ទម្លាយស្ថានភាពអូតែសយន្តហោះ Jeju Air ក្រោយមានសំណាង អាចរួចផុតជីវិតពីហេតុការណ៍បុ/កឆេះដ៏សោកសៅនៅកូរ៉េ

Share This

យន្តហោះ Jeju Air ដឹកអ្នកដំណើរ ១៧៥ នាក់ និង បុគ្គលិកចំនួន ៦ នាក់ បានជួបសោកនាដកម្មបុកនឹងជញ្ជាំងព្រលានយន្តហោះ Muan កូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ រហូតផ្ទុះឆាបឆេះគួរឱ្យរន្ធត់ជាទីបំផុត។ តាមការបញ្ជាក់ពីមន្ត្រីនៃនាយកដ្ឋានអគ្គិភ័យប្រចាំខេត្ត Jeonnam បានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះមានមនុស្សតែ ២ នាក់ប៉ុណ្ណោះអាចរួចផុតជីវិត ខណៈជនរងគ្រោះ ១៧៩ នាក់ផ្សេងទៀតបានបាត់ប​ង់ជីវិតទាំងអស់។

គួរឱ្យដឹងថា ដំបូងឡើយខាងសារព័ត៌មានកូរ៉េខាងត្បូងចេញផ្សាយថាជនរងគ្រោះដែលសង្គ្រោះបានមានម្នាក់ជាអ្នកដំណើរស្ត្រីស្ថិតក្នុងវ័យខ្ទង់ ២០ ឆ្នាំ និង ម្នាក់ទៀតជាអូតែសប្រុសឈ្មោះ Lee Mo។ យ៉ាងណាមិញ ភ្នាក់ងារសារព័ត៌មាន Yonhap ក្រោយមកបានស្រង់សម្ដីពីខាងមន្ត្រីផ្នែកអគ្គិភ័យថា នារីរងគ្រោះមានឈ្មោះហៅក្រៅថា Koo តាមពិតក៏ជាអូតែសដូចគ្នាដែរ។

ទាំង Lee និង Koo គឺជាអូតែសបម្រើអ្នកដំណើរនៅកាប៊ីនខាងក្រោយយន្តហោះ ហើយមុនពេលយន្តហោះចុះចត លោក Lee បានអង្គុយនៅកៅអីរបស់អូតែសខាងក្រោយយន្តហោះ រួមទាំងបានពាក់ខ្សែក្រវាត់ការពារផងដែរ។ នៅពេលកើតហេតុ លោក Lee ដឹងថាយន្តហោះបានចុះប៉ះដីហើយ ប៉ុន្តែរឿងកើតឡើងក្រោយមកទៀតលោកមិនបានចងចាំអ្វីនោះឡើយ។

ក្រោយដឹងខ្លួននៅមន្ទីរពេទ្យមួយនាក្រុង Mokpo លោក Lee បានស្រែកសួរថា៖ «មានរឿងអ្វីកើតឡើងហ្នឹង? ហេតុអ្វីខ្ញុំនៅទីនេះ?»។ បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យដែលព្យាបាលលោក Lee បានលើកឡើងថា ដោយសារជនរងគ្រោះរងការតក់ស្លុតខ្លាំងពេក និង ទំនងធ្វើឱ្យលោកបាត់ការចងចាំ ដូច្នេះហើយទើបរូបលោកបន្តសួរដដែលៗជុំវិញហេតុការណ៍ដែលបានកើតឡើង។ គួរបញ្ជាក់ថា លោក Lee បានរងរបួសបាក់ស្មាខាងឆ្វេង និង រងរបួសក្បាល ប៉ុន្តែលោកបានដឹងខ្លួន និង អាចដើរបានធម្មតា៕

ប្រភព៖ VN Express

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ