ស្ត្រេសនឹងបង្រៀនកូនខ្លាំងពេក បុរសម្នាក់តានតឹងដល់គាំងបេះដូង ដឹកចូលពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ

Share This

សារព័ត៌មាន SCMP បានចេញផ្សាយករណីបុរសវ័យខ្ទង់ ៤០ ឆ្នាំម្នាក់ត្រកូល Zhang បានកើតអាការថប់ដង្ហើម និង ចុកទ្រូងរហូតចូលពេទ្យសង្គ្រោះបន្ទាន់ ក្រោយរូបលោកជួយបង្រៀនមេរៀនកូនជាសិស្សអនុវិទ្យាល័យត្រៀមប្រឡងឡើងវិទ្យាល័យនៅខេត្ត Zhejiang ប្រទេសចិន។

ទៅដល់បន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យបានរកឃើញថាលោក Zhang កើតមានជំងឺ myocardial infarction ស្រួចស្រាវ (ធម្មតាហៅជំងឺគាំងបេះដូង) ដែលតម្រូវឱ្យលោកត្រូវធ្វើការវះកាត់សរសៃឈាមបេះដូងភ្លាមៗដើម្បីសង្គ្រោះជីវិត។

មូលហេតុបណ្ដាលឱ្យកើតមានជំងឺនេះដែរ គឺត្រូវបានឱ្យដឹងថាមកពីការគាំងនៃសរសៃឈាមបេះដូងដែលជាញឹកញាប់អាការបែបនេះកើតមានឡើងដោយសារសម្ពាធផ្លូវចិត្ត និង ស្ត្រេស។

តាមព័ត៌មានបានឱ្យដឹងថា លោក Zhang ជាទម្លាប់តែងបង្រៀនកូន និង រៀបចំកិច្ចការសាលាឱ្យកូនអនុវត្តរាល់យប់។ ទំនាក់ទំនងឪពុកកូនគេចាប់ផ្ដើមតានតឹងទៅៗនៅពេលដែលកូនប្រុសរបស់លោកមានអារម្មណ៍ថាសម្ពាធខ្លាំងជាមួយកិច្ចការដែលឪពុកដាក់ឱ្យធ្វើ។

បន្ថែមពីនេះ លោក Zhang ក៏បានចុះឈ្មោះឱ្យកូនរៀនថ្នាក់ត្រៀមប្រឡងឡើងវិទ្យាល័យជាច្រើនទៀត និង ថែមនាំកូនទៅមកសាលាដោយផ្ទាល់ទៀតផង ដែលជាហេតុធ្វើឱ្យកូនមានសម្ពាធលែងចង់រៀន ហើយក៏ជាហេតុធ្វើឱ្យលោកកើតស្ត្រេសរហូតគាំងបេះដូងបែបនេះផងដែរ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ព័ត៌មានបន្ថែម

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ