អ្នកគាំទ្រនិយមតាមដានពីរឿងរ៉ាវឯកជនរបស់តារាចម្រៀងរ៉េប KingChi កន្លងមក ច្បាស់ជាបានជ្រាបហើយ ពីស្ថានភាពសុខភាពរបស់អ្នកនាង ម៉ាណូឡែន ភរិយារបស់លោក ដែលមានជំងឺខូចតម្រងនោម តម្រូវឱ្យលាងឈាម និង វះកាត់ក្រលៀនជាបន្ទាន់។

ក្រោយសម្រាកព្យាបាលនៅក្នុងប្រទេស និង ប្តូរឈាមមួយរយៈធំ ភរិយារបស់តារាចម្រៀងរ៉េប KingChi ក៏បានចាកចេញទៅវះកាត់នៅឯប្រទេសឥណ្ឌា ដោយត្រូវបន្តសម្រាកព្យាបាល និង តាមដានសុខភាពនៅទីនោះ។

យ៉ាងណាមិញ ក្រោយសម្រាកព្យាបាលនៅប្រទេសឥណ្ឌាបានប្រមាណជិត ៤ ខែ ហើយនោះ ភរិយារបស់តារាចម្រៀងរ៉េប KingChi បានចូលវះកាត់ដោយជោគជ័យហើយកាលពីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងនោះដែរ KingChi ក៏បានប្រាប់ដំណឹងថា៖ «ភរិយារបស់ខ្ញុំ បានធ្វើការវះកាត់សម្រេចដោយជោគជ័យហេីយ ឥឡូវនេះ ត្រូវស្ថិតក្នុងការថែទាំរបស់ក្រុមគ្រូពេទ្យរយៈពេលមួយសប្ដាហ៍ពេញជាបន្ត។ សូមអរគុណព្រះអង្គ អរគុណលោកគ្រូពេទ្យ និង អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការជូនពរ និង ការបារម្ភ»៕







