ផ្អើលនៅវៀតណាម! ហាងនំប៉័ងសាច់មួយ មានផ្ទុកមេរោគក្នុងសាច់ ប៉ាតេ និង បន្លែ ធ្វើឱ្យមនុស្សរាប់រយនាក់ញ៉ាំរួចពុលចូលពេទ្យបន្តបន្ទាប់

Share This

ថ្មីៗនេះ មានករណីមួយកំពុងផ្ទុះការភ្ញាក់ផ្អើលនៅវៀតណាម ដោយមានហាងនំប៉័ងសាច់មួយត្រូវបានអាជ្ញាធរចុះទៅបិទផ្អាកជាបន្ទាន់ ក្រោយមានករណីមនុស្សចំនួន ៣៤២ នាក់បានពុលបន្ទាប់ពីទទួលទានរួច។

តាមព័ត៌មានបានឱ្យដឹងថា ហាងនំប៉័ងមួយនេះមានឈ្មោះថា Co Ba ស្ថិតនៅលើផ្លូវ Nguyen An Ninh នាទីក្រុងហូជីមិញ ហើយករណីការពុលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយមានមនុស្សជាច្រើនបានកើតអាការៈឈឺពោះ ក្តៅខ្លួន និងរាករូស ក្រោយពីបានទទួលទាននំប៉័ងសាច់នៅហាងនេះហើយ។ រហូតមកទល់ពេលនេះ ចំនួននៃជនរងគ្រោះក៏បានកើនឡើងរហូតដល់ទៅ ៣៤២ នាក់ទៅហើយ ដោយមានទាំងក្មេង មនុស្សចាស់ និង ស្រ្តីមានផ្ទៃពោះ។

ដោយឡែក ខាងអាជ្ញាធរបានចុះទៅអន្តរាគមន៍ដោយបានធ្វើបិទផ្អាកហាងខាងលើ និងបានរកឃើញថាមានមេរោគដែលបង្កឱ្យមានការពុល គឺមានផ្ទុកនៅក្នុងសាច់ជ្រូក ប៉ាតេ និង បន្លែ។ ចុងក្រោយខាងហាងបានចោទប្រកាន់ពីបទដូចជា ការលក់អាហារដែលបណ្តាលឱ្យមានការពុលដល់មនុស្សលើសពីប្រាំនាក់ ការលក់ដោយគ្មានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ អ្នករៀបចំអាហារមិនពាក់ស្រោមដៃ និងបំពាននីតិវិធីសុវត្ថិភាពចំណីអាហារ។ ខាងអាជ្ញាធរបានធ្វើការពិន័យហាងនេះជាទឹកប្រាក់ចំនួន ៤ ៩១០ ដុល្លារ ព្រមទាំងតម្រូវឱ្យម្ចាស់ចេញថ្លៃព្យាបាលទៅលើជនរងគ្រោះផងដែរ៕

ប្រភព៖ VNExpress 

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ