បើកំពុងធុញថប់ មានសម្ពាធផ្លូវចិត្ត អនុវត្ត ៣ ចំណុចនេះតាម ហ្វីយ៉ាតា ជីវិតនឹងមានរស្មី មានជីវិតជីវ៉ាឡើងវិញ

Share This

បោះជំហានមកដល់ចំណុចនេះ ហ្វីយ៉ាតា ​នាងតែងចែករំលែកនូវអ្វីដែលជាចំណេះដឹង ក៏ដូចជាបទពិសោធ ដែលមានប្រយោជន៍សម្រាប់មហាជន។ ជាក់ស្តែងដូចថ្មីៗនេះ តាមរយៈសំណួរមួយយ៉ាងខ្លីពី ដុកទ័រ Tong នាងបានឆ្លើយយ៉ាងក្បោះក្បាយ ដែលជាកម្លាំងជំរុញចិត្តមួយដល់អ្នកដែលកំពុងថប់បារម្ភ ឬ មានសម្ពោធផ្លូវចិត្តផងដែរ។

ដុកទ័រ Tong ​បានសួរថា «តើធ្វើម៉េចឱ្យជីវិតសប្បាយចិត្ត?»។ ចែករំលែកខ្លីៗងាយយល់ ហ្វីយ៉ាតា បានលើកឡើង ៣ ចំណុចដូចខាងក្រោម៖

«១. ត្រូវរៀនទទួលស្គាល់ខ្លួនឯង ហើយស្រលាញ់ខ្លួនឯងឱ្យបានសិន: ព្រោះការដែលយើងចេះស្រលាញ់ខ្លួនឯងសិន ទើបយើងអាចបើកទទួលក្តីស្រលាញ់ពីអ្នកដទៃ ហើយយើងអាចបង្រៀនគេថា ត្រូវស្រលាញ់យើងយ៉ាងម៉េចឱ្យត្រឹមត្រូវ។ កាលណាមនុស្សជុំវិញខ្លួនយើង មិនថាមិត្តភក្តិ ឬ ដៃគូស្នេហាស្រលាញ់យើងត្រឹមត្រូវហើយ ជីវិតយើងនឹងងាយស្រួលជាងមុន។

២. កុំសូវស្តាប់សម្តីអវិជ្ជមានពីអ្នកដទៃច្រើនពេក: ព្រោះកាលណាយើងយកខួរក្បាល និង ចិត្តយើងទៅស្តាប់ពីពាក្យដែលអត់ល្អ ពាក្យប៉ះពាល់អារម្មណ៍ច្រើនពេក យើងនឹងអត់មានពេលយកទៅគិតលើរឿងល្អៗអភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជាជួយសង្គមជាតិ។

៣. ធ្វើអ្វីដែលខ្លួនឯងស្រលាញ់គឺសំខាន់បំផុត: ខ្ញុំឃើញថាបងប្អូនខ្លះគាត់ទ្រាំធ្វើការនៅកន្លែងដែលមិនផ្តល់តម្លៃឱ្យគាត់  វាគឺជាសម្ពាធជីវិតមួយដ៏ធំ ដោយសាររាល់ថ្ងៃយើងត្រូវតស៊ូជាមួយជីវិតស្រាប់ទៅហើយ។ អីចឹង! កាលណាយើងទៅធ្វើការ ហើយធ្វើនូវអ្វីដែលបង្ខំខ្លួនឯងឱ្យធ្វើទៀត វាប៉ះពាល់ដល់ផ្លូវចិត្ត ហើយធ្វើវាក៏មិនបានចេញពីបេះដូងដែរ។ ដូច្នេះ ធ្វើអ្វីដែលខ្លួនស្រលាញ់ ស្រលាញ់ខ្លួនឯង និង កុំស្តាប់គំនិតអវិជ្ជមានអ្នកដទៃច្រើនពេក»៕​

ប្រភព៖ FB

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

អ្នកស្រី ពាន់ ភួងបុប្ផា និង លោក ម៉ានិត កំពុងជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គ្មានថ្ងៃត្រឡប់

តារាប្រុសស្រី ៣ រូប ចាប់ដៃគ្នាបង្កើតប្រ៊េនសាប៊ូកក់សក់កូនខ្មែរ ដាក់ឈ្មោះយីហោយ៉ាងពីរោះថា «ឯករាជ្យ»

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ