ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

Share This

យ៉ាងហោចណាស់ កុមារចំនួន ៧ នាក់នៅរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានបាត់បង់ជីវិត និង ច្រើននាក់ផ្សេងទៀតត្រូវសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយសង្ស័យថាបានពុលថ្នាំស៊ីរ៉ូក្អក។

តាមការឱ្យដឹង ជនរងគ្រោះចុងក្រោយគេជាក្មេងប្រុសអាយុ ៤ ឆ្នាំ ឈ្មោះ Vikas Yaduvanshi ជាអ្នកក្រុង Chhindwara បានបាត់បង់ជីវិតកាលពីសប្ដាហ៍មុន ដោយសារតែខូចក្រលៀនធ្ងន់ធ្ងរ។ មុនករណីនេះ ក៏មានក្មេងៗមួយចំនួនផ្សេងទៀតកើតមានអាការស្រដៀងគ្នាដែរ ក្រោយផឹកថ្នាំស៊ីរ៉ូក្អករួច។ ជាក់ស្ដែង តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Deepak Patel អ្នកជំនាញព្យាបាលកុមារប្រចាំមន្ទីរពេទ្យស្រុក Chhindwara បានឱ្យដឹងថា ក្មេងៗរងគ្រោះដែលបានបាត់បង់ជីវិតគឺមានអាយុចន្លោះពី ១ ទៅ ៧ ឆ្នាំ ដោយករណីសង្ស័យដំបូងត្រូវបានរាយការណ៍នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ និង ករណីស្លាប់ដំបូងគេបានកើតឡើងនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៥។

តាមការលើកឡើងពីក្រុមគ្រួសារសាច់ញាតិ ក្មេងៗដំបូងឡើយមានអាការផ្ដាសាយស្រួចស្រាវ ហើយក៏បានឱ្យថ្នាំស៊ីរ៉ូក្អកផឹក។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃក្រោយមក ពួកគេក៏ស្រាប់តែលែងនោម ហើយក៏ទៅជាខូចក្រលៀនធ្ងន់ធ្ងរ ធ្លាក់ខ្លួនទៅជាឈឺធ្ងន់។ លទ្ធផលតេស្តបានបង្ហាញថាមានសារធាតុគីមីមួយក្នុងថ្នាំស៊ីរ៉ូក្អកហៅថា diethylene glycol ដែលជាសារធាតុគីមីពុលដូចនឹងករណីស្លាប់ដោយថ្នាំស៊ីរ៉ូជាង ៣០០ ករណីកើតមាននៅ Gambia, ឥណ្ឌូនេស៊ី និង Uzbekistan។ សារធាតុមួយនេះ ជាញឹកញាប់ត្រូវបានក្រុមហ៊ុនឱសថមួយចំនួនប្រើប្រាស់ដោយខុសច្បាប់ ដើម្បីជំនួសសារធាតុដែលមានសុវត្ថិភាព ព្រោះតែវាមានតម្លៃធូរថ្លៃជាង។

ជាការឆ្លើយតបនឹងករណីដែលបានកើតឡើងនេះ ខាងអាជ្ញាធរផ្នែកសុខាភិបាលនៅប្រទេសឥណ្ឌា ក៏បានចេញការហាមប្រាមលើការចែកចាយលក់ស៊ីរ៉ូក្អកម៉ាក Coldrif និង Nextro-DS ហើយក៏បានប្រមូលយកសំណាកតាមផ្ទះដែលមាប្រើប្រាស់ដើម្បីយកមកស៊ើបអង្កេត។ ជាមួយគ្នានោះ អាជ្ញាធរក្នុងតំបន់ក៏បានណែនាំឱ្យឪពុកម្ដាយទាំងអស់កុំឱ្យកូនផឹកថ្នាំស៊ីរ៉ូដែលគ្មានប្រភពតាមតែចិត្តខ្លួនឯង ឬទៅជ្រើសរើសថ្នាំបុរាណអ្វីជាដើម ដោយគួរតែនាំកូនៗទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ៕

ប្រភព៖ Kenh14

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

ព័ត៌មានបន្ថែម

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ