នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និង ឯកជន សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

ក្នុងនោះ តាមរយៈលិខិតណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ឱ្យដឹងថា ចំពោះការប្រឡងសញ្ញាបត្របាក់ឌុប ឬ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦ ខណៈថ្ងៃប្រកាសលទ្ធផលគឺនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៦។

ដោយឡែក ចំពោះសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី ៩ នឹងធ្វើឡើងនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៦ និង ប្រកាសលទ្ធផលនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
