ផ្ទួនៗគ្នា! ក្រោយរញ្ជួយដី ពេលនេះថៃប្រឈមការវាយប្រហារដោយរលកកម្ដៅ និង ព្យុះរដូវក្តៅ អាចមានភ្លៀង រន្ទះខ្លាំង ប៉ះផ្ទាល់ដល់ ៣៤ ខេត្ត

Share This

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានឧតុនិយមរបស់ថៃ បានប្រកាសឱ្យដឹងថា ភាគខាងលើនៃប្រទេសថៃនឹងមានការវាយប្រហារពីព្យុះរដូវក្តៅនៅក្នុងថ្ងៃនេះ រហូតដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥។

នាយកដ្ឋានឧតុនិយមបានឱ្យដឹងថា ភាគខាងលើនៃប្រទេស រួមមានតំបន់ភាគខាងជើង កណ្តាល និង ខាងត្បូង រួមទាំងទីក្រុងបាងកក និង តំបន់ជុំវិញ សរុប ៣៤ ខេត្ត នឹងទទួលរងការវាយប្រហារពីព្យុះរដូវក្ដៅនេះ ជាមួយគ្នាក៏នឹងមានភ្លៀងធ្លាក់ ដោយលាឡំជាមួយបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និង អាចមានធ្លាក់ដុំគ្រាប់ទឹកកកនៅតំបន់មួយចំនួនទៀតផង។ ជាមួយនឹងព្យុះនេះ នាយកដ្ឋានក៏បានព្រមានផងដែរអំពីរលកកម្តៅ ដោយតំបន់មួយចំនួនអាចនឹងមានសីតុណ្ហភាពឈានដល់ជាង ៤០ អង្សាសេទៀត។

យ៉ាងណមិញ ព្យុះរដូវក្តៅនេះ បណ្តាលមកពីខ្យល់ត្រជាក់ពីប្រទេសចិន បានរាលដាលពាសពេញតំបន់ភាគឦសាន និង សមុទ្រចិនខាងត្បូង ដែ​លបង្ក​ឱ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត និង ​ភាគ​អាគ្នេយ៍​ ហើយបាននាំ​ឥទិ្ធពលមក​គ្រប​ដណ្តប់​លើ​ប្រទេស​ថៃភាគលើ។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុងបាងកក និង ខេត្តមួយចំនួន បានរងគ្រោះដោយការរញ្ជួយដីកម្រិតធ្ងន់​ ៧.៧ រ៉ិចទ័រ ដែលការរញ្ជួយនេះមានចំណុចកណ្តាលនៅទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យបាក់អគារកម្ពស់ ៣០ ជាន់ដែលកំពុងសាងសង់ក្នុងខណ្ឌចតុចក្របានបាក់រំលំយ៉ាងរន្ធត់៕

ប្រភព៖ Khaosod

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ព័ត៌មានបន្ថែម

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ