នារីម្នាក់ត្រូវប្ដីប្រចណ្ឌរហូតសុំលែងលះ ក្រោយពីឡើងឆាកឱបថើ.បអាយដល រួចបង្ហោះលើអ៊ីនធឺណេត

Share This

មានករណីដ៏ហួសចិត្តមួយបានកើតមានឡើងនៅសាធារណរដ្ឋដូមីនីក ដោយស្ត្រីម្នាក់ឈ្មោះ Miriam Cruz ជា KOL ដ៏ល្បីលើអ៊ីនធឺណែត ត្រូវប្រទះការបែកបាក់គ្នានឹងស្វាមី ១០ ឆ្នាំ ក្រោយរូបនាងចូលរួមការប្រគំតន្ត្រីមួយរបស់ក្រុមចម្រៀងសំណព្វចិត្តរបស់ខ្លួន។

ហេតុការណ៍ខាងលើនេះដែរកើតមានឡើងតាំងពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅម៉្លេះ ដោយស្ត្រីខាងលើបានទៅចូលរួមការប្រគំតន្ត្រីរបស់ក្រុមអាមេរិកឈ្មោះ Aventura។ អ្វីដែលរឹតតែធ្វើឱ្យនាងរំភើបខ្លាំងបំផុតនោះគឺនាងមានសំណាងត្រូវបានអញ្ជើញឡើងលើឆាកច្រៀងជាមួយអាយដូលរបស់នាងទៀតផង។

តាមរយៈវីដេអូបានបង្ហាញឱ្យឃើញថា នាង Miriam បានឡើងទៅលើឆាកគោរពស្វាគមន៍ទៅកាន់សមាជិកក្រុមចម្រៀងនីមួយៗ ដោយក្រោយមកនាងក៏បានចាប់ឱបថើប lead singer ឈ្មោះ Romeo Santos ហើយក្រោយមកទៀត នាងក៏បានអង្គុយចុះច្រៀងដោយដៃដាក់លើភ្លៅតារាចម្រៀងរូបនោះយ៉ាងស្និទ្ធស្នាលទៀតផង។

ក្រោយការប្រគំតន្ត្រីបានបញ្ចប់ Miriam បង្ហាញក្ដីរំភើបរបស់ខ្លួនដោយធ្វើការបង្ហោះសារទាំងរីករាយរៀបរាប់ថាការដែលបានថើប Romeo គឺជាក្ដីស្រមៃមួយដែលបានក្លាយជាការពិត។ នាងបានរៀបរាប់ថា​ ៖ «សម្រាប់ខ្ញុំ ខ្ញុំមិនត្រឹមតែស្ញប់ស្ញែងតារាម្នាក់នេះប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏គិតថាគាត់ជាមនុស្សអស្ចារ្យម្នាក់ផងដែរ។ ខ្ញុំបានតាមដាន និង កោតសរសើរគាត់ជាយូរមកហើយ»

យ៉ាងណាមិញ ក្ដីរំភើបរបស់នាងមួយនេះបែរជាបានធ្វើឱ្យចំណងស្នេហ៍ ១០ ឆ្នាំជាមួយស្វាមីត្រូវបញ្ចប់ទៅវិញ។ នាងបានរៀបរាប់ថា ៖ «ពេលនោះខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយខ្ញុំមិនដឹងសោះឡើយថាវាអាចនឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់ខ្ញុំ»

ទោះជាសោកសៅខ្លាំងប៉ុនណា ប៉ុន្តែ Miriam គឺគោរពចំពោះការសម្រេចចិត្តរបស់ប្ដីនាងក្នុងការលែងលះគ្នានេះ។ នាងបានបន្ថែមថា៖ «ខ្ញុំពិតជាសុំទោសចេញពីក្រអៅបេះដូង។ ខ្ញុំមិនដែលគិតថាចង់ធ្វើឱ្យគាត់ឈឺចាប់នោះទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា បើទោះជាយើងចែកផ្លូវគ្នាក៏ពិតមែន ប៉ុន្តែយើងនៅតែរាប់រកគ្នា រួបរួមគ្នាដើម្បីកូនៗរបស់យើង»

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

បុរសម្នាក់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ ព្រោះអន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងប្ដី

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

ព័ត៌មានបន្ថែម

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

​ឆ្នាំ ២០២៥ ហើយ! តស់មកដឹងពីមុខរបរកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំង ២០ សម្រាប់យុវជននៅកម្ពុជា

ផ្អើលនៅថៃ! ស្នេហាត្រីកោណ ស្រី ២ ប្រុស ១ ខាងប្រុសដោះស្រាយមិនចេញ ក៏បើកឡានចូលសមុទ្របំណងឱ្យស្ល-ា.ប់ទាំងអស់គ្នា តែបរាជ័យ

ក្ដៅៗ! អ្នកលេង TikTok នៅអាមេរិកកំពុងជ្រួលច្របល់ ខណៈបណ្ដាញសង្គមមួយនេះ អាចនឹងត្រូវឈប់ឱ្យប្រើនៅថ្ងៃទី ១៩ ខែមករា ខាងមុខ

ទំនេរអត់ការងារធ្វើទៅទះគូទនារីម្នាក់កណ្តាលផ្សារមួយទំហឹង មានអីខាងស្រីប្ដឹង បានទៅដេកប៉ុស្ដិ៍ប៉ូលិសលេង

សិល្បករខ្មែររស់នៅក្រៅប្រទេសម្នាក់ គូរគំនូរមិនដែលចោលអត្តសញ្ញាណជាតិ កំពុងទទួលបានការសរសើរពីបរទេស

នារីម្នាក់ លួចយកបារីអេឡិចត្រូនិចឡើងយន្តហោះ ជូរមាត់ពេកអង្គុយជក់ផ្លុំផ្សែងចោលយ៉ាងរំភើយ មិនខ្វល់ពីការហាមប្រាម

តូចចិត្តឪពុកស្ដីឱ្យរឿងមកផ្ទះយប់ជ្រៅ ក្មេងប្រុសចិត្តខ្លាំងរត់ទៅបញ្ច.ប់ជី.វិ/តខ្លួនឯងមិនស្ដាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ