ផ្ទុះការភ្ញាក់ផ្អើលខ្លាំង! ចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ

Share This

វត្តមានចេញលក់ជាផ្លូវការរបស់ All-New Honda SCOOPY ស៊េរីថ្មី នៅក្នុងទីផ្សារប្រទេសកម្ពុជា។ សម្រាប់ម៉ូឌែល SCOOPY កន្លងមកតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនជំនាន់រួចមកហើយទៅលើគុណភាព ការរចនា និង បច្ចេកវិទ្យាទាន់សម័យ។ ដោយកាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវម៉ូតូ All-New Honda SCOOPY ស៊េរីថ្មី ទាំងពីប្រភេទនោះគឺ ប្រភេទ PRESTIGE និង CLUB12 រចនាឡើងក្រោមគោលគំនិត THE NEW SHINE កាន់តែឡូយ កាន់តែស៊ីវិល័យ លើសពីម៉ូតូអូតូ ដែលនាំអ្នកឈានទៅកាន់យុគសម័យមួយថ្មី ដែលលេចធ្លោក្នុងនាមជានិមិត្តសញ្ញានៃស្ទីលឥតដែនកំណត់។

លោក ណាអូអាគិ អុិសុិកាវា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា ៖ «ក្រុមហ៊ុន អិន ស៊ី អិច ហុងដា នឹងបន្តប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីនាំមកនូវម៉ូតូអូតូស៊េរីថ្មី ជាមួយនឹងការរចនាបែបទំនើបសក្ដិសមគ្រប់វ័យ តម្រូវឱ្យស្របតាមបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា»

ជាមួយនឹងឆន្ទៈក្នុងការនាំយកអ្វីដែលថ្មី និង បំពេញតម្រូវការរបស់អតិថិជនក្នុងឆ្នាំនេះ Honda SCOOPY ត្រូវបានរចនាឡើងជាមួយនឹងលក្ខណៈពិសេសមិនធ្លាប់មានដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទៅលើការធានាបាននូវគុណភាព និងការច្នៃប្រឌិត ដូចជា៖

• ការរចនាដ៏ល្អហ្មត់ហ្មង ជាមួយនឹងចង្កៀងមុខមូលដ៏លេចធ្លោ និង រាងតួអក្សរ S ដែលជាអត្តសញ្ញាណរបស់ SCOOPY បានរចនាដោយរួមបញ្ចូលគ្នា ជាមួយស្ទីលមិនចេះជិនណាយ និង ការអភិវឌ្ឍថ្មី យ៉ាងល្អដាច់គេ ។

• ការរចនាតែម និង ពណ៌សម្រាប់តែប្រទេសកម្ពុជា ៖ តែមរចនាថ្មី! ធ្វើឱ្យវាកាន់តែមានភាពអស្ចារ្យស៊ីវិល័យ និង មានពន្លឺជាមួយនឹងការទាក់ទាញនៃការរចនាថ្មី Golden Wave ដែលមានផ្តល់ជូនពិសេសសម្រាប់តែ Prestige ចេញពីក្រុមហ៊ុន អិន ស៊ី អិច តែមួយ ប៉ុណ្ណោះ!

• Honda SMARTKEY ធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួលជាមួយនឹងសោរ Honda SMARTKEY ដែលជាបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យ ។ ផ្តល់ជូន Honda SMART Key ចំនួន ០២ គ្រាប់ សម្រាប់តែ CLUB12 ចេញពីក្រុមហ៊ុន អិន ស៊ី អិច ប៉ុណ្ណោះ។

• កាន់តែស៊ីវិល័យ ជាមួយនឹងកុងទ័រ FULL DIGITAL ទំនើបបំផុត ទាន់សម័យផ្តល់ព័ត៌មានគ្រប់មុខងារបានយ៉ាងងាយស្រួលក្នុងកំឡុងពេលការបើកបរ។

• បច្ចេកវិទ្យាPGM-FI ផ្តល់នូវដំណើរការម៉ាស៊ីនល្អឥតខ្ចោះ សន្សំសំចៃប្រេងបានយ៉ាងល្អប្រសើរ និង ម៉ាស៊ីនមានពណ៌ទឹកប្រាក់សម្រាប់តែម៉ូតូ Honda Scoopy Prestige និង Honda Scoopy CLUB12 ចេញពីក្រុមហ៊ុនតែប៉ុណ្ណោះ។

• ស្លាកសញ្ញារបស់ ក្រុមហ៊ុន អិន ស៊ី អិច ដែលបានបញ្ជាក់យ៉ាងច្បាស់ពីស្តង់ដារចេញពីរោងចក្រ អិន ស៊ី អិច ហុងដា ផ្ទាល់។

• ស្លាកសញ្ញាសុវត្ថិភាព៖ អនុលោមទៅតាមបទប្បញ្ញត្តិស្តង់ដារសុវត្ថិភាពកម្ពុជា ។

• កុងតាក់បើក/បិទភ្លើង៖ ដែលអនុលោមទៅតាមបទប្បញ្ញត្តិស្តង់ដារសុវត្ថិភាពកម្ពុជា និង បំពាក់ពីរោងចក្ររួចជាស្រេច។

• ការធានាផ្លូវការ រយៈពេល ២ ឆ្នាំ ឬ ២៤,០០០ គីឡូ ដែលអាចធ្វើឲ្យអតិថិជនគ្រប់រូបធ្វើដំណើរបានដោយមានទំនុកចិត្តខ្ពស់ ។

ឆ្នាំនេះយើងមានជម្រើសពណ៌ជាច្រើនសម្រាប់អតិថិជនជ្រើសរើស

• សម្រាប់ Honda SCOOPY Prestige មាន ៣ ពណ៌
• និង Honda SCOOPY CLUB12 មាន ៤ ពណ៌

បន្ថែមពីលើមុខងារពិសេសៗដែលបានណែនាំខាងលើ ក្រុមហ៊ុនក៏នឹងអនុញ្ញាតឲ្យអតិថិជនទាំងអស់ធ្វើការកក់ទុកមុននូវ All-New Honda SCOOPY នៅតាមតំណាងចែកចាយផ្លូវការទូទាំងប្រទេសកម្ពុជា។

ជាការផ្តល់ជូនពិសេសដល់អតិថិជនដែលធ្វើការកក់ទុកមុន លោកអ្នកនឹងទទួលបានមួកសុវត្ថិភាព HONDA SCOOPY រចនាពិសេសចំនួន ១ ។
ការបើកទទួលកក់ Honda SCOOPY របស់យើងនឹងចាប់ផ្តើមនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៤ នេះតទៅ, ដូច្នេះសូមអតិថិជនទាំងអស់មេត្តារួសរាន់ កុំឲ្យឱកាសដ៏ល្អនេះកន្លងផុត ដោយមួកសុវត្ថិភាព HONDA SCOOPY រចនាពិសេសនេះមានចំនួនកំណត់។

សម្រាប់ព័ត៌មានបន្ថែម ៖ ០១០ ៩២២ ៩២២
Website (???-??? ????? ?????? ????????): https://www.ncxhonda.com/motorcycles/kh/ACF110CBT-5CA
Website (???-??? ????? ?????? Club12): https://www.ncxhonda.com/motorcycles/kh/ACF110CBT-3CA

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

ទទួលបានសំបុត្រយន្តហោះទៅសិក្សាក្រៅប្រទេសឥតគិតថ្លៃពីពិព័រណ៍ការសិក្សាទៅកាន់ចក្រភពអង់គ្លេសឆ្នាំ 2025 រៀបចំដោយ SpringBoardEducation Cambodia

ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

សាទរ ស្រាបៀ ហ្រ្គីត បង្ហាញវត្តមាននៅដើមឆ្នាំថ្មី ២០២៥!

Grab និង Nham​24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

ការជ្រើសរើសល្អបំផុតរបស់សាន់តា ៖ Cloud & Hosting ល្អបំផុត ដើម្បីចំណេញនាឱកាសបុណ្យណូអែល

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ