ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះការចែករំលែកនូវរឿងរ៉ាវរបស់កូនក្រមុំមួយរូប ដែលកើតមានបញ្ហាភ្នែកក្នុងថ្ងៃរៀបការ ក្រោយពីខាងសម្អាងការពាក់ Contact Len ឱ្យក្នុងថ្ងៃសូត្រមន្តចូលរោងនាខេត្តព្រៃវែង។
ក្នុងនោះ បើតាមការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Bn Bn ដែលជាបងប្អូនកូនក្រមុំ បានបង្ហាញរូបភាព និង សារមួយឃ្លាថា៖ «អាណិតប្អូនស្រីពៅណាស់ ក្នុងថ្ងៃមង្គលការមិនគួរណាជួបរឿងបែបហ្នឹង! សូមបងប្អូនប្រយ័ត្នរឿងពាក់ឡេនភ្នែក បើយល់ល្អកុំពាក់អីប្រសើរជាង គ្រោះថ្នាក់ណាស់។ ពេលនេះខ្ញុំបានយកប្អូនស្រីខ្ញុំដល់ពេទ្រពអង្គឌួងហើយ»។
តាមការបញ្ជាក់បន្ថែមពីគណនីខាងលើបានឱ្យដឹងថា កូនក្រមុំបានពាក់ Contact Len ហើយកម្មវិធិមិនទាន់ចប់ផង គាត់ឈឺចាប់ពេញភ្នែក រួចបញ្ជូនទៅមន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា មុតរលាត់កញ្ចក់ភ្នែក។ ក្នុងនោះដែរ ក្នុងថ្ងៃមង្គការ កូនក្រមុំ និង កូនកំលោះមិនបាននៅក្នុងពិធីមង្គលនោះឡើយ ពោលគឺមានតែឪពុកម្តាយ និង បងប្អូនសាច់ញាតិប៉ុណ្ណោះ ដែលជាអ្នកទទួលភ្ញៀវ៕