ទុកស្រីប្ដីកាន់លុយ! ប្រពន្ធជាមេផ្ទះ ប្តីជាថៅកែក្រុមហ៊ុនធំ យកលុយទៅស៊ីចាយប៉ាវស្រីៗអស់រាប់ម៉ឺនដុល្លារ តែជាមួយអ្នកផ្ទះឯង កំណាញ់បេះមិនចេញ

Share This

សារព័ត៌មាន Mirror Media បានរាយការណ៍ពីករណីរបស់លោក Yang Zhixiong ជាប្រធានក្រុមហ៊ុនស៊ីម៉ងត៍ធំមួយរបស់តៃវ៉ាន់ ដែលត្រូវភរិយាចេញមកទម្លាយថាសុខចិត្តចំណាយប្រាក់រាប់លានដុល្លារ ដើម្បីចាយសប្បាយជាមួយស្រីៗ តែជាមួយអ្នកផ្ទះឯងវិញបែរជាកំណាញ់បេះមិនចេញ។

តាមស្រ្តីជាភរិយាបានរៀបរាប់បានឱ្យដឹងថា ស្វាមីបានចំណាយប្រាក់ជាង ១៦០ លានដុល្លារតៃវ៉ាន់ ដែលស្មើប្រមាណជិត ៥ លានដុល្លារ ក្នុងការទិញទូកទេសចរណ៍ដ៏ប្រណីតមួយ ដើម្បីនាំស្រីៗទៅជប់លៀងសប្បាយជារៀងរាល់ចុងសប្តាហ៍។ ចំណែកនាងវិញ ប្តីឱ្យលុយឱ្យត្រឹម ១០០០០ ដុល្លារតៃវ៉ាន់ ដែលស្មើប្រមាណ ៣០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដើម្បីឱ្យនាងចាត់ចែងរឿងផ្ទះសម្បែង។ លើសពីនេះទៀត ប្តីក៏ធ្លាប់នាំស្រីមកចូលក្នុងផ្ទះបញ្ឈឺនាងផ្ទាល់មុខទៀត។ រីឯរឿងមួយទៀត ប្ដី​ឱ្យអ្នកបម្រើធ្វើម្ហូបខ្លួនឯង ហើយនឹងប្រពន្ធផ្សេងពីគ្នា ហើយពេលធ្វើម្ហូបត្រូវឱ្យខ្លួនឃើញដោយផ្ទាល់ភ្នែក ព្រោះខ្លាចអ្នកផ្ទះលួចដាក់ថ្នាំបំពុល។

យ៉ាងណាមិញ បុរសជាប្តីបានចេញមុខមកបដិសេធថា ខ្លួនមិនបានធ្លាប់នាំស្រីចូលផ្ទះឡើយ ហើយចំណែករឿងស្រីៗនៅលើទូកនោះវិញ គឺមិត្តភក្តិជាអ្នកនាំទៅ រីឯខ្លួនគ្រាន់តែទៅកម្សាន្តជាមួយគេតែប៉ុណ្ណោះ ដោយឡែករឿងលុយ ៣០០ ដុល្លារនោះ គឺជាលុយឱ្យប្រពន្ធចាយលេងធម្មតាប៉ុណ្ណោះ ព្រោះមុននេះក៏ធ្លាប់ឱ្យលុយប្រពន្ធរាប់ម៉ឺនដុល្លារទៅហើយដែរ៕

ប្រភព៖ Kapook 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ព័ត៌មានបន្ថែម

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ