ញាក់ផ្អើលមួយកើតមានឡើងលើជើងហោះហើរ United Nigeria Airlines ដោយតារាល្បី ២ រូបប្រចាំប្រទេសនីហ្សេរីយ៉ា មិនដឹងក្នក់ចិត្តនឹងគ្នារឿងអីស្រាប់តែឈ្លោះប្រតាយប្រតប់គ្នាពេញលើយន្តហោះ បង្កភាពចលាចលដល់អ្នកដំណើរដទៃនាំគ្នាជួយឃាត់លាន់។

ជម្លោះទាស់ទែងគ្នាឈានដល់អំពើហិង្សានេះដែរ កើតឡើងកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ រវាង influencer ម្នាក់ឈ្មោះ Martins Otse (Very Dark Man) និង តារាកំប្លែង Freedom Atsepoyi (Mr Jollof)។ តាមរយៈវីដេអូដែលថតបាន បង្ហាញឱ្យឃើញតារាទាំងពីររូបនេះ កំពុងជិះក្នុងយន្តហោះ Aribus A320 ប៉ុន្តែមិនដឹងទាស់សម្ដីគ្នាយ៉ាងម៉េចក៏ស្រាប់តែស្ទុះទៅវាយតប់គ្នា ភ័យស្លន់ដល់អ្នកដំណើរដទៃ និង បុគ្គលិកលើយន្តហោះនាំគ្នាមកជួយបំបែក។


ភ្លាមៗ បុគ្គលល្បីទាំងពីររូបនោះក៏ត្រូវបាននាំចេញពីលើយន្តហោះ ដើម្បីធានាពីសុវត្ថិភាពរបស់បុគ្គលិក និង អ្នកដំណើរដទៃ ហើយយន្តហោះក៏បានដំណើរការហោះហើរតាមធម្មតាទៅកាន់គោលដៅដែលកំណត់។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នបុគ្គលល្បី ២ រូបនោះត្រូវបានចាប់ខ្លួន ដើម្បីស៊ើបអង្កេតបន្តរកមូលហេតុបង្កជាជម្លោះនេះកើតឡើង៕

