ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

Share This

ថ្មីៗនេះ មានរឿងរ៉ាវមួយបានកំពុងធ្វើឱ្យកក្រើកក្នុងបណ្តាញសង្គមរបស់ចិន ដែលមានស្រ្តីម្នាក់ភ្លាត់ធ្លាក់ចូលទៅអណ្តូងកណ្តាលព្រៃ ស៊យអីក្នុងនោះមានសុទ្ធតែពស់ តែខំតោងជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ទម្រាំមានអ្នកនៅជួយ។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើនេះមានវ័យ ៤៨ ឆ្នាំ នាងជាអ្នកមកពីទីក្រុង Quanzhou ខេត្ត Fujian។ នៅថ្ងៃកើតហេតុនាងបានដើរទៅលេងក្នុងព្រៃនៅជិតផ្ទះ ស្រាប់តែបានភ្លាត់ជើងធ្លាក់ចូលទៅក្នុងអណ្តូងមួយ។ ក្នុងនោះនាងចេះហែលទឹក ប៉ុន្តែមិនអាចឡើងមកខាងលើបានឡើយ ម្យ៉ាងទៀតក្នុងអណ្តូងនោះសុទ្ធតែពស់ជាច្រើនក្បាល ដែលបង្ខំឱ្យនាងត្រូវតោងថ្មនៅជាប់ជញ្ជាំងអណ្តូងដើម្បីគេចចេញពីពួកវា។

នាងនៅជាប់ក្នុងអណ្តូងនោះប្រមាណជា ៥២ ម៉ោង ជាមួយនឹងសត្វពស់ រួមទាំងមូសយ៉ាងច្រើន ហើយនាងបានឱ្យដឹងថានាងអស់កម្លាំង និងអស់សង្ឃឹមជាច្រើនដងទៅហើយ នាងចង់តែលែងដៃហើយស្លាប់ក្នុងអណ្តូងនោះ តែនាងចេះតែនឹកឃើញដល់មុខម្តាយអាយុ ៧០ ឆ្នាំ និងឪពុកអាយុ ៨០ ឆ្នាំ ព្រមទាំងកូនស្រីសំណព្វចិត្ត​ទើបតែចូលរៀនវិទ្យាល័យ នាងក៏តស៊ូនៅតោងបន្តទៀត រហូតដល់មានអ្នកមកឃើញ និងជួយសង្រ្គោះ។​

ដោយឡែក តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះ បានបាក់ឆ្អឹងជំនីរចំនួ​ន ២ និងរបួសដៃ ព្រមទាំងសួតក៏មានការប៉ះពាល់បន្តិចបន្តួច តែពេលនេះនាងកំពុងតែសះស្បើយឡើងវិញបណ្តើរហើយៗ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ព័ត៌មានបន្ថែម

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ