បើកទឹកទុក ប្រយ័ត្នអត់អីប្រើ! ចាប់ពីម៉ោង ១០ យប់នេះ និង យប់ថ្ងៃទី ១៧ សង្កាត់មួយចំនួននៅភ្នំពេញ នឹងត្រូវដាច់ទឹកប្រើប្រាស់ តាមពេលវេលាកំណត់

Share This

នាពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ក្នុងសង្កាត់ចំនួន ៤ ស្ថិតក្នុងខណ្ឌចំនួន ២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ខណ្ឌមានជ័យ និង ខណ្ឌឫស្សីកែវ។

តាមរយៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំពោះដំណើរការផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននេះដែរ នឹងធ្វើឡើងទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖

១. សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ

រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់ដំឡើងនាឡិកាទឹកថ្មីទំហំ ៨០ មម ចំនួនមួយទីតាំងនៅលើចិញ្ចើមផ្លូវ ៦០ម នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៦២CA ដល់ផ្លូវលេខ ១០០CA នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី ១៤ ខែតុលា ឆ្នាំ​ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លី។

២. សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥

រដ្ឋាករទឹក នឹងធ្វើការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ ២៥០មម ទៅទំហំ ១៦០មម នៅលើផ្លូវលេខ ២០១R ចាប់ពីផ្លូវលេខ ២០០R រហូតដល់ផ្លូវលេខ ១១០R ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី ១៧ ខែតុលា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលគឺចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការងារការដ្ឋាន នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការងារជីកកាត់តភ្ជាប់បំពង់ថ្មីនេះរួច។

៣. សង្កាត់ច្រាំងចំរេះទី១ និង សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥

រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៦៣មម ចំនួនមួយទីតាំងនៅលើចិញ្ចើមផ្លូវជាតិលេខ៥ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១១០R ដល់ផ្លូវលេខ ១១៤R នៅក្នុងសង្កាត់ច្រាំងចំរេះទី១ និង សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី ១៧ ខែតុលា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេល ចាប់ពី ម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ