ទេវបុត្រពិតៗ សង្ហាហើយការសិក្សាខ្ពស់ទៀត កូនកំលោះ ឡាំ ជុងហាវ បុគ្គលលំដាប់អភិជនប្រកបដោយចំណេះដឹង

Share This

ប៉ុន្មានថ្ងៃនេះ មហាជនលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះរូបភាពពិធីមង្គលការរបស់អភិជនមួយគូ ដែលកូនកំលោះនាម ឡាំ ជុងហាវ និង កូនក្រមុំនាម អូនព័ន្ធ មណីលក្ស្មី។ និយាយអំពីកូនកំលោះ ក្រៅពីវ័យក្មេងមុខមាត់សង្ហា និង វណ្ណអភិជនហើយនោះ លោកថែមទាំងមានចំណេះដឹងខ្ពង់ខ្ពស់ ស័ក្តិសមនឹងលំដាប់មុខមាត់ទៀតផង។

ជាក់ស្តែង បើតាមគណនី Linked in របស់កូនកំលោះរូបនេះ ដែលដាក់ឈ្មោះថា Russell Lam កាលនៅបឋមសិក្សា លោកបានសិក្សានៅសាលាអន្តរជាតិ iCAN British International School នៅទីក្រុងភ្នំពេញ។ លុះធំពេញវ័យ លោកបានបញ្ចប់ថ្នាក់បាក់ឌុបនៅសាលាអន្តរជាតិដ៏ល្បី The King’s School ។ ក្នុងឆ្នាំ ២០២៤ នេះ លោកទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រសិល្បៈ ពាណិជ្ជកម្ម នយោបាយ និង ទំនាក់ទំនងអន្តរជាតិ ជំនាញគ្រប់គ្រងសេដ្ឋកិច្ច និង យុទ្ធសាស្ត្រអាជីវកម្ម នៅសាកលវិទ្យាល័យ The University of New South Wales ឬហៅកាត់ថា UNSW ជាសាកលវិទ្យាល័យស្រាវជ្រាវ និង បង្រៀនឈានមុខគេមួយនៅអូស្ត្រាលី។

បច្ចុប្បន្ន លោកកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតខាង សេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យ University of Sydney នៅអូស្ត្រាលី ខណៈ កំពុង internship នៅក្រសួងសេដ្ឋកិច្ច និង​ ហិរញ្ញាវត្ថុ នៅកម្ពុជា។ កន្លងមកលោកក៏ធ្លាប់ internship នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។​

គួររម្លឹកដែរថា កូនកំលោះសង្ហា ឡាំ ជុងហាវ ជាកូនប្រុសរបស់ ឯកឧត្តម ឡាំ ហេងហួត និង លោកជំទាវ ស៊ឹម ជួង។ លោកទើបបានរៀបមង្គលការជាមួយកូនក្រមុំដ៏ស្រស់សោភា អ្នកនាង អូនព័ន្ធ មណីលក្ស្មី ជាកូនស្រីរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោកជំទាវ អ៊ឹម ប៉ូលីកា៕

រូបភាព៖ One memory

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

(វីដេអូ) ពូកែគ្រប់ជំនាញ! ស្ងាត់ៗ សាន្ត កុសុមៈ ត្រូវគេអញ្ជើញទៅច្រៀងផ្ទាល់ក្នុងកម្មវិធីទូរទស្សន៍មួយនៅចិន

ដាក់ GPS តាមឡានដឹងថាប្ដីលួចស៊ីក្រៅ សុខចិត្តតាមសម្រុះសម្រួល តែប្ដីមិនព្រម ទាញកាំ/ភ្លើ-ងសំឡេះប្ដីចោលគ្មានស្រណោះ

លក់ក្រមាបោះទុនជិត ១០ ម៉ឺនដុល្លារ មាន សូនីតា ចាញ់បោកលុយរាប់ពាន់ រ៉ាប់រងម្នាក់ឯង ប៊ិះនឹងបិទទាំងស្រុង

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ព័ត៌មានបន្ថែម

ដាក់ GPS តាមឡានដឹងថាប្ដីលួចស៊ីក្រៅ សុខចិត្តតាមសម្រុះសម្រួល តែប្ដីមិនព្រម ទាញកាំ/ភ្លើ-ងសំឡេះប្ដីចោលគ្មានស្រណោះ

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ក្ដៅៗ! ជុំវិញរឿងឡានសារ៉ែនអូសក្បួនអ្នកលក់ឡេអនឡាញទៅមង្គលការ ត្រូវកងរាជអាវុធហត្ថហៅអ្នកពាក់ព័ន្ធមកអប់រំ និង ធ្វើកិច្ចសន្យា

កុំចេះតែបិទៗ! តាមពិតអក្សរចិនគេនិយមបិទថ្ងៃចូលឆ្នាំចិន គឺមានទីតាំងបិទតាមតួអក្សរដើម្បីបានលាភ តស់មកដឹងអត្ថន័យ និង ទីតាំងត្រូវបិទ

កំពុងជួបគ្រោះហើយ មានជនក្លែងបន្លំធ្វើអ្នកពន្លត់អគ្គិភ័យឆ្លៀតឱកាសលួចទ្រព្យក្នុងផ្ទះពលរដ្ឋ អំឡុងភ្លើងឆេះព្រៃនៅ LA

បើកភ្នែកឡើងត្រជាក់ទាំងព្រឹក! ក្រសួងជូនដំណឹង តំបន់ ២ នេះអាចចុះត្រជាក់ជាង ១០ អង្សាដល់ថ្ងៃទី ១៥

ថៅកែហាងនំលំដាប់ដ៏ល្បី តាមពិតជាកូនខ្មែរម្នាក់នេះ វ័យក៏ក្មេងរូបក៏សង្ហា គំនិតរកស៊ីមិនធម្មតា

ស្វែងរកព័ត៌មាន​ ឬវីដេអូ