ផ្អើលបារម្ភរឿងបាត់មេរោគជាង ៣០០ ប្រភេទនៅអូស្ត្រាលី អ្នកវិទ្យាសាស្ត្រប្រាប់កុំឱ្យភ័យ ព្រោះនៅក្រៅកន្លែងបង្កក វីរុសគ្មានសមត្ថភាពឆ្លងទេ

Share This

កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នាយកដ្ឋានសុខាភិបាលប្រចាំរដ្ឋ Quennsland ប្រទេសអូស្ត្រាលី បានប្រកាសថា សំណាកមេរោគចំនួន ៣២៣ ដែលក្នុងនោះរួមមានទាំងមេរោគកាចសាហាវបានបាត់ខ្លួនចេញពីមន្ទីរពិសោធន៍ ដោយខាងនាយកដ្ឋានកំពុងតែស្វះស្វែងធ្វើការស៊ើបអង្កេតរកមូលហេតុភ្លាមៗលើករណីមួយនេះ។

មេរោគដែលបាត់ខ្លួនរាប់រយនោះរួមមានទាំងមេរោគ Hendra, Lyssa និង Hanta ផងដែរ ដោយមេរោគទាំងនេះសុទ្ធតែគ្រោះថ្នាក់ខ្លាំងបំផុតមកលើមនុស្ស។ ការបាត់ខ្លួនមេរោគដ៏ច្រើនសន្ធឹកនេះដែរត្រូវបានឱ្យដឹងថាបាត់តាំងពីខែសីហា ឆ្នាំ ២០២៣ មកម្ល៉េះ។ បច្ចុប្បន្ន មិនទាន់មានការដឹងច្បាស់នៅឡើយទេថាសំណាកវីរុសទាំងនោះបានបាត់ខ្លួនទៅដោយរបៀបណា ប៉ុន្តែបើតាមលោក Tim Nicholls រដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋ Queensland បានលើកឡើងថា មិនមានភស្តុតាងណាបញ្ជាក់ថាសំណាកវីរុសទាំងនោះត្រូវបានគេលួចទៅនោះឡើយ។

ការបាត់ខ្លួនសំណាកមេរោគជាច្រើននេះដែរបានធ្វើឱ្យមហាជនជាច្រើនបង្ហាញការព្រួយបារម្ភភ័យខ្លាចមានហានិភ័យចំពោះសុខភាពមនុស្ស ជាការឆ្លើយតបចំពោះការព្រួយបារម្ភនេះ លោក John Gerrard ប្រធានផ្នែកសុខាភិបាលរដ្ឋ Queensland ក៏បានចេញមកបញ្ជាក់កុំឱ្យគ្រប់គ្នាភ័យខ្លាចថា៖ «វាពិបាកក្នុងការស្រមៃពីសេណារីយ៉ូដែលសហគមន៍យើងអាចប្រឈមហានិភ័យនោះ ព្រោះថាអ្វីដែលសំខាន់នោះគឺសំណាកវីរុសទាំងនោះនឹងធ្លាក់ចុះសមត្ថភាពលឿនបំផុតពេលពួកវានៅក្រៅកន្លែងបង្កក ហើយវានឹងបាត់បង់សមត្ថភាពចម្លងរបស់វា។ ក្នុងរយៈពេល ៥ ឆ្នាំមកនេះ មិនមានរកឃើញករណីមនុស្សឆ្លងវីរុស Hendra ឬ Lyssa ក្នុងរដ្ឋ Queensland នោះឡើយ ហើយក៏មិនមានរបាយការណ៍ណាបញ្ជាក់ពីករណីវីរុស Hanta ឆ្លងលើមនុស្សក្នុងប្រទេសអូស្ត្រាលីដែរ»

ប្រភព៖ Kenh14

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

នៅថៃ! ដឹកដំរីដើរលេងបុណ្យភូមិ ពេលគេអុជកាំជ្រួចដំរីភ្ញាក់ ផ្អើលរត់ជា.ន់មនុស្សម្នា បណ្ដាលឱ្យមានអ្នករងរបួសច្រើននាក់

ថែសុខភាពផង! វេជ្ជបណ្ឌិត ហ៊ាង រតនា សម្គាល់ឃើញមានអ្នកជំងឺពុលចំណីច្រើន ពិសេសក្មេងៗ សង្ស័យមកពីអាហារ ៥ មុខនេះ

ទៅហើយមកវិញ! ក្រោយបិទជាង ១០ ម៉ោង ឥលូវអ្នកលេង TikTok នៅអាមេរិក អាចបើកប្រើវិញបានហើយ

ពណ៌ប្លែកខុសពីរាល់ឆ្នាំ! គ្រូចិនសែល្បី ណែនាំឱ្យប្រើពណ៌នេះ​ ដើម្បីយកហេង ថ្ងៃសែនចូលឆ្នាំចិន ២០២៥

ជាប្រផ្នូលអ្វី? ទាហានថៃ ២ នាក់របួសធ្ងន់ធ្ងរដោយសារកាំភ្លើ.-ងធំខុសបច្ចេកទេស ក្នុងទិវាអបអរកងកម្លាំងលំដាប់ជាតិមួយ

ស៊ែរចែកគ្នាដឹង! អ្នកមានកូនស្រីអាយុ ៩ ឆ្នាំ​ អាចនាំទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូ.នឥតគិតថ្លៃ នៅមន្ទីរពេទ្យហ្លួងម៉ែ

ទៀតហើយ! នៅនីហ្សេរីយ៉ា មានករណីឡានដឹកសាំងក្រឡាប់ ពលរដ្ឋនាំគ្នាទៅដួស ចៃដន្យឡានផ្ទុះឆេះ ស្លា./ប់អស់ ៧០ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ