នៅបន្ទាយមានជ័យ! អាំងគីង្គក់ហូបទាំងពងក្លែមស្រាថ្នាំ ព្រឹកឡើងប្រទះឃើញដេកស្លា-/ ប់ក្រោមអង្រឹង

Share This

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅវេលាម៉ោង ៨ និង ១០ នាទី ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ មានករណីគេប្រទះឃើញបុរសម្នាក់ សង្ស័យពុលពងគីង្គក់ បានដេកស្លាប់នៅនឹងផ្ទះម្នាក់ឯង ស្ថិតនៅចំណុចភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌​មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃុត រតនា ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខណៈបើតាមការបំភ្លឺរបស់ក្មេងប្រុស-ស្រី អាយុ ១០ ឆ្នាំពីររូបមានឈ្មោះ ជុំ ច្រិប ភេទស្រី និង ឈ្មោះ វិន សុខលីន ភេទប្រុស រស់នៅជិតផ្ទះជនរងគ្រោះ បានរៀបរាប់ប្រាប់នគរបាលឱ្យដឹងថា ៖ «នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៦ និង ៣០ នាទី ពួកខ្ញុំបានឃើញពូ រតនា គាត់អង្គុយផឹកស្រាថ្នាំក្រោមផ្ទះម្នាក់ឯង ហើយពួកខ្ញុំឃើញមានសត្វគីង្គក់លោតមកជិតគាត់ គាត់ក៏បានចាប់គីង្គក់នោះបោក រួចគាត់យកទៅវះស្បែកចេញ ហើយគាត់វះពោះគីង្គក់នោះឃើញមានពង គាត់ក៏បានយកគីង្គក់នោះទៅអាំងហូបទាំងពងតែម្ដង ខណៈនោះពួកខ្ញុំបានស្រែកប្រាប់គាត់ថា ពូកុំហូបទាំងពងប្រយ័ត្នពុល តែគាត់នៅតែហូប ហើយពួកខ្ញុំក៏បានរត់ចេញមកដើរលេងបាត់ទៅ រហូតដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ៨ និង ១០ នាទី ម្តាយខ្ញុំបានប្រាប់ខ្ញុំថា យប់មិញប្រហែលម៉ោង ១០ ជាងឮសំឡេង អារតនាវាក្អួតខ្លាំងៗ តែម្ដាយខ្ញុំមិនចាប់អារម្មណ៍ទេ ស្មានតែគាត់ស្រវឹងស្រាហើយក្អួតធម្មតា ទើបគាត់មិនបានចេញមកមើល ហើយគាត់ក៏ដេកវិញទៅ»

តាមការបំភ្លឺបានបន្តថា ៖ «រហូតព្រឹកឡើងម៉ោង ៨ និង ១០ នាទី ម្ដាយខ្ញុំបានក្រោកមកមើលក៏ឃើញពូ រតនា ដេកក្រោមអង្រឹង ហើយម្ដាយខ្ញុំដើរទៅមើលឃើញគាត់ស្លាប់បាត់ទៅហើយ។ ខ្ញុំក៏បានប្រាប់ម្ដាយខ្ញុំថាពីម្សិលមិញខ្ញុំបានឃើញពូ រតនា គាត់ចាប់គីង្គក់អាំងហូបទាំងពង ប្រហែលគាត់ពុលពងគីង្គក់ស្លាប់ហើយម៉ែ ហើយម៉ែរបស់ខ្ញុំក៏បានរាយការណ៍ប្រាប់អាជ្ញាធរតែម្ដង (សូមបញ្ជាក់ជនរងគ្រោះរស់នៅផ្ទះម្នាក់ឯង ជាមនុស្សញៀនស្រា)»

យ៉ាងណាមិញ ករណីនេះបើតាមការសន្និដ្ឋានរបស់គណៈកម្មការត្រួតពិនិត្យសព យោងតាមការសាកសួរបំភ្លឺនៅកន្លែងកើតហេតុ និង តាមការត្រួតពិនិត្យ និង ស្រាវជ្រាវរបស់មន្រ្ដីជំនាញ និង ក្រុមការងារ ព្រមទាំងការបញ្ជាក់ពីលោកគ្រូពេទ្យ សុខា មុនិញ គ្រូពេទ្យកោសល្យវិច័យស្រុក ក្នុងការពិនិត្យលើសព បានសន្និដ្ឋានបឋមថា  ជនរងគ្រោះពិតជាស្លាប់ដោយសារហូបពងគីង្គក់បណ្ដាលឱ្យពុលស្លាប់ពិតមែន ខណៈសព ត្រូវប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖ Nokorwat News Daily

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

មិនលាក់បាំង! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ បង្ហាញចំណងស្នេហ៍យ៉ាងផ្អែមល្ហែមនឹងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ មុខមាត់សង្ហាណាស់

ព័ត៌មានបន្ថែម

វៀតណាម ទម្លាក់កូរ៉េខាងត្បូង ក្លាយជាប្រទេសមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេបំផុតក្នុងពិភពលោក

សន្សំលុយទុកទិញ! ក្រុមហ៊ុនមួយនៅចិន កំពុងផលិតថ្នាំគ្រាប់អាចជួយមនុស្សឱ្យរស់នៅបានដល់ ១៥០ ឆ្នាំ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ស្លុ.តសឹងទឹកភ្នែក ក្រោយឃើញការសរសេរអក្សរខ្មែរខុសបែបបទ អានដាំក្បាលចុះក្រោម លើស្លាកយីហោហាង

អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ខែថ្មីហេងៗ! មកដឹងរាសីឆ្នាំទាំង ១២ ប្រចាំខែ «វិច្ឆិកា» មានឆ្នាំខ្លះរាសីឡើងខ្ពស់ ឯឆ្នាំខ្លះរាសីចុះ គួរប្រយ័ត្នលើរឿងមួយចំនួន

ទឹកទន្លេចៅផ្រះយ៉ា ហក់ឡើងមិនឈប់ឈរ សហគមន៍ចំនួន ១១ នៅក្រុងបាងកក កំពុងប្រឈមនឹងហានិភ័យទឹកជំនន់

សំខាន់! ក្រសួងការពារជាតិ អំពាវនាវឱ្យបងប្អូនតាមដានប្រភពព័ត៌មានច្បាស់លាស់ទាំង ១២ នេះ ទើបអាចជឿទុកចិត្តបាន

ពុ-ទ្ធោ! នៅឥណ្ឌា ឡានឈប់ចាំស្តុប សុខៗក៏ផ្ទុះមួយទំហឹងយ៉ាងសន្ធោសន្ធៅ ឆក់យកជី-វិ-តមនុស្សមិនដឹងអី អស់ ១៣ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ