អ្នកគាំទ្ររំភើបជំនួស! ដំណឹងពិធីមង្គលការ ខាយ និង គូដណ្តឹង ត្រូវបានបែកធ្លាយ ក្រោយសាច់ញាតិខាងស្រីទម្លាយ

Share This

មកដល់ពេលនេះ រយៈពេលជាង ១ ឆ្នាំ ហើយ ដែលតារាប្រុសសំឡេងផ្អែមលោក ខាយ និង កញ្ញា មុន្នីនាថ បានបញ្ចប់ឈ្មោះជាសង្សារក្លាយជាគូដណ្ដឹង កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។

ក្នុងនោះ ចាប់តាំងពីប្ដូរឈ្មោះជាសង្សារក្លាយជាគូដណ្ដឹងនឹងគ្នាមក ខាយ និង កញ្ញា មុន្នីនាថ កាន់តែបង្ហាញសេចក្ដីទុកចិត្តលើគ្នា យល់ចិត្ត គិតគូររឿងអនាគតជាមួយគ្នា ជាពិសេសជារឿយៗ គេតែងឃើញអនាគតគូស្វាមីភរិយាដ៏ស័ក្ដិសមមួយគូនេះ បណ្ដើរគ្នាទៅណាមកណាប្រកបដោយស្នាមញញឹម និង ក្ដីស្រឡាញ់ចំពោះគ្នា ធ្វើឱ្យអ្នកជុំវិញខ្លួនលួចច្រណែននឹងគូនេះមិនតិចនោះទេ។ ម្យ៉ាងវិញទៀត ក្រោយពីភ្ជាប់ពាក្យនឹងគ្នាហើយនោះ អ្នកគាំទ្រក៏អន្ទះសាចង់ឃើញ គូដណ្តឹងមួយគូនេះ ដឹកដៃគ្នាចូលរោងការឆាប់ៗផងដែរ។

កន្លងទៅនេះ លោក ខាយ និង គូដណ្តឹង ក៏បានឱ្យដឹងដែរថា អ្នកទាំងពីរគិតគូររកពេលាល្អដើម្បីរៀបចំពិធីមង្គលការតាមប្រពៃណីហើយ ដោយរៀបចំនៅដើមឆ្នាំ ២០២៥ ខាងមុខ នៅគេហដ្ឋានខាងស្រីខេត្តសៀមរាប ចំណែកពេលវេលាច្បាស់លាស់ ពួកគេទាំងពីរសុំលាក់សិន។

យ៉ាងណាមិញ ថ្មីៗនេះ លោក ខាយ និង គូដណ្តឹងបានដឹកដៃគ្នាថតរូប Pre-Wedding ទាំងក្នុង និង ក្រៅស្ទូឌីយ៉ោ មានទាំងបុរាណ និង សម័យ កាន់តែធ្វើឱ្យអ្នកគាំទ្រលើកឡើងថា មង្គលការរបស់ប្រុសសង្ហា ស្រីស្អាតមួយគូនេះ កាន់តែកៀកមកដល់ជាក់ជាមិនខាន។

ជាក់ស្តែង ដូចលោក ខាយ ធ្លាប់ជម្រាបប្រាប់ថា មង្គលការលោក និង គូដណ្តឹងនឹងរៀបចំឡើងនៅដើមឆ្នាំ ២០២៥ ប៉ុន្តែលោកមិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់ តែយ៉ាងណា ក្រឡេកទៅមើលម្តាយមីង កញ្ញា មុន្នីនាថ ដែលត្រូវជាមីងប្រសារបស់លោក ខាយ វិញ បានឱ្យបង្ហើបពីមង្គលការរបស់អ្នកទាំង ២ នឹងរៀបចំនៅដើមខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

សល់ ១ ខែទៀតចូលរោងការ គូដណ្ដឹង ខាយ ជួបទុក្ខធំបាត់បង់សមាជិកចាស់ទុំគួរឱ្យគោរពម្នាក់ក្នុងគ្រួសារ

សេវទុកមើលពេលចាំបាច់! អ្នករស់នៅខណ្ឌឫស្សីកែវ ពេលឈឺថ្កាត់អាចទៅមន្ទីរពេទ្យដៃគូ ប.ស.ស ទាំង ៩ ទីតាំងនេះបាន

រួមដំណើរជាមួយគ្នា ៨ ឆ្នាំ! គូម៉ា កាន់តែស្រឡាញ់មើលថែ ម៉ៅ គឹមធីតា លើសពីថ្ងៃដំបូង ពិសេសពេលភរិយាកំពុងពពោះជិតសម្រាល

យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

ព័ត៌មានបន្ថែម

សល់ ១ ខែទៀតចូលរោងការ គូដណ្ដឹង ខាយ ជួបទុក្ខធំបាត់បង់សមាជិកចាស់ទុំគួរឱ្យគោរពម្នាក់ក្នុងគ្រួសារ

រួមដំណើរជាមួយគ្នា ៨ ឆ្នាំ! គូម៉ា កាន់តែស្រឡាញ់មើលថែ ម៉ៅ គឹមធីតា លើសពីថ្ងៃដំបូង ពិសេសពេលភរិយាកំពុងពពោះជិតសម្រាល

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

ជំទាវ ចន ច័ន្ទលក្ខិណា ផ្ដាំចំៗទៅអ្នកលក់អនឡាញបំពុលអ្វីបំពុលចុះ តែកុំយករឿងព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្ទ្រទេវីមកបំពុល

រន្ធ./ត់! តារាបូលីវូដដ៏ល្បីម្នាក់ ត្រូវចោរច-ា./ក់ឱ្យរបួសធ្ងន់ធ្ងរ អំឡុងពេល​ចូលលួចក្នុងផ្ទះ

បាត់មុខពីកញ្ចក់ទូរទស្សន៍ ១០ ឆ្នាំ តារាចម្រៀងជើងចាស់ អ៊ឹង ជុងហ៊ាង ទម្លាយមូលហេតុនៅពីក្រោយអស់

(វីដេអូ) បានគ្រូខ្លាំងកាន់តែជឿជាក់! ពេជ្រ វត្តីសារ៉ាឌី បង្ហាត់ការដើរដល់ ហុក សារិតុលា ដោយផ្ទាល់ ត្រៀមដណ្ដើមមកុដ MSC 2025

មហាជនអាណិត! តារាកំប្លែង នាយព្រីង ធ្លាក់ខ្លួនឈឺធ្ងន់ រហូតឈានដល់តំណាក់កាលត្រូវកា./ត់ជើងឆ្វេងចោល

ស្វែងរកព័ត៌មាន​ ឬវីដេអូ