ម្តាយចេះតែឆ្ងល់បាត់កូនសោ កន្ត្រៃកាត់ក្រចក ទិញបាត់ៗរកមិនឃើញ ទម្រាំដឹងតាមពិតកូនលួចលេបចូលក្នុងពោះ

Share This

មានករណីដ៏កម្រមួយបានកើតឡើងក្នុងប្រទេសឥណ្ឌា ដោយក្រុមគ្រូពេទ្យជាច្រើនព្យាយាមជួយសង្គ្រោះជីវិតបុរសវ័យ ២២ ឆ្នាំម្នាក់ ក្រោយរូបគេលេបកូនសោ កន្ត្រៃកាត់ក្រចក និង កាំបិតចូលទៅក្នុងពោះ។

តាមសារព័ត៌មាន Viral Press បានឱ្យដឹងថា មុនកើតហេតុម្ដាយរបស់បុរសខាងលើបានបាត់កូនសោហើយក៏ដើររក ស្រាប់តែកូនប្រុសបានប្រាប់ថារូបគេលេបចូលពោះហើយ។ ពេលនោះដែរ គាត់គិតថាកូននិយាយលេងសើច ប៉ុន្តែពេលនាំគេទៅ scan ខ្លួនមើលនៅមន្ទីរពេទ្យ ម្ដាយក៏ស្លុតចិត្តរហូតគាំងនិយាយមិនចេញ ព្រោះតែសម្ដីដែលកូននិយាយគឺជាការពិតមែន។ អ្វីដែលរន្ធត់ជាងនេះទៅទៀតនោះ ក្នុងខ្លួនរបស់គេមិនមែនរកឃើញត្រឹមតែកូនសោនោះឡើយ តែក៏មានរបស់នឹកស្មានមិនដល់មួយចំនួនផ្សេងទៀតដូចជា កន្ត្រៃកាត់ក្រចក និង កាំបិត ជាដើម។

Photo: Viral Press

គ្រូពេទ្យបានធ្វើការវះកាត់យ៉ាងយកចិត្តទុកដាក់បំផុត ហើយបើទោះបីជាការវះកាត់នេះជួបការលំបាកពិតមែន ប៉ុន្តែក្រុមគ្រូពេទ្យនៅតែអាចជួយសង្គ្រោះអ្នកជំងឺយកវត្ថុមុតស្រួចទាំងនោះចេញពីក្រពះរបស់គេបានដោយជោគជ័យ។ ចំពោះទង្វើដ៏ចម្លែករបស់កូនប្រុសនេះដែរ ម្ដាយអ្នកជំងឺបានចោទទៅលើការញៀនលេងទូរស័ព្ទរបស់កូនទើបធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍គេបែបនេះ។ ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត Kumar ដែលជាអ្នកវះកាត់អ្នកជំងឺខាងលើ ក៏យល់ស្របនឹងការលើកឡើងរបស់ស្ត្រីជាម្ដាយដូចគ្នា ដោយលោកនិយាយថាសកម្មភាពរបស់បុរសរូបនោះពិតជាកើតឡើងដោយសារការលេងទូរស័ព្ទច្រើនលើសលប់ពិតមែន។

Photo: Viral Press

ទោះជាយ៉ាងណា អាការពិតប្រាកដនៃបុរសជាអ្នកជំងឺរូបនេះនៅតែមិនទាន់ដឹងប្រាកដនោះឡើយ ប៉ុន្តែបើតាមសកម្មភាពដែលគេធ្វើអាចជារោគសញ្ញានៃជំងឺមួយហៅថា Pica Syndrome ដែលជាជំងឺពាក់ព័ន្ធនឹងផ្លូវចិត្តធ្វើឱ្យអ្នកជំងឺមានការទទួលទានខុសប្រក្រតី ធ្វើឱ្យគេញ៉ាំអ្វីបានគ្រប់យ៉ាងទាំងអស់ទោះជារបស់នោះមិនមែនជាអាហារក៏ដោយ។ ជំងឺប្រភេទនេះភាគច្រើនកើតមានលើយុវវ័យក្មេងៗ ស្ត្រីមានផ្ទៃពោះ និង អ្នកដែលមានបញ្ហាសតិមិនប្រក្រតីដូចជាអ្នកកើតមានអូទីហ្សឹម ពិការភាពផ្នែកសតិបញ្ញា និង អ្នកកើតជំងឺវិកលចរិតជាដើម៕

Photo: Viral Press

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

នៅថៃ! ដឹកដំរីដើរលេងបុណ្យភូមិ ពេលគេអុជកាំជ្រួចដំរីភ្ញាក់ ផ្អើលរត់ជា.ន់មនុស្សម្នា បណ្ដាលឱ្យមានអ្នករងរបួសច្រើននាក់

ថែសុខភាពផង! វេជ្ជបណ្ឌិត ហ៊ាង រតនា សម្គាល់ឃើញមានអ្នកជំងឺពុលចំណីច្រើន ពិសេសក្មេងៗ សង្ស័យមកពីអាហារ ៥ មុខនេះ

ទៅហើយមកវិញ! ក្រោយបិទជាង ១០ ម៉ោង ឥលូវអ្នកលេង TikTok នៅអាមេរិក អាចបើកប្រើវិញបានហើយ

ពណ៌ប្លែកខុសពីរាល់ឆ្នាំ! គ្រូចិនសែល្បី ណែនាំឱ្យប្រើពណ៌នេះ​ ដើម្បីយកហេង ថ្ងៃសែនចូលឆ្នាំចិន ២០២៥

ជាប្រផ្នូលអ្វី? ទាហានថៃ ២ នាក់របួសធ្ងន់ធ្ងរដោយសារកាំភ្លើ.-ងធំខុសបច្ចេកទេស ក្នុងទិវាអបអរកងកម្លាំងលំដាប់ជាតិមួយ

ស៊ែរចែកគ្នាដឹង! អ្នកមានកូនស្រីអាយុ ៩ ឆ្នាំ​ អាចនាំទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូ.នឥតគិតថ្លៃ នៅមន្ទីរពេទ្យហ្លួងម៉ែ

ទៀតហើយ! នៅនីហ្សេរីយ៉ា មានករណីឡានដឹកសាំងក្រឡាប់ ពលរដ្ឋនាំគ្នាទៅដួស ចៃដន្យឡានផ្ទុះឆេះ ស្លា./ប់អស់ ៧០ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ