ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

Share This

ធនាគារ វីង សាខាខេត្តរតនគិរី ផ្តល់ជូនសេវាហិរញ្ញវត្ថុពេញលេញ ជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់បញ្ញើខ្ពស់រហូតដល់ ៦% ក្នុងមួយឆ្នាំ។

ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា បានបើកដំណើរការសាខាថ្មីជាផ្លូវការនៅខេត្តរតនគិរី ដែលជាការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទំនើប និងសមរម្យដល់សហគមន៍ទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល។

ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងលោក ហែម សុវណ្ណារ៉ា នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តរតនគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

បន្ថែមពីនេះទៀតក៏មានការចូលរួមជាអធិបតីភាពនៃអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងភ្ញៀវកិត្តិយស និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «ការបើកសាខានៅខេត្តរតនគិរីនេះ គឺជាជំហានដ៏ធំមួយក្នុងការនាំយកសេវាធនាគារទំនើបៗ ទៅដល់បងប្អូនខ្មែរគ្រប់រូប ទោះបីពួកគាត់រស់នៅទីណាក៏ដោយ។ ហើយនេះមិនគ្រាន់តែជាការពង្រីកបណ្តាញវិសាលភាពធនាគារប៉ុណ្ណោះទេ តែជាការនាំយកឱកាសដល់ក្រុមគ្រួសារ កសិករ និងម្ចាស់អាជីកម្មនៅក្នុងតំបន់ អាចរីកចម្រើន និងជោគជ័យបាន។»

លោកបណ្ឌិត Dmytro Kolechko បានបន្ថែមថា៖ «តាមរយៈការផ្តល់សេវាធនាគារពេញលេញ យើងអាចបង្កើនលទ្ធភាពដើម្បីពង្រឹងសហគមន៍មូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តរតនគិរីឱ្យកាន់តែប្រសើរថែមទៀត។»

សាខាថ្មីរបស់ធនាគារ វីង នៅខេត្តរតនគិរី នឹងផ្តល់ជូននូវសេវាធនាគារយ៉ាងទូលំទូលាយ ដូចជា៖ គណនីសន្សំ, ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស, សេវាប្រាក់កម្ចី និង ដំណោះស្រាយធនាគារឌីជីថលទំនើបៗ ដែលបន្ថែមលើបណ្តាញភ្នាក់ងារ វីង ជាង ១៤០ កន្លែង ដែលមានស្រាប់ក្នុងខេត្តរតនគិរីផ្ទាល់។ អតិថិជនក៏អាចរីករាយជាមួយនឹងការដកប្រាក់ និងប្រើប្រាស់ម៉ាស៊ីន ATM ២៤ម៉ោង ពេញមួយសប្តាហ៍ ព្រមទាំងអាចដកប្រាក់ដោយឥតគិតថ្លៃនៅតាមភ្នាក់ងារ ធនាគារ វីង នៅគ្រប់ទីកន្លែង ហើយថែមទាំងទទួលបាននូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់អេប Wing Bank ជាមួយមុខងារដ៏សម្បូរបែប ដែលអាចធ្វើប្រតិបត្តិការបានគ្រប់ពេល គ្រប់ទីកន្លែង។

ដើម្បីជាការលើកទឹកចិត្តដល់ប្រជាជននៅក្នុងខេត្តរតនគិរី សម្រាប់ការសន្សំ និងការវិនិយោគ ធនាគារ វីង ក៏នឹងផ្តល់ជូនប្រូម៉ូសិនដ៏ពិសេស ចំពោះអតិថិជនរស់នៅក្នុងខេត្តរតនគិរី ដែលបើកគណនីបញ្ញើមានកាលកំណត់ សម្រាប់រយៈពេល ១២ ខែ នៅទីតាំងសាខាផ្ទាល់ នឹងទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ៦% ដែលខ្ពស់ជាងអត្រាការប្រាក់ជាមធ្យមបច្ចុប្បន្ន ៤.៥% ហើយការផ្តល់ជូននេះមានសុពលភាពរហូតដល់ដំណាច់ឆ្នាំ ២០២៥។

ធនាគារ វីង សាខាខេត្តរតនគិរី មានអាសយដ្ឋានស្ថិតនៅចំណុចប្រសព្វផ្លូវលេខ ២៥ និងផ្លូវជាតិលេខ ៧៨A គឺនៅខាងលិចរង្វង់មូលក្រុងបានលុងតែបន្តិចប៉ុណ្ណោះ ហើយបើកបម្រើសេវាជូនអតិថិជនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីវេលាម៉ោង ៨:00 ព្រឹក ដល់ ៤:00 រសៀល។

ខេត្តរតនគិរី ជាខេត្តមួយសម្បូរដោយធនធានធម្មជាតិ និងវប្បធម៌ចម្រុះ ដែលមានចំនួនប្រជាជនប្រមាណជាង ២០០.០០០ នាក់។ ជាមួយនឹងតំបន់ទេសចរណ៍ដ៏ល្បីល្បាញដូចជា៖ បឹងយក្សឡោម និងឧទ្យានជាតិវីរជ័យ ខេត្តដ៏មានសក្តានុពលមួយនេះកំពុងឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ ដែលជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគធំៗជាបន្តបន្ទាប់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវ កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តទាំងបួននៅភូមិភាគឦសាន ២០២៥–២០២៨ ដែលមានគោលដៅទាក់ទាញការវិនិយោគបន្ថែមមកកាន់រតនគិរី ជាពិសេសលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។

វត្តមានរបស់ធនាគារ វីង ក៏នឹងចូលរួមបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុកាន់តែរលូន និងបង្កើនលំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ធនាគារ វីង ដែលរីកចម្រើនជាមួយកម្ពុជាអស់រយៈពេល ១៧ ឆ្នាំ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលបានការជឿជាក់ និងច្នៃប្រឌិតបំផុត ដោយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រាក់បញ្ញើជិត ៣ ពាន់លានដុល្លារ។ បើតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជា ឆ្នាំ ២០២៤ ធនាគារ វីង ជាប់ចំណាត់ថ្នាក់ទី ៥ លើទ្រព្យសកម្មសរុប និងទី ៦ ផ្នែកប្រាក់បញ្ញើសរុប និងទី១០ លើការផ្តល់កម្ចីសរុប ដែលវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន ធនាគារ វីង មានបណ្តាញប្រតិបត្តិការទូលំទូលាយ រួមមានសាខាធនាគារ ២៧ ទីតាំង ភ្នាក់ងារជាង ១២.០០០ កន្លែង និងភ្នាក់ងារវីង ម៉ាស្ទ័រ ជិត ២០០ កន្លែង នៅទូទាំងប្រទេស។ មកទល់ពេលនេះ ធនាគារ វីង បានបម្រើអតិថិជនជាង ៩,៨ លានគណនី ដោយផ្តល់ជូននូវដំណោះស្រាយធនាគារប្រកបដោយសុវត្ថិភាពយ៉ាងពេញលេញ រហ័ស និងងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ