ទ្រាំស្ងាត់មួយរយៈ ទីបំផុត Myolie Wu ចេញឆ្លើយតបច្បាស់ៗជុំវិញរឿងធ្លាយរូបថតប្ដីឱបថើបស្រីក្នុងក្លឹប

Share This

នៅទីបំផុត តារាសម្ដែងស្រីហុងកុង Myolie Wu បានចេញមុខឆ្លើយតបបញ្ជាក់ច្បាស់ៗហើយជុំវិញការបែកធ្លាយរូបថតប្ដីរបស់នាងឈរឱបថើបស្រីក្នុងក្លឹបកម្សាន្ត ដោយរូបនាងនិយាយថាគ្រប់យ៉ាងគ្រាន់ជាការយល់ច្រឡំ ហើយចំណងស្នេហ៍នាង និង ស្វាមីនៅតែមានក្ដីសុខដូចដើម។

កាលពីយប់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ នៅក្នុងកម្មវិធីមួយនាក្រុងម៉ាកាវ តារាស្រី Myolie Wu បានចេញមកធ្វើការបកស្រាយពាក់ព័ន្ធនឹងចចាមអារ៉ាមថាស្វាមីរបស់នាង Philip Lee លួចផិតក្បត់នាង ក្រោយឃើញឱបថើបស្រីជាច្រើនក្នុងក្លឹបយ៉ាងរីករាយកាលពីខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។ Myolie បាននិយាយថា ប្ដីរបស់នាងបានទៅឆែកមើលកាមេរ៉ាសុវត្ថិភាពនៅអំឡុងពេលធ្វើពិធីជប់លៀងនោះ ហើយក៏រកឃើញថាមានបុរសម្នាក់បានលួចថតសកម្មភាពរបស់លោក។

តាមការបញ្ជាក់ពី Myolie Wu និង ស្វាមីរបស់នាង បុរសខាងលើគឺទទួលសំណើរពីគេឱ្យថតវីដេអូ និង រូបភាពរបស់ Philip។ Philip ខ្លួនឯងផ្ទាល់ក៏បានដឹងថាមានអ្នកលួចថតដែរ ប៉ុន្តែដោយសារលោកគិតថាលោកមិនបានធ្វើអ្វីខុសផងទើបបានជាមិនខ្វល់ខ្វាយច្រើន ហើយលោកក៏មានការភ្ញាក់ផ្អើលណាស់ដែរ ដោយរឿងមួយនេះទៅជាវែងឆ្ងាយបែបនេះ។

Myolie Wu បាននិយាយទៀតថា៖ «ខ្ញុំគិតថាគាត់មិនងាយទៅកន្លែងឯកជនបែបនោះទេ។ ខ្ញុំជាប្រពន្ធគាត់ អ៊ីចឹងគ្រប់យ៉ាងដែលប្ដីខ្ញុំធ្វើរឿងអីខ្ញុំមិនដឹង។ នៅថ្ងៃនោះ គាត់គ្រាន់តែចាយពេលសប្បាយធម្មតាប៉ុណ្ណោះ»។ បើតាម Myolie និយាយ មនុស្សនៅកម្មវិធីជប់លៀងពេលនោះគឺសុទ្ធតែជាមិត្តភក្តិយូរអង្វែងរបស់ប្ដីនាង ដោយមនុស្សស្រី ២ នាក់ដែល Philip Lee ឱបថើបនោះក៏ស្គាល់នាងដូចគ្នា ហើយស្វាមីរបស់ពួកគេក៏នៅក្នុងកម្មវិធីនោះដែរ។ នាង និង ប្ដីរបស់នាងគឺនៅតែមានចំណងស្នេហ៍រឹងមាំដដែល ហើយនាងក៏ទុកចិត្តប្ដីរបស់នាងដែរ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ព័ត៌មានបន្ថែម

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

(វីដេអូ) អ្នកគ្រូបង្រៀនស្អាត សាន្ត កុសុមៈ រំភើបចិត្តពេលបានក្លាយជាគ្រូបង្រៀនដូចក្តីស្រមៃ ទោះចុះឡើងឆ្ងាយផ្ទះរាល់ថ្ងៃក៏សប្បាយ

ផ្ទុះចាប់អារម្មណ៍! តារាចម្រៀងពន្លកថ្មីត្រូវជាសាច់ឈាមឧកញ៉ា ខេមរៈ សិរីមន្ត មានទឹកដមសំឡេងស្រដៀង ខេមរៈ ស្រីពៅ

ស្វែងរកព័ត៌មាន​ ឬវីដេអូ