ផ្អើលនៅវៀតណាម! DJ ស្រីល្បីឈ្មោះម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន ករណីលក់ថ្នាំសម្រកទម្ងន់ក្លែងក្លាយ ប៉ះពាល់សុខភាពអតិថិជនធ្ងន់ធ្ងរ

Share This

នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ DJ ស្រីដ៏ល្បីមួយរូបនៅប្រទេសវៀតណាម DJ Ngan 98 ត្រូវបានប៉ូលិសក្រុងហូជីមិញចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលក់ផលិតផលថ្នាំសម្រកទម្ងន់ក្លែងក្លាយ មានផ្ទុកសារធាតុហាមឃាត់ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។

ផលិតផលទាំងនោះដែរ បានផលិតនៅរោងចក្រមួយនៅ Dan Phuong Industrial Park នាក្រុងហាណូយ ខណៈក្រុមហ៊ុន ZuBu and Service Company Limited (គ្រប់គ្រងដោយម្ដាយរបស់ DJ Ngan 98) មានទីតាំងនៅក្រុងហូជីមិញ រួមជាមួយក្រុមហ៊ុនដៃគូមួយទៀតឈ្មោះ ZuBu Shop Business Household ទទួលខុសត្រូវលើគុណភាព និង ការចែកចាយលក់។

ខណៈធ្វើការជាមួយនឹងក្រុមភ្នាក់ងារស៊ើបអង្កេត DJ Ngan 98 ត្រូវខាងអាជ្ញាធរចោទប្រកាន់ថា មិនបានផ្ដល់ចម្លើយពិតប្រាកដស្មោះត្រង់ ដោយចោទដាក់បន្ទុកទៅលើបុគ្គលផ្សេងជំនួស។ នាងបាននិយាយថា នាងមិនបានដឹងថាផលិតផលទាំងនោះគឺខុសច្បាប់នោះឡើយ ដោយនាងទុកចិត្តលើឯកសារបញ្ជាក់ពីការតេស្ត និង ចេញលក់ផលិតផល ដែលខាងរោងចក្រផ្ដល់ឱ្យ។ ផលិតផលទាំងនោះដឹកជញ្ជូនពីក្រុងហាណូយមកកាន់ក្រុមហ៊ុននាង ហើយនាងដាក់លក់ចែកចាយក៏ព្រោះតែទុកចិត្តខាងរោងចក្រ។

យ៉ាងណាមិញ ខាងភ្នាក់ងារស៊ើបអង្កេតបានរកឃើញថា នាង Ngan គឺបានបង្កើត និង ដំណើរការក្រុមហ៊ុន ZuBu Company និង ZuBu Shop Business Household ហើយរាល់សកម្មភាពទាំងអស់ ទាំងផ្នែកហិរញ្ញវត្ថុ និង ដឹកនាំជំនួញ គឺសុទ្ធតែជាការដឹកនាំរបស់នាងទាំងអស់ ដោយភស្តុតាងគ្រប់យ៉ាងដែលក្រុមស៊ើបអង្កេតមានក្នុងដៃគឺចង្អុលយ៉ាងច្បាស់ថា DJ Ngan 98 ជាមេក្លោង និង ដំណើរការរាល់ផលិតផលក្លែងក្លាយទាំងនោះ។ បច្ចុប្បន្ន ករណីមួយនេះដែរ ខាងប៉ូលិសកំពុងបន្តស៊ើបអង្កេតនៅឡើយ៕

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

មិនលាក់បាំង! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ បង្ហាញចំណងស្នេហ៍យ៉ាងផ្អែមល្ហែមនឹងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ មុខមាត់សង្ហាណាស់

ព័ត៌មានបន្ថែម

មិនលាក់បាំង! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ បង្ហាញចំណងស្នេហ៍យ៉ាងផ្អែមល្ហែមនឹងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ មុខមាត់សង្ហាណាស់

តារា TVB លោក Gabriel Harrison ឡាយវីដេអូយំសស្រាក់ ត្រូវការលុយជិត ២០ ម៉ឺនដុល្លារបន្ទាន់ ដើម្បីប្ដូរថ្លើមឱ្យប្រពន្ធកំពុងឈឺធ្ងន់

អេដា សំណូមពរចំៗឱ្យស្ថាប័ន MUC និង អ្នកពាក់ព័ន្ធទុករឿងចម្រូងចម្រាសផ្ទៃក្នុងមួយឡែក រួចបំពេញតួនាទីឱ្យចប់ចុងចប់ដើម

ស្ងាត់ៗ! នាយក្តី និង តារាស្រី សុវណ្ណ រ៉ាផា ស្វាគមន៍សមាជិកថ្មី ជាកូនប្រុសទី ២ ដ៏គួរឱ្យស្រឡាញ់

(វីដេអូ) ធីបសិល្បៈមួយឡែកសិន! សាន្ត កុសុមៈ ប្រឡងជាប់គ្រូភ្លាម បង្ហាញសកម្មភាពចុះបង្រៀនសិស្សផ្ទាល់ៗនៅសាលាបឋមខេត្តតាកែវ

ម្ចាស់ប្រ៊េន ៥ រូប និង ទេព បូព្រឹក្ស ហូតលុយផ្ទាល់ខ្លួនខ្ទង់ពាន់ដុល្លារជួយ Vote ឱ្យបវរកញ្ញា ហ្វីយ៉ាតា

បានកូនស្រីដូចបំណង! វីជេ រតនា ទឹកភ្នែករលីងរលោង ស្វាគមន៍កំណើតកូនទី ៤ ចូលក្នុងគ្រួសារ

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ