ទៅសៀមរាប កុំរំលងប្លង់ថត Top3 នេះ គេកំពុងពេញនិយមខ្លាំង តម្រង់ជួរចាំថត បើទៅហើយអត់បានថតដូចទៅខាតជើងទទេ

Share This

ស្ថិតក្នុងរដូវវស្សា ទឹកដីអង្គរវត្ត ជាទីកម្សាន្តអារម្មណ៍ដ៏អស្ចារ្យមួយសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដូច​ទៅនឹងឃ្លាកំពុងពេញនិយមថា «When life hurt Siem Reap heal» ដែលទិដ្ឋភាពក្នុងរដូវកាលនេះ មានទេសភាពល្អស្រស់ត្រកាល ប្រកបដោយកម្រាលស្មៅពណ៌បៃតងក្រាលក្របសឹងគ្រប់ផ្ទៃប្រាសាទ បូករួមនឹងដើមឈើធំៗត្រឈឹងត្រឈៃពាសពេញក្នុងតំបន់អង្គរ ក្លាយជាទីមនោរម្យក្រៃលែង ដកចិត្តពុំរួច។

អ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងរដូវកាលបច្ចុប្បន្ននេះ គេកំពុងពេញនិយមនូវប្លង់ថតចំនួន ៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាបដែនដីដ៏ពិសិដ្ឋមួយនេះ ខណៈបើបានទៅហើយពុំបានថតច្បាស់ជាគក់ទ្រូងស្ដាយក្រោយ ដែលប្លង់ទាំងនោះមានដូចជា ៖

១. ប្លង់ថតនៅប្រាសាទអង្គរវត្តទិសខាងជើង

ពិតណាស់ ប្លង់រូបភាពកំពុងពេញនិយម និង កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺប្លង់ថតដែលស្ថិតនៅក្នុងប្រាសាទអង្គរវត្ត (ទិសខាងជើង) ជាប្លង់ទិដ្ឋភាពដែលប្រៀបបានទៅនឹងផ្ទាំងគំនូរ ដែលបច្ចុប្បន្នប្លង់នេះកម្រមានអ្នករំលងណាស់ពេលបានទៅសៀមរាប ដែលឈានដល់ការតម្រង់ជួរចាំថតយ៉ាងត្រៀបត្រាទៀតផង។

២. ប្លង់ថតម៉ាត់ឆា (Matcha) នៅប្រាសាទព្រះខ័ន

មែនទែនទៅពុំមានម៉ាត់ឆាអ្វីនៅទីនោះទេ តែស្រះទឹកជិតប្រាសាទព្រះខណ្ឌក្នុងរដូវវស្សា ក្រោយត្រូវភ្លៀងធ្លាក់ស្រោចស្រព បានបង្កើតទៅជាទស្សនីយភាពមានពណ៌បៃតងសាយសព្វ ប្រៀបបានទៅនឹងម៉ាត់ឆានោះឯង។ បច្ចុប្បន្នទីតាំងនេះ ជាប្លង់ថតដ៏ពេញនិយម កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតត្រូវតម្រង់ជួររង់ចាំថតផងដែរ។

៣. ប្លង់ថតយុវវ័យ នៅហាងកាហ្វេកាំមឹ

មកដល់ប្លង់មួយនេះ ដ្បិតថាចាកប្រធានបទពីប្លង់ប្រាសាទទាំង ២ ខាងលើបន្តិច តែប្លង់ថតរូបនៅទីតាំងហាងកាហ្វេកាំមឹ នៅក្នុងក្រុងសៀមរាប ពិតជាប្លង់ដ៏ពេញនិយមមួយសម្រាប់យុវវ័យទាន់សម័យ ពុំអាចប្រកែកបាន ព្រោះថាហាងកាហ្វេមួយនេះ មានយុវវ័យទៅថតរូបលេងកម្សាន្តច្រើន បន្ទាប់ពីការធ្វើដំណើរមកពីប្រាសាទ ជាទីតាំងដែលអាចស្លៀកពាក់ស្អាតៗទាន់សម័យ ជាមួយ background ហាងដ៏ស្រស់ស្អាតបែបជប៉ុន។ បច្ចុប្បន្នទីតាំងនេះ ក៏មានភ្ញៀវច្រើនតម្រង់ជួរគ្នាចាំថតផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ពុ.ទ្ធោ! ស្រ្តីអ្នកអនាម័យម្នាក់ ចូលទៅសម្អាតច្រឡំផ្ទះ ម្ចាស់គេស្មានថាជាចោរ ជ្រុលដៃបា-/ ញ់ស្ល./ា-ប់ ចោលកូន ៤ នាក់ឱ្យកំព្រាម្ដាយ

(វីដេអូ) ផ្អើលឃើញក្រពើបណ្ដែតខ្លួននៅទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ពេលនេះត្រូវអ្នកភូមិព័ទ្ធចាត់ការរៀបរយហើយ

ម្តាយ ហ្វីយ៉ាតា ពន្យល់អ្នកគាំទ្រច្បាស់ៗ ជុំវិញផេក Miss Universe Cambodia ស្ងប់ស្ងាត់ មិនបង្ហោះសកម្មភាពប្រកួតផ្សេងៗរបស់កូនស្រី

HyunA ប្រញាប់ប្រញាល់ចេញមុខបង្ហោះសារវែងទាំងយប់ ប្រាប់ពីបញ្ហាផ្ទាល់ខ្លួន បន្ទាប់ពីដួលសន្លប់ភ្លាមៗទាំងកំពុងច្រៀងលើឆាក

បើកឆាកមុនគេ! អ្នកជំនួញអនឡាញ ចែយៀក ហូតលុយផ្ទាល់ខ្លួន ៥ ០០០ ដុល្លារ Vote ឱ្យ ហ្វីយ៉ាតា កំពុងប្រកួត MU នៅថៃ

ព័ត៌មានបន្ថែម

ពុ.ទ្ធោ! ស្រ្តីអ្នកអនាម័យម្នាក់ ចូលទៅសម្អាតច្រឡំផ្ទះ ម្ចាស់គេស្មានថាជាចោរ ជ្រុលដៃបា-/ ញ់ស្ល./ា-ប់ ចោលកូន ៤ នាក់ឱ្យកំព្រាម្ដាយ

(វីដេអូ) ផ្អើលឃើញក្រពើបណ្ដែតខ្លួននៅទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ពេលនេះត្រូវអ្នកភូមិព័ទ្ធចាត់ការរៀបរយហើយ

ទាន់ហេតុការណ៍! ទាហានថៃម្នាក់ទៀតហើយ បានដើរជាន់មីនបណ្តាលឱ្យដាច់ជើងស្តាំ នៅម្តុំភូមិភាគ ២ តំបន់ទល់មុខប្រាសាទព្រះវិហារ

ហៅសួរនាំដឹងរឿងហើយ! អាជីវករនៅកែប ទទួលស្គាល់រឿងតម្លៃតូប ៥០ ដុល្លារ និង ធ្វើកិច្ចសន្យា ៤ ចំណុចនេះ

ទឹកព្រះហឫទ័យធំធេង! ព្រះករុណា សព្វព្រះរាជហឫទ័យព្រះទានដំណាក់ចំនួន ២ ដល់រដ្ឋាភិបាលធ្វើសារមន្ទីរជាតិ តែប្រជារាស្ត្របែរជាក្ដុកក្តួលនឹងប្រយោគមួយរបស់ព្រះអង្គខ្លាំង

កោះល្បីមួយនៅអេស្ប៉ាញ ត្រូវរលកយក្សស៊ូណាមិកម្ពស់ ៤ ម៉ែត្រវាយប្រហា.រ ស្លា./ប់របួសមនុស្សជិត ២០ នាក់

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ