ផ្អើលនៅកូរ៉េ! កាមេរ៉ាសុវត្ថិភាពតាមផ្ទះ ១២ ម៉ឺនគ្រឿង ត្រូវជនខិលខូចលួច hacked យកវីដេអូមិនសមរម្យទៅលក់ខុសច្បាប់

Share This

ប្រទេសកូរ៉េខាងត្បូង តែងតែមានកង្វល់ជាយូរមកហើយជុំវិញការលួចបង្កប់កាមេរ៉ាតាមបន្ទប់ទឹកសាធារណៈ ស្ថានីយរថភ្លើងក្រោមដី ឬតាមបន្ទប់ម៉ូតែលនានា ប៉ុន្តែក្ដីបារម្ភ និង ភាពភ័យខ្លាចកាន់តែកើនឡើងមួយកម្រិតទៀត នៅពេលរកឃើញថា សូម្បីតែកាមេរ៉ាដាក់ក្នុងផ្ទះខ្លួនឯង ឥលូវក៏លែងមានសុវត្ថិភាពដែរ។

ជាក់ស្ដែង កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ តាមការបញ្ជាក់ពីទីភ្នាក់ងារប៉ូលិសក្នុងប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ប៉ូលិសចាប់ឃាត់ខ្លួនមនុស្សចំនួន ៤ នាក់ ពាក់ព័ន្ធនឹងករណីលួច hacked ចូលកាមេរ៉ាសុវត្ថិភាពតាមផ្ទះចំនួន ១២ ម៉ឺនគ្រឿង ដើម្បីយករូបភាព និង វីដេអូមិនសមរម្យដាក់លក់ខុសច្បាប់។

ប៉ូលិសបានឱ្យដឹងទៀតថា វីដេអូដែល hacked បានគឺយកចេញកាមេរ៉ាតាមផ្ទះ តាមអគារធ្វើការ មន្ទីរពេទ្យ កន្លែងសូណា និង ទីតាំងមួយចំនួនទៀតដែលប្រើប្រាស់ដើម្បីតាមដានមើលសត្វចិញ្ចឹម ឬកូនៗ។ ក្នុងចំណោមជនខិលខូចទាំង ៤ នាក់នោះ មានម្នាក់រកប្រាក់បានប្រមាណ ១២ ម៉ឺនដុល្លារ ពីការលក់វីដេអូទាំងនោះទៅឱ្យវិបសាយបរទេសដែលចែកចាយមាតិកាខុសច្បាប់ ខណៈម្នាក់ទៀតរកលុយបានច្រើនជាងនេះទ្វេដង។

ប៉ូលិសបានបញ្ជាក់ទៀតថា hackers ទាំងនោះគឺមិនធ្វើការជាមួយគ្នាឡើយ ដោយពួកគេអាចលួចចូលឧបករណ៍ទាំងនោះបានដោយងាយ ព្រោះតែពួកគេប្រើប្រាស់លេខសម្ងាត់មិនរឹងមាំដូចជាការប្រើប្រាស់តួអក្សរដដែលៗ ឬលេខរៀងតគ្នាជាដើម។ ដូចដែលមនុស្សមួយចំនួនបានដឹងហើយថា កាមេរ៉ាដាក់តាមផ្ទះទាំងនោះគឺប្រើប្រាស់ពាសពេញពិភពលោក ហើយភាគច្រើនគឺមានលេខសម្ងាត់មិនរឹងមាំនោះឡើយ ជាហេតុធ្វើឱ្យជនខិលខូចអាចលួចចូលបានយ៉ាងងាយស្រួល៕

ប្រភព៖ Nytimes

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ