នៅអាមេរិក ម្ចាស់ហាងមួយខឹងភ្ញៀវញ៉ាំហើយបង់តែថ្លៃអាហារអត់ឱ្យលុយធីប ពួយតាមទារលុយធីបគេ ហើយគំរាមទះកំផ្លៀងទៀត

Share This

ជារឿងសឹងតែមិនគួរឱ្យជឿ តែវាបានកើតឡើងពិតមែន ដែលម្ចាស់ហាងអាហារមួយកន្លែងនៅក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក ត្រូវបានគេថតបានពេលកំពុងដេញតាមភ្ញៀវម្នាក់ដែលបង់លុយតែថ្លៃម្ហូប ២០ ដុល្លារ ដោយមិនបានថែមលុយធីប។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CBS NEW CHIGAGO។

រឿងនេះបានកើតឡើងនៅហាងអាហារឈ្មោះ Table to Stix ស្ថិតនៅចំកណ្តាលទីក្រុង Evanston កាលពីថ្ងៃសៅរ៍ ទី ១៩ ខែមេសា ដោយម្ចាស់ហាង លោក Kenny Chou បានប្រញាប់ដេញតាមអតិថិជនម្នាក់ ដែលបានដាក់លុយ ២០ ដុល្លារ លើវិក្កយបត្រអាហារអស់តែ $19.89។

នៅក្នុងវីដេអូ ខណៈម្ចាស់ហាងកំពុងដេញតាម អតិថិជនបានសួរហេតុអ្វីបានជាដេញតាមរូបគេ ទាំងដែលគេបានបង់លុយរួច។ ចម្លើយដ៏ហួសចិត្ត គឺម្ចាស់ហាងរំពឹងបានលុយ ១៨ % ទៀតនៃថ្លៃចំណាយក្នុងវិក្កយបត្រ ដើម្បីជាលុយធីប។ ភ្លាមនោះអតិថិជនតបវិញថា ៖ «ខ្ញុំបានបង់ប្រាក់សម្រាប់អាហាររបស់ខ្ញុំរួចរាល់។ ខ្ញុំបានប្រគល់ឱ្យអ្នក ២០ ដុល្លារ អ្នកមិនអាចគិតប្រាក់លើសពីអ្វីដែលបានបង់នោះទេ»

ម្ចាស់ហាងនៅតែមិនសុខចិត្ត ដោយបានជេរប្រមាថ ហើយគំរាមទះកំផ្លៀងទៀត បើអតិថិជនមិនព្រមឱ្យលុយថែម។ ហាងអាហារ Table to Stix ខាងលើ មានភាពល្បីល្បាញខ្លាំង មានអ្នក review វិជ្ជមានទាំងរសជាតិ និង សេវាកម្ម ប៉ុន្តែក្រោយវីដេអូនេះផ្ទុះ មានអ្នកទស្សនាខ្ទង់លាននាក់នៅលើបណ្តាញសង្គម X និង Instagram ហាងនេះបានបាត់បង់ភ្ញៀវទាំងស្រុង ជាពិសេសការមើលងាយ ឬប្រឆាំងនឹងជនជាតិស្បែកខ្មៅ។

នៅទីបំផុត ម្ចាស់ហាងបានចេញមុខសុំទោសចំពោះអាកប្បកិរិយាមិនសមរម្យ ដោយសារតែកំហឹង ធ្វើឱ្យលោកគ្រប់គ្រងអារម្មណ៍មិនបាន ប៉ះពាល់ដល់អាជីវកម្មទាំងមូល។ ម្ចាស់ហាងក៏បានព្យាយាមកែប្រែ ដោយផ្ញើអាហារដែលជាចំណូលចិត្តរបស់បុរសអតិថិជននោះ ទៅកាន់រូបគេដោយឥតគិតថ្លៃ រួមជាមួយការសរសេរសំបុត្រសុំទោសផងដែរ៕​

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

ឃើញទឹកផុសចេញពីក្រោមដី ផ្អើលអ្នកស្រុកទៅដងផឹកលាន់ ព្រោះជឿថាជាទឹកស័ក្តិសិទ្ធិ តាមពិតទឹកទុយោបែកសោះ

ម្តាយភ័យបុកពោះ សុខៗកូនស្រីអង្គុយសើចផងយំផងដូចមនុស្សឆ្កួ/ត ក្រោយខំធ្វើកិច្ចការសាលាមួយយប់ទល់ភ្លឺ

ចម្លែក! ពេទ្យស្រី ១០ នាក់ ធ្វើការផ្នែកសម្ភពក្នុងមន្ទីរពេទ្យមួយនៅអាមេរិក កើតជំងឺដុះសាច់ក្នុងខួរក្បាលដូចគ្នា តែរកមូលហេតុមិនឃើញ

ឆាប់រកពេទ្យ! បើនៅសុខៗតែងខ្លួនប្លែកៗ និយាយមួយៗ ដឹងរឿងផ្លូវក្នុង មិនមែនញាណទី ៦ ប្រាប់ទេ គឺអ្នកអាចកំពុងបែកសតិ

មិនចង់ឱ្យជីវិតមានសម្ពាធ បុរសជប៉ុនម្នាក់សុខចិត្តលាឈប់ពីការងារ ប្រមូលទ្រព្យលក់ ហើយដើរធ្វើជនអនាថាវិញ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបរស់ ៨ ក្បាល ចុងក្រោយកូនដឹកទៅពេទ្យសឹងមិនទាន់ ព្រោះកង្កែបលោតពេញពោះ

ថ្មីទៀតហើយ! ខឹងទូរស័ព្ទទៅសង្សារមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តធ្វើឱ្យដាច់ភ្លើងប្រើពេញមួយភូមិ

ករណីកម្រ! បុរសម្នាក់រស់នៅធម្មតាជាង ៤០ ឆ្នាំហើយ ទើបដឹងខ្លួនឯងអត់មានខួរក្បាល ៩០%

ស្វែងរកព័ត៌មាន​ ឬវីដេអូ