ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

Share This

បេក្ខ​ជន​ជាង ៥០០០ នាក់ចាប់​អារម្មណ៍​អាជីពផ្នែកធនាគារនិង​ហិរញ្ញ​វត្ថុ​នៅធនាគារ វីង

ធនាគារ វីង ដែលជាធនាគាររបស់​កូនខ្មែរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន​រាប់ពាន់នាក់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសពិព័រណ៍នោះ ស្តង់របស់ធនាគារ វីង បានទទួលស្វាគមន៍យុវជនកម្ពុជាជាង ៥០០០នាក់ ដែលភាគច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើអាជីពក្នុងវិស័យធនាគារ និង​ហិរញ្ញវត្ថុ

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង បានថ្លែងថា៖ «ភាព​ក្លាហាន​ និងស្វាហាប់របស់យុវជននៅក្នុងពិព័រណ៍ឆ្នាំនេះ ពិតជាគួរ​ឱ្យស្ងើច​​ខ្លាំងណាស់​។ នេះបញ្ជាក់យ៉ាងច្បាស់ថា យុវជនកម្ពុជាពិតជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលរៀបចំ​អនាគតរបស់ពួកគេ»

លោក ឡៅ សៀងហៃ បានបន្ថែមទៀតថា៖ «យើងខ្ញុំ​ពិត​ជា​មានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាតិមួយ​នេះ ដោយបានរួមចំណែកផ្តល់ឱ្យបេក្ខជនដែលមានទេពកោសល្យ​ជា​ច្រើន​នាក់​នូវ​ឱកាសការងារពិតប្រាកដ ដើម្បីជួយឱ្យពួកគេរីកចម្រើន ក្លាយជាអ្នកដឹកនាំ និងអភិវឌ្ឍ​ស​ហគមន៍របស់ពួកគេ»

ក្នុងនាមជាធនាគារឌីជីថលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង កំពុង​តែ​រីកចម្រើនឥតឈប់ឈរចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជនៅចុងឆ្នាំ ២០២០។ យោងតាមរបាយការណ៍ប្រចាំ​ឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹង​ ធនាគារ វីង បានក្លាយជា​ធនាគារដែលមាន​ទ្រព្យសកម្ម និងប្រាក់បញ្ញើសរុបច្រើន​ជាង​គេ​ចំណាត់ថ្នាក់លេខ ៦ នៅ​ក្នុង​ប្រទេស​កម្ពុជា។​

បច្ចុប្បន្ន ធនាគារ វីង មានបុគ្គលិកជាង ៤៥០០ នាក់ ដែលកំពុងបម្រើការនៅតាមការិយាល័យ​ជិត ៣០កន្លែងទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ធនាគារនេះ​ក៏មានភ្នាក់ងារចំនួន ១២០០០ទីតាំង ដែលបម្រើអតិថិជននៅគ្រប់ទិសទីនៃប្រទេសកម្ពុជា។ ជាមួយនឹងការពង្រីកសេវាកម្មឥតឈប់ឈរ ធនាគារ វីង មានគម្រោងជ្រើសរើសបុគ្គលិកបន្ថែមជិត ៣០០០ នាក់ទៀត ដើម្បីចូលរួមជាមួយក្រុមគ្រួសារ វីង ដ៏ធំមួយនេះ។

ដើម្បីគាំទ្រដល់យុវជន​ដែល​កំពុង​ស្វែងរកឱកាសការងារ ធនាគារ វីង បានដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សាតាំង​ពីឆ្នាំមុនមកម្ល៉េះ​។ កម្មវិធីនេះផ្តល់ជូនការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅរយៈពេល ៤ ទៅ ៦ខែ រួមបញ្ចូលទាំងបទពិសោធន៍ការងារជាក់ស្តែង និងការអភិវឌ្ឍខ្លួន។ តាមរយៈកម្មវិធីនេះ យុវជនកម្ពុជានឹងទទួលបានចំណេះដឹងផ្នែកធនាគារ និងជំនាញទន់សំខាន់ៗ ដើម្បីត្រៀមខ្លួនសម្រាប់អាជីពដ៏ជោគជ័យនាពេលអនាគត។

បន្ថែមពីលើការបណ្តុះបណ្តាល ធនាគារ វីង ក៏ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសុខុមាលភាព ដោយផ្តល់ជូនទាំងប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ ក៏ដូចជាកន្លែងស្នាក់នៅ ដើម្បីឱ្យសិក្ខាកាមអាចផ្តោតអារម្មណ៍យ៉ាងពេញលេញលើការកសាងជំនាញ និងទំនុកចិត្តរបស់ពួកគេ។ ជាមួយគ្នានេះ សិក្ខាកាមដែលមានសមត្ថភាព និងសក្តានុពល ក៏នឹងមានឱកាសក្នុងការទទួលបានការងារពេញម៉ោងនៅធនាគារ វីង បន្ទាប់ពីបញ្ចប់កម្មវិធីដោយជោគជ័យផងដែរ។

រហូតមកដល់ពេលនេះ មាន​សិក្ខាកាមចំនួន ១០២នាក់ បានបញ្ចប់កម្មសិក្សានៅធនាគារ វីង ប្រកបដោយជោគជ័យ ហើយក្នុងចំណោមនោះ ៦៥% បានបន្តទទួលបានឱកាសការងារពេញម៉ោង ដោយ​ក្នុង​ចំណោមនោះ មានស្ត្រីប្រមាណ​ ២៥% ។ ការណ៍នេះ​បាន​បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការរីកចម្រើនប្រកបដោយបរិយាបន្ន និងភាពចម្រុះខាងយេនឌ័រនៅក្នុងស្ថាប័ន។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះ​ឱកាស​ការងារ​ជាមួយធនាគារ វីង សូមទំនាក់ទំនងទៅកាន់នាយកដ្ឋានធនធានមនុស្ស និងវប្បធម៌ការងារតាមរយៈលេខទូរសព័្ទ​៖ ០៧៨ ៧០៩​ ៦០៦

ឬ​ក៏អាចតាមដាន Telegram និង Facebook​ ផ្លូវការ​ដែលមានឈ្មោះ“Winger Life and Careers” ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីមុខតំណែង និងកម្មវិធី​ជ្រើសរើសបុគ្គលិកជាប្រចាំផងដែរ

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ