នារីស្រស់ស្អាតម្នាក់ បង្ហាញមហិច្ឆតាចង់ទៅភពអង្គារ បង្កើតកូនជាកូនកាត់ភពក្រៅជាមួយ Elon Musk

Share This

នារីរូបស្រស់ម្នាក់ ថ្មីៗនេះកំពុងធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីរូបនាងបានបង្ហាញមហិច្ឆតាយ៉ាងធំក្នុងការផ្ដល់កំណើតដល់កូននៅលើភពអង្គារ។

ដូចដែលប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយ មេធំក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានបង្ហាញពីគម្រោងនៃការបញ្ជូនក្រុមអវកាសយានិកមួយក្រុមតូចធ្វើការហោះឆ្ពោះទៅកាន់ភពអង្គារជាមួយយាន Starship របស់លោកនៅចុងទសវត្សរ៍នេះ។ គម្រោងរបស់លោកមួយនេះដែរក៏បានទាក់ចិត្តទៅដល់ម៉ូដែល OnlyFans សញ្ជាតិស៊ុយអែតម្នាក់ឈ្មោះ Elsa Thora។

បង្ហាញខ្លួនចូលរួមកម្មវិធី The Kyle and Jackie O Show នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ នាង Elsa បានរៀបរាប់ប្រាប់កម្មវិធីពីមហិច្ឆតាប៉ុនប៉ងដ៏ធំមួយរបស់នាងក្នុងការផ្ដល់កំណើតដល់កូននៅលើភពអង្គារជាមួយលោក Elon Musk។ ម៉ូដែលស្រីវ័យ ២២ ឆ្នាំរូបនេះដែលបច្ចុប្បន្នកំពុងរស់នៅចក្រភពអង់គ្លេស បានថ្លែងប្រាប់ពិធីករកម្មវិធី Kyle Sandilands ពីមូលហេតុពីក្រោយក្ដីបំណងរបស់នាងថា៖

«ខ្ញុំពិតជាចាប់អារម្មណ៍ទៅលើខាងវិទ្យាសាស្ត្របែបច្នៃប្រឌិត (sci-fi) ដូច្នេះហើយខ្ញុំនឹងមិននិយាយថាទេក្នុងការរួមមេត្រីជាមួយពពួកអេលៀន ឬក៏ Elon នោះឡើយ ខ្ញុំគិតថាគាត់គឺអស្ចារ្យខ្លាំងណាស់ ខ្ញុំគិតថាគាត់ពិតជាពូកែកំប្លែងមែន។ ខ្ញុំស្រឡាញ់គាត់ ខ្ញុំគិតឃើញញឹកញាប់លើបណ្ដាញសង្គម X»

ពិធីករដដែលបានសួរនាងទៀតថា តើនាងបានទាក់ទងទៅ Elon Musk ឱ្យបានដឹងពីក្ដីស្រមៃរបស់នាងមួយនេះហើយឬនៅ? ម៉ូដែលស្រីរូបស្រស់ Elsa មិនបង្អង់យូរក៏បានឆ្លើយតបវិញថា៖ «ខ្ញុំបាន tag គាត់ក្នុងការបង្ហោះរបស់ខ្ញុំលើបណ្ដាញសង្គម X ហើយខ្ញុំក៏បានធ្វើញត្តិមួយជូនទៅគាត់ផងដែរ»។ ជាមួយគ្នានោះដែរ ពិធីករម្នាក់ទៀតគឺលោក Jackie O Henderson បានសួរទៅកាន់នាងទៀតថា ហេតុអ្វីការពពោះកូនជាកូនកាត់ភពអង្គារនេះត្រូវតែជាលោក Elon Musk? នាង Elsa ក៏តបវិញថា៖ «គាត់ជាអ្នកជំនាញផ្នែកអវកាស ហើយក៏មានកូន ១២ នាក់រួចហើយដែរ អ៊ីចឹងគាត់ជាអ្នកជំនាញម្នាក់»

គួរបញ្ជាក់ផងដែរថា លោក Elon Musk មានក្ដីស្រមៃចង់ឱ្យមានមនុស្ស ១ លាននាក់រស់នៅបង្កើតអាណានិគមលើភពអង្គារឱ្យបានត្រឹមឆ្នាំ ២០៥០ ហើយក្ដីសង្ឃឹមរបស់លោកមួយទៀតនោះ គឺចង់ឱ្យមនុស្សដែលទៅរស់នៅលើភពអង្គារទាំងនោះអាចបង្កកំណើតឱ្យកូនៗបន្ថែមទៀតលើភពនោះដោយផ្ទាល់ផងដែរ៕

ប្រភព៖ Dailymail

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ