បុគ្គលល្បីពាក់អីក៏ផ្ទុះ!​ Kim Kardashian គ្របមុខជិតឈឹងចូលរួមកម្មវិធីមួយ ស្រួលម្យ៉ាងដែរ មិនបាច់ចាយលុយហៅជាងផាត់មុខ

Share This

កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ  Kim Kardashian ដែលគេស្គាល់ថា ជាតារាម៉ូឌែល ពាណិជ្ជករ ផលិតករ និង តារាសម្តែង ហើយក៏ជាសេដ្ឋីប្រាក់ពាន់លានដុល្លារផងនោះ បានធ្វើឱ្យពិភពលោកផ្ទុះការចាប់អារម្មណ៍ ជាមួយការតុបតែងខ្លួនគ្របមុខជិត ចូលរួមកម្មវិធីគម្រប់ខួប ៥ ឆ្នំា នៃសារមន្ទីរភាពយន្ត Academy Museum Gala។

នាងបានពាក់ឈុត Couture របស់ម៉ាក Maison Margiela ដែលជាម៉ាកប្រណីតរបស់បារាំង។ រ៉ូបពណ៌សាច់របស់នាង មានលក្ខណៈលាតសាមញ្ញ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត ឈុតនេះមានបន្ថែមលេងម៉ូដគ្របក្បាល និង បិទមុខជិតទាំងស្រុង រួមជាមួយបំពាក់ខ្សែក choker ពណ៌ប្រាក់ រំលេចដោយត្បូងពណ៌បៃតង ប្រើជាក្រវាត់រុំក្រណាត់ជាប់នឹងកតែម្តង។​

តាមរយៈស្ទីលនេះ គេអាចសម្គាល់នាងត្រឹមទម្រង់បបូរមាត់ និង ច្រមុះ ដែលផុសតាមក្រណាត់ប៉ុណ្ណោះ។ អាចថាជាស្ទីលហ្វេហ្សិន តែវាក៏ធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់ផងដែរ។

តាមពិតទៅ មិនមែន Kim Kardashian នាងមិនចង់បញ្ចេញមុខនោះទេ ពោល គឺនាងចង់បង្ហាញពីការគោរពចំពោះម៉ាកសម្លៀកបំពាក់ Maison Margiela ដែលបង្កើតស្ទីលរ៉ូបមកជាមួយការបិទបាំងមុខនេះឯង។ ជាក់ស្តែង ម៉ាកសម្លៀកបំពាក់នេះ តែងតែបង្ហាញម៉ូដថ្មីៗជាមួយស្ទីលគ្របមុខ អស់រយៈកាលប្រមាណ ៣-៤ ទសវត្សរ៍មកហើយ។ ដូច្នេះ វាក៏ជាផ្នែកមួយធ្វើឱ្យ Kim Kardashian មានអារម្មណ៍ពិសេស នៅពេលបានបង្ហាញស្ទីលបែបនេះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

មិនលាក់បាំង! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ បង្ហាញចំណងស្នេហ៍យ៉ាងផ្អែមល្ហែមនឹងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ មុខមាត់សង្ហាណាស់

ព័ត៌មានបន្ថែម

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្នាដៃកូនខ្មែរកាន់តែល្បី! អ្នកច្នៃម៉ូដ Tifanny ត្រូវបានទស្សនាវដ្តី Vogue ហ្វីលីពីន ចុះផ្សាយក្នុងចំណោមអ្នកច្នៃម៉ូដ ៧ នាក់នៅអាស៊ីអាគ្នេយ៍

មួយឈុតៗ លេចធ្លោលើឆាកអន្តរជាតិ! ឈុតរបស់ ហ្វីយ៉ាតា ពាក់ប្រកួត MU សុទ្ធតែធ្វើឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ផ្អើលពិភពលោក! តារាស្រីដ៏ល្បីតែងខ្លួនជាតួអង្គ Medusa ថ្ងៃ Halloween មិនស្ដាយនឹងការចំណាយដើមទុនតែងខ្លួន

កំពុងពេញនិយម!​ នៅបរទេស​ តារាប្រុសល្បីៗនិយមប្រើនាឡិកាដៃមុខតូចៗដូចនាឡិកានារី មើលមកសាមញ្ញ តែលំដាប់ខ្ពស់

នារីៗ អត់ដឹងពាក់អីចូលរួមកម្មវិធី និង ដើរលេងចុងឆ្នាំ នេះជាស្ទីលស្លៀកពាក់ម៉ូដឆ្នាំ ២០២៦ ប្លែកអត់ជាន់គេ បើថតរូបវិញ ម៉ាអ៊េម!

ស្វែងរកព័ត៌មាន​ ឬវីដេអូ