អ្នកឧកញ៉ា ហ៊ុន ឡាក់ តស៊ូពីជីវិតក្មេងលក់នំ រហូតមានជំនួញធំៗពេញដៃ មានលទ្ធភាពជួយសង្គមក្លាយជាអ្នកឧកញ៉ាចិត្តធម៌

Share This

អ្នកឧកញ៉ា ហ៊ុន ឡាក់ ត្រូវបានគេស្គាល់ជាប្រធានក្រុមប្រឹក្សាផ្នែកគោលនយោបាលសហព័ន្ធស្រូវអង្ករកម្ពុជា។ ជាមួយជំនួញធំៗច្រើនក្នុងដៃផងនោះ ក្នុងនោះអ្នកឧកញ៉ាត្រូវបានគេដឹងថាមានក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយឈ្មោះថា Mekong Oryza Trading។

ទាក់ទងនឹងបទពិសោធការងារ និង តួនាទីក្នុងសង្គម អ្នកឧកញ៉ាជាសមាជិកក្រុមប្រឹក្សាភិបាល និង ជាអនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា, ជាសមាជិកក្រុមប្រឹក្សាភិបាល និង​ ជាអគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា។

មិនថាមមាញឹកយ៉ាងណាក្តី ជារឿយៗអ្នកឧកញ៉ាតែងសកម្មនឹងកិច្ចការមនុស្សធម៌ផងដែរ។ ជាក់ស្តែង អ្នកឧកញ៉ាបានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា, កាកបាទក្រហមកម្ពុជា, សកម្មភាពបោសសម្អាតគ្រាប់មីន, ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩, មន្ទីរពេទ្យហ្លួងម៉ែតាមរយៈមូលនិធិគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (T.Y.D.A.) ជាដើម។

មកដឹងអំពីប្រវត្តិតស៊ូរបស់ អ្នកឧកញ៉ា ហ៊ុន ឡាក់ វិញ យោងតាមគេហទំព័រសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ាកើតនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ១៩៦៦ នៅក្រុងភ្នំពេញ។ ក្រោយរបបខ្មែរក្រហម លោកបានចាប់ផ្តើមប្រកបរបរចិញ្ចឹមជីវិតដោយការលក់នំ។ ទោះកំពុងស្ថិតក្នុងស្ថានភាពលំបាកក្តី ប៉ុន្តែយុវជនវ័យ ១៤ ឆ្នាំ ដែលមានឈាមជ័រជាសហគ្រិនភាពរូបនេះ បានខិតខំតស៊ូក្នុងការបង្កើតអាជីវកម្មនានា ពីបាតដៃទទេ រហូតនៅឆ្នាំ ១៩៨៩ ជាពេលដែលលោកបានរៀបអាពាហ៍ពិពាហ៍ និង បានរួមគ្នាជាមួយភរិយា ព្រមទាំងបងប្រុសបង្កើត ដោយបានចាប់ផ្តើមប្រលូកក្នុងអាជីវកម្មក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងទេសចរណ៍។

នៅឆ្នាំ ១៩៩៦ អ្នកឧកញ៉ាបានបង្កើតក្រុមហ៊ុនផ្តល់សេវាទូទៅផ្នែកអនាម័យ និង កម្ចាត់សត្វល្អិត ដែលចាប់ផ្តើមពីបុគ្គលិកជាងដប់នាក់ និង បានពង្រីករហូតបានជាងមួយពាន់នាក់។ ក្រោយទទួលបានការរីកចម្រើន លោកក៏បានពង្រីកមុខរបរអាជីវកម្មជាបន្តបន្ទាប់។ បច្ចុប្បន្ន អ្នកឧកញ៉ា ហ៊ុន ឡាក់ មានក្រុមហ៊ុនមួយចំនួន រាប់បញ្ចូលទាំងក្រុមហ៊ុនក្នុងវិស័យកសិពាណិជ្ជកម្មជាដើម។

ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ លោកបានប្រឹងប្រែងរកលទ្ធភាពទំនាក់ទំនងបើកទីផ្សារ និង បង្កើនខ្សែចង្វាក់តម្លៃបន្ថែមក្នុងស្រុក ដើម្បីធ្វើឱ្យក្រុមហ៊ុនបន្តមាននិរន្តរភាព និង ភាពរីកចម្រើនចូលរួមក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និង រួមចំណែកផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានច្រើន។

អ្នកឧកញ៉ា ហ៊ុន ឡាក់ ទទួលបានមេដាយជាតិជាបន្តបន្ទាប់ថ្នាក់មុនីសារភ័ណ្ឌ, ថ្នាក់មហាសេរីវឌ្ឍន៍ និង មេដាយថ្នាក់កំពូល «ជាតូបការ» ក្នុងឆ្នាំ​ ២០១៧ ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕​

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ