បងៗផ្ញើលុយតាមប្អូនពៅទុកជូនម្តាយប្រចាំខែ តែប្អូនពៅលួចស៊ីដាច់ ពេលម្តាយមកទារដេញមិនឱ្យចូលផ្ទះទៀត

Share This

នៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែមានការផ្ទុះវែកញែកជាខ្លាំងទៅលើករណីរបស់ស្រ្តីចំណាស់ម្នាក់ ដែលត្រូវកូនមិនឱ្យចូលក្នុងផ្ទះ ព្រោះតែមកទារលុយថ្លៃចិញ្ចឹមខ្លួនប្រចាំខែ។

តាមព័ត៌មានបានឱ្យដឹងថា គេបានប្រទះឃើញស្រ្តីចំណាស់ម្នាក់ អង្គុយតែម្នាក់ឯងយ៉ាងកម្សត់នៅតាមផ្លូវ ហើយខាងប៉ូលិសក៏បានហៅមកសួរនាំ ទើបដឹងថាស្រ្តីរូបនេះឈ្មោះ Vina មានវ័យ ៦៨ ឆ្នាំ។

តាមព័ត៌មានបានរៀបរាប់ថា ស្រ្តីចំណាស់ខាងលើនេះមានកូនៗ ៣ នាក់ ហើយពួកគេតែងបានផ្ញើលុយចិញ្ចឹមជារៀងរាល់ខែ ដោយក្នុងនោះកូនៗ ២ នាក់ តែងផ្ញើមកទុកឱ្យកូនស្រីមួយរូបមុនសិន រួចទើបបានកូនស្រីរូបនេះផ្ញើបន្តជូនម្តាយ ដែលសរុបក្នុងមួយខែៗប្រមាណ ៦០០០ បាត។

យ៉ាងណាមិញ ចុងក្រោយនេះប្រមាណ ៥ ខែ គឺមិនឃើញកូនស្រីដែលបងៗបានផ្ញើលុយទុកនោះផ្ញើជូនម្តាយឡើយ ហើយដោយសារបាត់យូរទើបម្តាយបានឡើងមកទារដល់ផ្ទះ ប៉ុន្តែពេលមកដល់នាងក៏ប្រាប់ថាមិនមានលុយ ព្រោះត្រូវយកទៅសងបំណុលគេអស់ហើយ និង ថែមទាំងហាមម្តាយមិនឱ្យចូលទៅក្នុងផ្ទះទៀត ទើបគ្មានជម្រើសម្តាយក៏អង្គុយនៅតាមផ្លូវនោះតែម្តងទៅ។

យ៉ាងណាមិញ តាមព័ត៌មានឱ្យដឹងថា តាមពិតស្រ្តីរូបនេះធ្លាប់ស្នាក់នៅជាមួយកូនស្រីខាងលើម្តងរួចហើយ តែមានបញ្ហាជាមួយគ្នា ទើបចាកចេញទៅរស់នៅតែម្នាក់ឯងតាមផ្លូវផង តាមវត្តផង ចំណែកឯផ្ទះនឹងដីធ្លីក៏បានលក់យកលុយមកចែកឱ្យកូនៗទាំង ៣ នាក់អស់ទៅហើយ៕

ប្រភព៖ MATICHON

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

នៅថៃ! ដឹកដំរីដើរលេងបុណ្យភូមិ ពេលគេអុជកាំជ្រួចដំរីភ្ញាក់ ផ្អើលរត់ជា.ន់មនុស្សម្នា បណ្ដាលឱ្យមានអ្នករងរបួសច្រើននាក់

ថែសុខភាពផង! វេជ្ជបណ្ឌិត ហ៊ាង រតនា សម្គាល់ឃើញមានអ្នកជំងឺពុលចំណីច្រើន ពិសេសក្មេងៗ សង្ស័យមកពីអាហារ ៥ មុខនេះ

ទៅហើយមកវិញ! ក្រោយបិទជាង ១០ ម៉ោង ឥលូវអ្នកលេង TikTok នៅអាមេរិក អាចបើកប្រើវិញបានហើយ

ពណ៌ប្លែកខុសពីរាល់ឆ្នាំ! គ្រូចិនសែល្បី ណែនាំឱ្យប្រើពណ៌នេះ​ ដើម្បីយកហេង ថ្ងៃសែនចូលឆ្នាំចិន ២០២៥

ជាប្រផ្នូលអ្វី? ទាហានថៃ ២ នាក់របួសធ្ងន់ធ្ងរដោយសារកាំភ្លើ.-ងធំខុសបច្ចេកទេស ក្នុងទិវាអបអរកងកម្លាំងលំដាប់ជាតិមួយ

ស៊ែរចែកគ្នាដឹង! អ្នកមានកូនស្រីអាយុ ៩ ឆ្នាំ​ អាចនាំទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូ.នឥតគិតថ្លៃ នៅមន្ទីរពេទ្យហ្លួងម៉ែ

ទៀតហើយ! នៅនីហ្សេរីយ៉ា មានករណីឡានដឹកសាំងក្រឡាប់ ពលរដ្ឋនាំគ្នាទៅដួស ចៃដន្យឡានផ្ទុះឆេះ ស្លា./ប់អស់ ៧០ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ