ទាន់ហេតុការណ៍! ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតស៊ីរ៉ូក្អកម៉ាក Coldrif នៅឥណ្ឌាបានហើយ បន្ទាប់ពីមានក្មេងៗបាត់.បង់ជី.វិត ២១ នាក់

Share This

កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) ប៉ូលិសប្រទេសឥណ្ឌា បានធ្វើការចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតឱសថមួយកន្លែង ក្រោយថ្នាំស៊ីរ៉ូក្អកដែលពួកគេបានផលិតមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់ក្មេងៗយ៉ាងហោចណាស់ ២១ នាក់។ ភាគច្រើននៃជនរងគ្រោះគឺអាយុក្រោម ៥ ឆ្នាំ និង រស់នៅក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។

ក្រុមហ៊ុនផលិតឱសថខាងលើមានឈ្មោះ Sresan Phrama ដោយម្ចាស់មានឈ្មោះ G Ranganathan អាយុ ៧៥ ឆ្នាំ ត្រូវបានប៉ូលិសក្រុង Chennai និង រដ្ឋ Madhya Pradesh ចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី ០៩ ខែតុលា កន្លងទៅ ក្នុងផ្ទះរបស់លោក។ លោកត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និង ការផលិតថ្នាំដោយប្រើប្រាស់ធាតុផ្សំមិនត្រឹមត្រូវ។

រូបភាព៖ Reuters

ជាក់ស្ដែង ថ្នាំស៊ីរ៉ូក្អកម៉ាក Coldrif គឺត្រូវបានផលិតក្នុងរោងចក្រ Sresan Pharma នៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ បើតាមការបញ្ជាក់ពីខាងក្រសួងសុខាភិបាលក្នុងប្រទេស កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ សំណាកយកពីស៊ីរ៉ូនេះបានយកទៅធ្វើតេស្ត និង បានរកឃើញថាមានសារធាតុ diethylene glycol (DEG) ដែលជាសារធាតុគីមីពុលដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទោះបីផឹកវាក្នុងបរិមាណតិចតួចក៏ដោយ។

ក្រោយមានករណីស្លាប់លើកុមារច្រើនករណី ខាងរដ្ឋ Madhya Pradesh និង រដ្ឋមួយចំនួនផ្សេងទៀតក្នុងប្រទេសឥណ្ឌា បានប្រកាសហាមប្រាមមិនឱ្យលក់ និង ប្រើប្រាស់ថ្នាំស៊ីរ៉ូក្អកម៉ាកខាងលើនោះឡើយ ខណៈខាងអង្គការសុខភាពពិភពលោកក៏បានស្នើឱ្យរដ្ឋាភិបាលឥណ្ឌាពិនិត្យមើលថាតើស៊ីរ៉ូក្អកដែលមានសារធាតុពុលនេះ មានការនាំចេញទៅលក់នៅក្រៅប្រទេសឬក៏អត់៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ទាន់ហេតុការណ៍! ក្រោយទាហានថៃជាន់មីនព្រឹកមិញ ឥលូវនាយករដ្ឋមន្រ្តីថៃ Anutin បញ្ជាឱ្យបញ្ឈប់ការដោះលែងទាហានខ្មែរទាំង ១៨ នាក់

កូនស្រីទើប ១២ ឆ្នាំ ស្រ្តីជនជាតិថៃម្នាក់ បង្ខំឱ្យកូនលួចលាក់បម្រើសេវាកម្មខុសច្បាប់នៅជប៉ុន ឥលូវបែកការណ៍ផ្អើលពេញតូក្យូ

ពុ.ទ្ធោ! ស្រ្តីអ្នកអនាម័យម្នាក់ ចូលទៅសម្អាតច្រឡំផ្ទះ ម្ចាស់គេស្មានថាជាចោរ ជ្រុលដៃបា-/ ញ់ស្ល./ា-ប់ ចោលកូន ៤ នាក់ឱ្យកំព្រាម្ដាយ

(វីដេអូ) ផ្អើលឃើញក្រពើបណ្ដែតខ្លួននៅទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ពេលនេះត្រូវអ្នកភូមិព័ទ្ធចាត់ការរៀបរយហើយ

ម្តាយ ហ្វីយ៉ាតា ពន្យល់អ្នកគាំទ្រច្បាស់ៗ ជុំវិញផេក Miss Universe Cambodia ស្ងប់ស្ងាត់ មិនបង្ហោះសកម្មភាពប្រកួតផ្សេងៗរបស់កូនស្រី

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ក្រោយទាហានថៃជាន់មីនព្រឹកមិញ ឥលូវនាយករដ្ឋមន្រ្តីថៃ Anutin បញ្ជាឱ្យបញ្ឈប់ការដោះលែងទាហានខ្មែរទាំង ១៨ នាក់

កូនស្រីទើប ១២ ឆ្នាំ ស្រ្តីជនជាតិថៃម្នាក់ បង្ខំឱ្យកូនលួចលាក់បម្រើសេវាកម្មខុសច្បាប់នៅជប៉ុន ឥលូវបែកការណ៍ផ្អើលពេញតូក្យូ

ពុ.ទ្ធោ! ស្រ្តីអ្នកអនាម័យម្នាក់ ចូលទៅសម្អាតច្រឡំផ្ទះ ម្ចាស់គេស្មានថាជាចោរ ជ្រុលដៃបា-/ ញ់ស្ល./ា-ប់ ចោលកូន ៤ នាក់ឱ្យកំព្រាម្ដាយ

(វីដេអូ) ផ្អើលឃើញក្រពើបណ្ដែតខ្លួននៅទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ពេលនេះត្រូវអ្នកភូមិព័ទ្ធចាត់ការរៀបរយហើយ

ទាន់ហេតុការណ៍! ទាហានថៃម្នាក់ទៀតហើយ បានដើរជាន់មីនបណ្តាលឱ្យដាច់ជើងស្តាំ នៅម្តុំភូមិភាគ ២ តំបន់ទល់មុខប្រាសាទព្រះវិហារ

ហៅសួរនាំដឹងរឿងហើយ! អាជីវករនៅកែប ទទួលស្គាល់រឿងតម្លៃតូប ៥០ ដុល្លារ និង ធ្វើកិច្ចសន្យា ៤ ចំណុចនេះ

ទឹកព្រះហឫទ័យធំធេង! ព្រះករុណា សព្វព្រះរាជហឫទ័យព្រះទានដំណាក់ចំនួន ២ ដល់រដ្ឋាភិបាលធ្វើសារមន្ទីរជាតិ តែប្រជារាស្ត្របែរជាក្ដុកក្តួលនឹងប្រយោគមួយរបស់ព្រះអង្គខ្លាំង

កោះល្បីមួយនៅអេស្ប៉ាញ ត្រូវរលកយក្សស៊ូណាមិកម្ពស់ ៤ ម៉ែត្រវាយប្រហា.រ ស្លា./ប់របួសមនុស្សជិត ២០ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ