ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

Share This

កន្លងមក មហាជននិយមតាមដានពីជីវិតឯកជនរបស់ក្រុមគ្រួសារតារាស្រី គង់ ចាន់ស្រីមុំ និង ស្វាមី គឺលោក​ គឹម សីហា ច្បាស់ជាបានជ្រាបហើយថា ប្តីប្រពន្ធមួយគូនេះ ចូលចិត្តធ្វើបុណ្យសន្សំកុសលផងដែរ ដោយជារឿយៗអ្នកទាំងពីរតែងចែកទានជូនអ្នកក្រីក្រ និង ជូនជាបច្ច័យទៅកាន់វត្តអារាមនានាទៀតផង។

ជាក់ស្តែង ថ្មីៗនេះ បន្ទាប់ពីមមាញឹកក្នុងការរកស៊ីមួយរយៈធំហើយនោះ អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានយកពេលទៅសន្សំធម៌ជាថ្មី ដោយអ្នកទាំង​ ២ បាន ចំណាយពេល ១០ ថ្ងៃ ដើម្បីចូលរួមកម្មសិក្សាវិបស្សនាកម្មដ្ឋាន។

ក្នុងនោះ ក្រោយពីចូលរួមកម្មសិក្សាវិបស្សនាកម្មដ្ឋាន អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះសារចែករំលែកបុណ្យ និង បទពិសោធរបស់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «សូមជូនបុណ្យ ដល់បងប្អូនទាំងអស់គ្នាផង​។ ក្រោយពីនាងខ្ញុំ​ និង​ ស្វាមី បានចូលរួមកម្មសិក្សា វិបស្សនាកម្មដ្ឋាន ​អស់រយៈពេល ១០ ថ្ងៃមកនេះ​ ដោយមានវិន័យ និង ការអត់ធ្មត់ ខ្ញុំកាន់តែបានទទួលនូវសេចក្តីសុខ សេចក្តីស្ងប់ស្ងាត់ និង ការយល់ដឹងថ្មីក្នុងចិត្តបន្ថែម។

ការអនុវត្តរយៈពេល​ ១០ ថ្ងៃនេះ បានបង្រៀនឱ្យខ្ញុំដឹងពីតម្លៃនៃការស្ងប់ស្ងាត់ ការបើកចិត្ត និង ការរស់នៅក្នុងពេលបច្ចុប្បន្ន​ ដោយការទទួលយកនូវសេចក្តីពិតក្នុងជីវិត។ ក្រោយការប្រេីរយៈពេល​ ១០ ថ្ងៃមកនេះ​ នាងខ្ញុំ​ និង​ ស្វាមី​ សូមជូនកុសលបុណ្យនេះ ចែកចាយដល់បងប្អូនទាំងអស់គ្នាឱ្យបានជួបតែសេចក្តីសុខ សុភមង្គល និង សេចក្តីរុងរឿងគ្រប់ប្រការ។

ខ្ញុំសូមឱ្យសីល និង សទ្ធាជ្រះថ្លាប្រកបដោយធម៌​នេះ ជួយឱ្យខ្ញុំរួចរំដោះនៃភាព​ទុក្ខទាំងឡាយ​ លោភៈ​ ទោសៈ​ មោហៈ​ និង ចែករំលែកកុសលផលបុណ្យ ដែលខ្ញុំបានសាង​ បានដល់ឱ្យអ្នកជុំវិញខ្លួន​ និង សព្វសត្វទាំងឡាយ​ ទទួលយកចំណែកនៃកុសលផលបុណ្យព្រះធម៌របស់ខ្ញុំ​ ឱ្យបានក្រេបជញ្ជក់នូវសេចក្តីសុខសន្តិភាព​ពិតប្រាកដ សុខដុមរមនា​ពិតប្រាកដ​ សុភមង្គល​ពិតប្រាកដ​ សេចក្តីរំដោះខ្លួនចេញពីទុក្ខទាំងអស់​ មានសេចក្តីមេត្តា​ ដោយបរិបូរណ៍»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

អ្នកស្រី ពាន់ ភួងបុប្ផា និង លោក ម៉ានិត កំពុងជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គ្មានថ្ងៃត្រឡប់

តារាប្រុសស្រី ៣ រូប ចាប់ដៃគ្នាបង្កើតប្រ៊េនសាប៊ូកក់សក់កូនខ្មែរ ដាក់ឈ្មោះយីហោយ៉ាងពីរោះថា «ឯករាជ្យ»

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ