ប្រទេស Albania ប្រកាសបិទមិនឱ្យប្រើកម្មវិធី TikTok មួយឆ្នាំ ក្រោយមានករណីស្លា./ប់លើក្មេងប្រុសម្នាក់

Share This

កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ ប្រទេស Albania បានធ្វើការប្រកាសបិទហាមមិនឱ្យមានកម្មវិធី TikTok ក្នុងប្រទេសរយៈពេល ១ ឆ្នាំ ក្រោយមានករណីឃាតកម្មយ៉ាងរន្ធត់ទៅលើក្មេងប្រុសម្នាក់កាលពីខែវិច្ឆិកាកន្លងទៅ។

ថ្លែងប្រកាសក្នុងជំនួបជាមួយលោកគ្រូអ្នកគ្រូ និង ឪពុកម្ដាយសិស្សនាទីក្រុង Tirana លោក Edi Rama នាយករដ្ឋមន្ត្រីប្រទេស Albania បានរៀបរាប់ថា៖ «ក្នុងរយៈពេល ១ ឆ្នាំ ពួកយើងនឹងធ្វើការបិទកម្មវិធីនេះ (TikTok) ទាំងស្រុង។ កម្មវិធី TikTok នឹងលែងមានវត្តមានក្នុងប្រទេស Albania នោះឡើយ»

គួរបញ្ជាក់ថា ការប្រកាសបិទកម្មវិធី TikTok ក្នុងប្រទេសនេះដែរកើតមានឡើងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ មានករណីក្មេងប្រុសសិស្សសាលាវ័យ ១៤ ឆ្នាំម្នាក់ត្រូវបានមិត្តរួមសាលាចាក់សម្លាប់។ បើតាមសារព័ត៌មានក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍ចាក់សម្លាប់នេះកើតឡើងក្រោយក្មេងប្រុសទាំងពីរទាស់ទែងសម្ដីគ្នាលើបណ្ដាញសង្គម។ ករណីនេះហើយបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឥទ្ធិពលនៃការប្រើប្រាស់បណ្ដាញសង្គមមកលើក្មេងៗ។

យ៉ាងណាមិញ ជុំវិញនឹងករណីនេះខាងអ្នកតំណាងឱ្យក្រុមហ៊ុន TikTok ក៏បានចេញមកឆ្លើយតបដោយលើកឡើងថា ជម្លោះរវាងសិស្ស និង សិស្សក្នុងប្រទេស Albania រហូតឈានដល់ការចាក់សម្លាប់នោះមិនមែនដើមចមចេញពី TikTok នោះឡើយ។ អ្នកតំណាងរូបនោះបានរៀបរាប់ថា៖ «ពួកយើងរកមិនឃើញភស្តុតាងណាមួយបញ្ជាក់ថាជនសង្ស័យ ឬ ជនរងគ្រោះបានប្រើប្រាស់គណនី TikTok នោះឡើយ។ របាយការណ៍ជាច្រើនបានលើកឡើងថាវីដេអូដែលឈានដល់ករណីដែលបានកើតឡើងនោះគឺបានបង្ហោះលើបណ្ដាញសង្គមផ្សេង មិនមែន TikTok នោះឡើយ»

ប្រភព៖ Kenh14

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ