កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ សាឡាងដឹកជញ្ជូនឡានមួយគ្រឿង មានមនុស្សលើនោះសរុប ៧ នាក់ បានជួបហេតុការណ៍ក្រឡាប់លិចចូលសមុទ្រនៅវេលាម៉ោង ៦ និង ៣៥ នាទីយប់ (ពេលវេលាក្នុងតំបន់) នៅភាគខាងលិចក្រុង Seosan ខេត្ត Chungcheong ប្រមាណជា ១០០ គីឡូម៉ែត្រភាគនិរតីពីក្រុងសេអ៊ូល។
តាមភ្នាក់ងារឆ្មាំសមុទ្រ និង ក្រុមសង្គ្រោះបានឱ្យដឹងថា ពួកគេបានសង្គ្រោះមនុស្សបាន ២ នាក់ ប៉ុន្តែ ៥ នាក់ផ្សេងទៀតនៅកំពុងបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ។ ក្រុមសង្គ្រោះនៅតែបន្តព្យាយាមរកជនរងគ្រោះដែលបាត់ខ្លួននៅក្បែរទីតាំងកើតហេតុ ប៉ុន្តែខាងអាជ្ញាធរបានបញ្ជាក់ថា ដោយសារតែទឹកជោរខ្លាំងពេកធ្វើឱ្យដំណើរការសង្គ្រោះមានការលំបាកខ្លាំង។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់លិចសាឡាងនេះដែរកើតមានឡើងត្រឹមមួយថ្ងៃក្រោយកូរ៉េខាងត្បូងជួបសោកនាដកម្មបុកផ្ទុះយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ Jeju Air ដែលបណ្ដាលឱ្យមនុស្សចំនួន ១៧៩ នាក់បាត់បង់ជីវិតយ៉ាងរន្ធត់៕
3