នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែម៉ុង ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកនូវក្បួនហុងស៊ុយឱ្យបានដឹងថា ថ្ងៃទី ២៤ ខែវិច្ឆិកានេះ គឺជាខែថ្ងៃល្អ សម្រាប់ធ្វើពិធីជួយដាស់ តារាសាស្រ្ដលេខ ៤ និង តារាសាស្ត្រលេខ ៨ ក្នុងគេហដ្ឋានរបស់លោកអ្នក។

ក្នុងនោះលោកគ្រូចិនស៊ែរ ម៉ុង បានបញ្ចាក់ឱ្យបានដឹងថា នៅពេលអានសារនេះរួច សូមយកទឹកស្អាតចំនួន ៣ កែវ ដាក់នៅក្នុងទិសខាងលិច (អង្សារ ២៥០ គឺល្អបំផុត) ដាក់រហូតដល់យប់ម៉ោង ១២៖០០ យប់នេះ ទើបដកចេញ ហើយសម្រាប់តែថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ តែប៉ុណ្ណោះ។

ក្នុងនោះ គ្រូហុងស៊ុយដ៏មានប្រជាប្រិយភាពខាងលើបានបន្តថា ការធ្វើបែបនេះ គឺអាចជួយដាស់តារាសាស្រ្ដលេខ ៤ និង លេខ ៨ ដើម្បីឱ្យអ្នកមានឥទ្ធិពលការសិក្សា សតិបញ្ញា មុខរបររកស៊ី និង លាភសំណាង៕
