ផ្ទុះផ្អើលសម្រស់ពីឡុតស្រីម្នាក់នៅចិន ស្អាតដូចតារារហូតគេថាស្រដៀងនឹងកំពូលតារាស្រី Song Hye Kyo

Share This

ថ្មីៗនេះ នារីជាអ្នកបើកឧទ្ធម្ភាគចក្ររបស់កងទ័ពរំដោះប្រជាជនក្នុងប្រទេសចិនម្នាក់ កំពុងតែផ្ទុះល្បីល្បាញខ្លាំងតាមបណ្ដាញសង្គមនានា ដោយសារតែរូបសម្រស់ដ៏ស្រស់សោភាទាក់ទាញរបស់នាង អំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍ធំបំផុតមួយក្នុងប្រទេសចិន Zhuhai Airshow។

នាង Xu Fengcan អាយុ ២៥ ឆ្នាំ ជាអាកាសយានិកអនុសេនីយ៍ឯកទីពីររបស់កងទ័ពរំដោះប្រជាជន បានធ្វើជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីអាកាសចរណ៍ និង អវកាសអន្តរជាតិចិន ដោយរូបសម្រស់របស់នាងបានលេចធ្លោខ្លាំងក្នុងកម្មវិធីទាំងមូលរហូតគ្រប់គ្នាលាន់មាត់ថារូបនាងមានមុខមាត់ស្រដៀងនឹងតារាសម្ដែងកូរ៉េ Song Hye Kyo។ ភាពលេចធ្លោរបស់នាងនេះហើយបានទាក់ចិត្តអ្នកចូលទស្សនាជាច្រើននាំគ្នាតម្រង់ជួរតាមថតរូបជាមួយនាង នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ Zhejiang TV។

គួរឱ្យដឹងថា Fengcan ផ្ទុះប្រជាប្រិយភាពដំបូងតាំងពីឆ្នាំ ២០២២ ក្រោយរូបនាងបង្ហាញវត្តមានណែនាំឧទ្ធម្ភាគចក្រថ្មីមួយក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍ Zhuhai Airshow ជាមួយទូរទស្សន៍ជាតិ CCTV។ ក្រៅពីរូបសម្រស់ហើយនោះ Fengcan ក៏ទាក់ចិត្តមហាជនជាមួយនឹងសមត្ថភាពបើកយន្តហោះយោធាផងដែរ។

ដោយចិត្តស្រឡាញ់លើការហោះហើរ និង ឯកសណ្ឋានយោធា Fengcan បានប្រឹងប្រែងរហូតជាប់ក្នុងចំណោមពីឡុតស្រីក្នុងឆ្នាំ ២០១៧ ដែលទទួលការហ្វឹកហ្វឺនដោយខាងកងទ័ពរំដោះប្រជាជន (PLA)។ ក្រោយមក នាងក៏បានក្លាយជាពីឡុតស្រីដំបូងគេដែលទទួលជោគជ័យលើបេសកកម្មហោះហើរដោយឯករាជ្យក្នុងឆ្នាំ ២០២០។

បន្ទាប់ពីក្លាយជាអ្នកបើកឧទ្ធម្ភាគចក្រចម្បាំងក្រោយបញ្ចប់ការហ្វឹកហ្វឺនដោយកងទ័ពរំដោះប្រជាជនក្នុងឆ្នាំ ២០២១ Fengcan ត្រូវបានគេជ្រើសរើសក្លាយជាពីឡុតម្នាក់ក្នុងចំណោមពីឡុតដំបូងគេឱ្យបើកឧទ្ធម្ភាគចក្រពហុបំណងខ្នាតមធ្យម Harbin Z-20 ដែលផលិតឡើងងដោយក្រុមហ៊ុន Harbin Aircraft Industy group។ ជាមួយរូបសម្រស់ដូចតារាកូរ៉េ និង សមត្ថភាពដ៏មិនធម្មតានេះហើយ បានធ្វើឱ្យ Fengcan ក្លាយជាបុគ្គលល្បីល្បាញ និង ទាក់ទាញខ្លាំងលើបណ្ដាញសង្គមនានាក្នុងប្រទេសចិន៕

ប្រភព៖ 8days

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ឃើញប្រើជីវិតសាមញ្ញៗបែបស្រែចម្ការ ហេង ប៊ុនលាភ នាំគ្រួសារដើរលេងក្រៅប្រទេសម្ដងយ៉ាងហាយសូរ

(វីដេអូ) អ៊ិន លក្ខិណា ញញឹមពព្រាយទៅទទួល CEO Miss Cosmo និង បវរកញ្ញា Miss Cosmo International មុនធ្វើសន្និសីទកាសែត

(វីដេអូ) ​ច្រៀងទាំងអួលដើម-ក! មុនសម្តែងបទ «West Side» វុទ្ធា ស្រែកហៅឈ្មោះ RuthKo ដូចមានលោកឈរលើឆាកជាមួយគ្នា

(វីដេអូ) ពូកែលេងទឹកមុខអស់ទាស់! វណ្ណដា និង Lauryn លេង Trend អ៊ីលក់សាំងវិចសាច់ក្តាមលើ TikTok មានអ្នកមើលរាប់លាន

(វីដេអូ) ទោះធ្លាប់មានរឿង! ដេត ស្រីនាឌ បង្ហាញខ្លួនវគ្គប្រកួត MLC 2025 ដំបូង ត្រូវអ្នកគាំទ្រមួយចំនួនថា ចំហាយម្ចាស់មកុដ

(វីដេអូ) អបអរសាទរ! លីនដា និង ណារ៉ូ ប្រកាសដំណឹងល្អ ជិតក្លាយជាម៉ាក់ប៉ាគេហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ