រយៈពេលជាង ១០ ថ្ងៃហើយ ដែល Miss Intercontinental Cambodia 2024 កញ្ញា ផន ស្រីពី បានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសអេហ្សុីប តំណាងឱ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Intercontinental 2024។
មកដល់ពេលនេះ កម្មវិធី Miss Intercontinental 2024 កាន់តែកៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុននេះ ដោយពេលនេះដែរ ក្រឡេកមើលបេក្ខភាពបវរកញ្ញាកម្ពុជាយើងគឺកញ្ញា ផន ស្រីពី ក៏កំពុងស្ថិតក្នុងដំណើរការប្រកួតត្រៀមខ្លួនយ៉ាងស្វាហាប់ផងដែរ។
ក្នុងដំណើរប្រកួតរយៈពេលជាង ១០ ថ្ងៃនេះ បវរកញ្ញា ផន ស្រីពី តែងឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជនអ្នកគាំទ្រខ្មែរជាមួយនឹងវត្តមានរបស់នាងក្នុងដំណើរការប្រកួតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតលេចធ្លាខ្លាំង។
ជាក់ស្ដែង ក្រឡេកទៅមើលការតុបតែងខ្លួនរបស់ ផន ស្រីពី វិញ ក្នុងឈុតនីមួយៗដែលរៀបចំខ្លួនបានយ៉ាងល្អ ទាំងការផាត់មុខ ធ្វើសក់ និង ឈុតដ៏ប្រណីតៗស្រស់ស្អាតហាក់វ៉ាដាច់បេក្ខភាពបវរកញ្ញាដទៃគ្រប់កម្មវិធីផ្សេងៗរបស់ Miss Intercontinental 2024៕