និស្ស័យច្បាស់ចែស! ចោរលួចឡានទៅបាត់ ខំសន្សំលុយទិញថ្មី ចៃដន្យទិញប៉ះចំឡានចាស់ដែលចោរលួចនោះមកវិញ

Share This

សារព័ត៌មានបរទេស បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យហួសចិត្តរបស់បុរសជនជាតិអង់គ្លេសម្នាក់ ដែលត្រូវចោរលួចឡានបាត់មួយគ្រឿង ដល់ខំចំណាយលុយអស់ជិត ៣ ម៉ឺនដុល្លារដើម្បីទិញឡានថ្មី ស្រាប់តែទិញប៉ះចំឡានខ្លួនឯងដែលចោរលួចទៅដដែល។

បុរសរូបនេះមានឈ្មោះថា Evan Valentine អាយុ ៣៦ ឆ្នាំ មកពី Solihull ប្រទេសអង់គ្លេស។ ក្នុងនោះ Evan បានរៀបរាប់ឱ្យដឹងថា កាលពីប៉ុន្មានខែមុន គេបានបាត់ឡានមួយគ្រឿងម៉ាក Honda Civic Type-R ពណ៌ខ្មៅ ដែលចតចោលនៅមុខផ្ទះ ហើយក៏បានប្រញាប់ផ្តល់ដំណឹងទៅអាជ្ញាធរ និង ក្រុមហ៊ុនធានារ៉ាប់រង។ លុះក្រោយមក Evan ក៏សម្រេចចិត្តទិញឡានថ្មីមួយគ្រឿងទៀត តែយកម៉ាកដដែល និង ពណ៌ដដែលឱ្យដូចឡានដើម ព្រោះតែស្រឡាញ់ខ្លាំងពេក។ Evan បានចំណាយលុយប្រមាណជា ២ ៦០០០ ដុល្លារឯណោះ ដើម្បីទិញឡានថ្មីនេះ ពីអ្នកលក់មួយ ដែលនៅឆ្ងាយពីផ្ទះគេប្រមាណជា ៧០ គីឡូម៉ែត្រ។

យ៉ាងណាមិញ ពេលទិញឡានរួចរាល់ ហើយបើកមកផ្ទះ Evan ស្រាប់តែសង្កេតឃើញរបស់របរជាច្រើននៅក្នុងឡានថ្មីនេះ គឺស្រដៀងនឹងឡានចាស់របស់ខ្លួនដែលបាត់ទៅ ហើយរឹតតែសង្ស័យទៅទៀតនៅពេលដែលឃើញថាទីតាំងផ្ទះរបស់គេ នៅជាប់ក្នុង Map របស់ឡាន។ Evan បានយកឡានទៅឆែកជាមួយនឹងក្រុមហ៊ុនដើម្បីបញ្ជាក់ការពិត ហើយចុងក្រោយប៉ូលិសក៏បានឱ្យដឹងថា ឡាននេះ គឺពិតជាឡានរបស់ Evan ពិតមែន ដែលប៉ូលិសសង្ស័យថាចោរបានក្លែងបន្លំចុះបញ្ជីឡានថ្មី។ ចំណែកឯអ្នកលក់ឡាននោះ ក៏បានចាញ់បោកចោរដូចគ្នា៕

ប្រភព៖ Khaosod

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

បុរសចិត្តបុណ្យ ឃើញពស់ឆក់ខ្សែភ្លើងសន្លប់បាត់ស្មារតី ខំប្រឹងផ្លុំខ្យល់តាមមាត់ពស់រហូតដឹងខ្លួនឡើងវិញ

ឃើញទឹកផុសចេញពីក្រោមដី ផ្អើលអ្នកស្រុកទៅដងផឹកលាន់ ព្រោះជឿថាជាទឹកស័ក្តិសិទ្ធិ តាមពិតទឹកទុយោបែកសោះ

ម្តាយភ័យបុកពោះ សុខៗកូនស្រីអង្គុយសើចផងយំផងដូចមនុស្សឆ្កួ/ត ក្រោយខំធ្វើកិច្ចការសាលាមួយយប់ទល់ភ្លឺ

ចម្លែក! ពេទ្យស្រី ១០ នាក់ ធ្វើការផ្នែកសម្ភពក្នុងមន្ទីរពេទ្យមួយនៅអាមេរិក កើតជំងឺដុះសាច់ក្នុងខួរក្បាលដូចគ្នា តែរកមូលហេតុមិនឃើញ

ឆាប់រកពេទ្យ! បើនៅសុខៗតែងខ្លួនប្លែកៗ និយាយមួយៗ ដឹងរឿងផ្លូវក្នុង មិនមែនញាណទី ៦ ប្រាប់ទេ គឺអ្នកអាចកំពុងបែកសតិ

មិនចង់ឱ្យជីវិតមានសម្ពាធ បុរសជប៉ុនម្នាក់សុខចិត្តលាឈប់ពីការងារ ប្រមូលទ្រព្យលក់ ហើយដើរធ្វើជនអនាថាវិញ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបរស់ ៨ ក្បាល ចុងក្រោយកូនដឹកទៅពេទ្យសឹងមិនទាន់ ព្រោះកង្កែបលោតពេញពោះ

ថ្មីទៀតហើយ! ខឹងទូរស័ព្ទទៅសង្សារមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តធ្វើឱ្យដាច់ភ្លើងប្រើពេញមួយភូមិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ