គួរសរសើរ! ថៅកែស្រីម្ចាស់ហាងនំប៉័ងល្បីមួយនេះពិតជាខ្លាំង មានល្បិចរកស៊ីងាយៗតែចំគោលដៅ អាចជាគំរូសម្រាប់អ្នកចង់ចាប់ផ្តើម

Share This

លោកស្រីឧកញ៉ា លី ដាលីន ត្រូវបានគេស្គាល់ថា ជាអគ្គនាយក​ក្រុមហ៊ុន Cham & Ly Corporation ដែលបានទិញសិទ្ធិអាជីវកម្មហាង​នំបុ័ង​អន្តរជាតិដ៏ល្បីល្បាញ BreadTalk ពីប្រទេសសិង្ហបុរីមកប្រកួតទីផ្សារនៅកម្ពុជា។ លើសពីនេះ លោកស្រីក៏បានធ្វើជំនួញលើវិស័យអចលនទ្រព ដោយជាស្ថាបនិក ជា Chairwoman និង ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Daline Property Development។ ជាស្ត្រីខ្លាំង ជាសហគ្រិនឆ្នើម និង ពោរពេញដោយមហិច្ឆតា ដំណើរលើវិថីជំនួញរបស់លោកស្រីពិតជាគួរឱ្យស្ញប់ស្ញែង និង អាចជាផ្នែកជំរុញដល់សហគ្រិនស្រ្តីជំនាន់ថ្មី។ ចំណោមអាជីវកម្មរបស់លោកស្រី យើងសូមលើកពីដំណើរអាជីវកម្មហាងនំប៉័ងដ៏ជោគជ័យរបស់លោកស្រីដូចខាងក្រោម។

តាមរយៈបទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Prestige លោកស្រីឧកញ៉ា លី ដាលីន មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំពោះការសិក្សា លោកស្រីទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលពេញលេញ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។​ ក្រោយបញ្ចប់ការសិក្សា លោកស្រីបានចេញទៅក្រៅប្រទេស បន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអាជីវកម្ម នៅសាកលវិទ្យាល័យ St. John’s University ស្ថិតនៅស្រុក Queens នៃទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក។

នៅឆ្នាំ ២០០១ ពេលត្រលប់មកកម្ពុជាវិញ លោកស្រីបានចូលបម្រើការងារនៅក្រសួងពាណិជ្ជកម្ម ព្រមទាំងចាប់ផ្តើមមានគ្រួសារផងដែរ។ អស់រយៈពេល ១០ ឆ្នាំ លោកស្រីបានធ្វើការយ៉ាងសកម្ម ប៉ុន្តែមួយផ្នែកទៀតដែលលោកស្រីតែងមានគំនិតគឺចង់ធ្វើអាជីវកម្ម។ លោកស្រីលើកឡើងថា លោកស្រីចូលចិត្តសេរីភាព នៅពេលដែលធ្វើជាម្ចាស់អាជីវកម្ម យើងអាចព្យាយាមសម្រេចនូវគោលដៅអាជីវកម្មរបស់យើង។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៤ លោកស្រីបានទិញសិទ្ធិអាជីវកម្មហាង​នំបុ័ង​អន្តរជាតិដ៏ល្បី BreadTalk ពីប្រទេសសិង្ហបុរី មកបើកហាងដំបូងនៅទីក្រុងភ្នំពេញ។ ក្នុងរយៈពេលដ៏ខ្លី ហាងនំប៉័ងនេះទទួលបានការពេញនិយមខ្លាំងពាសពេញទីក្រុង។ មែនទែនទៅមុនបើកអាជីវកម្មនេះ លោកស្រីបានចាប់ផ្តើមអាជីវកម្មដំបូងនៅឆ្នាំ ២០០២ ដោយបើកជាហាងអ៊ីនធ័រណែត ខណៈដែលគ្រានោះ អ៊ីនធ័រណែតនៅកម្ពុជានៅមានកម្រិតនៅឡើយ។

ស្របពេលអាជីវកម្មហាងនំប៉័ងទទួលបានការគាំទ្រខ្លាំង លោកស្រីក៏ប្រឈមនឹងការប្រកួតប្រជែងខ្លាំងផងដែរ ជាពិសេសជាមួយហាងនំប្រ៊េនមកពីកូរ៉េ។ បើទោះយ៉ាងនេះក្តី ជាម្ចាស់អាជីវកម្មដ៏ឆ្លាតវៃ លោកស្រីដឹងច្បាស់ពីចំណុចខ្លាំងរបស់ខ្លួន​ ដោយផ្តោតសំខាន់ទៅលើអាថ៌កំបាំងគ្រឿងផ្សំ។ លោកស្រីលើកឡើងថា ប្រូម៉ូសិនពិតជាល្អ តែអ្វីដែលសំខាន់បំផុតគឺគុណភាព។ លោកស្រីបានទំនាក់ទំនងជាមួយខ្សែចង្វាក់ផ្គត់ផ្គង់ពីក្រៅប្រទេស និង បង្កើតភាពច្នៃប្រតិដ្ឋទៅលើគ្រឿងផ្សំ ដោយប្រើគ្រឿងផ្សំទាំងនាំចូល និង គ្រឿងផ្សំក្នុងស្រុក ហើយធ្វើយ៉ាងណាឱ្យត្រូវជាមួយស្តង់ដារបស់ម៉ាកយីហោ។ ជាលទ្ធផល ការយកចិត្តទុកដាក់ និង ជម្នះការប្រឈម អាជីវកម្មហាងនំប៉័ងរបស់លោកស្រីទទួលបានការគាំទ្ររហូតបើកច្រើនសាខាមកដល់សព្វថ្ងៃ។

ជាមនុស្សស្រលាញ់ការងារសប្បុរសធម៌  តាមរយៈហាងនំប៉័ងនេះ លោកស្រីឧកញ៉ា លី ដាលីន បានធ្វើការបរិច្ចាគផ្តល់ជានំប៉័ងទៅកាន់អង្គរការ ដែលជួយជនក្រីក្រ និង អង្គការមូលនិធិកុមារកម្ពុជា (CCF)។ លើសពីនេះ មុន និង ក្រោយកូវីដ ១៩ លោកស្រីបានជួយគាំទ្រទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ គម្រោងសម្បុរសធម៌ប្រចាំឆ្នាំរបស់លោកស្រីគឺ «Share the Love» រួមជាមួយព្រឹត្តិការណ៍ជាច្រើនទៀតពេញមួយឆ្នាំ និង ថ្ងៃសំខាន់ៗដូចជា ទិវានៃក្តីស្រលាញ់, ទិវានារីអន្តរជាតិ និង ទិវាកុមារអន្តរជាតិ…ជាដើម។ ពាក្យស្លោករបស់លោកស្រី «ពេលអ្នកធ្វើអំពើល្អ ព្រលឹងអ្នកនឹងញញឹម»

ទៅថ្ងៃខាងមុខ លោកស្រីមានគម្រោងធំៗជាច្រើនទៀត ដោយកំពុងសម្លឹងពង្រីកនៅក្នុងវិស័យកសិកម្ម និង វិស័យអាហារ និង ភេសជ្ជៈ។ ចំពោះលោកស្រី ការធ្វើអាជីវកម្មមិនត្រឹមតែជាការបង្កើតលុយប៉ុណ្ណោះទេ តែត្រូវតែកសាងទន្ទឹមគ្នានូវ «ភាពសុចរិត សីលធម៌ និង ភាពស្មោះត្រង់»

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ