ថាចែហុងទៅសំណាង តែចែស៊ីនលើសពីសំណាង អាយុ ៥០ ឆ្នាំហើយ ត្រូវមិត្តកូនប្រុសចាប់ចិត្តសុំរៀបការ ឥលូវកំពុងមានផ្ទៃពោះ

Share This

គ្រប់គ្នាអាចនឹងគិតថា ចែហុង សំណាង ដែលបានភ្លក់រសជាតិប្រុសក្មេងជាច្រើន ប៉ុន្តែទោះសំណាងយ៉ាងណា ក៏នៅចាញ់ចែស៊ីន (Sister Xin) ជនជាតិចិន អាយុ ៥០ ឆ្នាំនេះដែរ ព្រោះចែបានប្រុសក្មេងជនជាតិរុស្សី ចាប់ចិត្ត សុំស្រលាញ់ច្បាស់លាស់ ទាក់ទងគ្នារហូតមានផ្ទៃពោះ។

ជាការពិត ចែស៊ីន ជាស្ត្រីជនជាតិចិន ជាម្ចាស់ក្រុមហ៊ុនបណ្តាញតិចណូឡូជីឈ្មោះថា Guangzhou Douy។ បច្ចុប្បន្ន នាងមានភាពល្បីល្បាញនៅលើបណ្តាញសង្គម ដែលមិនត្រឹមតែរៀបការជាមួយមិត្តរួមថ្នាក់របស់កូនប្រុសប៉ុណ្ណោះទេ តែថែមទាំងកំពុងពពោះកូនជាមួយគ្នាផងដែរ។

យោងតាមសារព័ត៌មានចិនចុះផ្សាយជាច្រើន ចែស៊ីន ជាស្ត្រីដ៏រឹងមាំបានចិញ្ចឹមកូនដោយខ្លួនឯង ដោយមានកូនប្រុសម្នាក់ និង កូនស្រីម្នាក់ ក្រោយពេលលែងលះស្វាមីនៅអាយុ ៣០ ឆ្នាំ។

ជីវិតស្នេហារបស់ចែស៊ីនបានចាប់ផ្តើមពន្លកថ្មី នៅពេលដែលកូនប្រុសរបស់គាត់ឈ្មោះ Kaikai បានហៅមិត្តរួមថ្នាក់ជនជាតិបរទេស ៣ នាក់មកលេងផ្ទះនៅអំឡុងបុណ្យចូលឆ្នាំចិនកាលពី ៦ ​ឆ្នាំមុន។

ចំណោមមិត្តរួមថ្នាក់ទាំង ៣ ក្នុងនោះមានបុរសម្នាក់ជនជាតិរុស្សីឈ្មោះ Defu អាចនិយាយភាសាចិនយ៉ាងស្ទាត់ បន្ទាប់ពីលោកបានរស់នៅប្រទេសចិនប្រមាណ ៣ ឆ្នាំ។  គ្រានោះ ដោយ Defu ចាប់អារម្មណ៍ខ្លាំងទៅលើការធ្វើម្ហូប និង ការតុបតែងផ្ទះរបស់ចែស៊ីន លោកក៏បានសុំអនុញ្ញាតចែស៊ីន ស្នាក់នៅផ្ទះមិនត្រឹមតែមួយថ្ងៃ តែពេញមួយអាទិត្យតែម្តង។

ដំបូងឡើយ ចែស៊ីន មិនគិតថាទំនាក់ទំនងជាមួយប្រុសក្មេងអាចទៅរួចឡើយ ដោយហេតុ អ្នកទាំងពីរមានអាយុគម្លាតគ្នាជាង ២០ ឆ្នាំ ម្យ៉ាង Defu ជាបុរសវ័យក្មេងសង្ហា កម្ពស់ដល់ទៅ ១,៩៥ ម៉ែត្រឯណោះ ហើយវប្បធម៌ក៏ខុសគ្នាទៀត។

យ៉ាងណាមិញ ដោយមានការជំរុញពីកូនប្រុស ចែស៊ីន ក៏សម្រេចចិត្តចាប់ផ្តើមមានស្នេហាឡើយវិញជាលើកទី ២។ ទីបំផុត នៅដើម ឆ្នាំ ២០២៥ នេះ ចែស៊ីន និង Defu ដែលជាមិត្តរួមថ្នាក់របស់កូនប្រុស បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា។

កាលពីខែមិថុនាកន្លងទៅ ចែស៊ីន ក៏បានប្រកាសនៅក្រុមហ៊ុនថា នាងកំពុងមានផ្ទៃពោះជាមួយបុរសក្មេងផងដែរ។ នាងនិយាយថា៖ «ស្ត្រីចំណាស់មានផ្ទៃពោះមកជាមួយហានិភ័យខ្ពស់ ប៉ុន្តែនៅជាមួយ Defu ពិតជាធ្វើឱ្យវាមានតម្លៃបំផុត»

កូនក្នុងផ្ទៃរបស់អ្នកទាំងពីរអាចនឹងគ្រប់ខែនៅអំឡុងខែមីនាដល់ខែឧសភា ឆ្នាំក្រោយ។ អ្នកទាំងពីរបានត្រៀមខ្លួនរួចរាល់ ដោយបានទិញ គ្រែ សម្ភារ និង សម្លៀកបំពាក់សម្រាប់ស្វាគមន៍កូនរួចរាល់៕

ប្រភព៖ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ចរិតប្រទេសអ្នកមាន! ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ដឹងរឿងហើយ! ផ្ទុះចចាមអារ៉ាមយកសា-ច់មនុស្សធ្វើស៊ុប ការពិតជាករណីឃា-ត-ក-ម្ម សម្ល-ា.//ប់រួចបំផ្លាញសាកស-ពចោល

មិនចប់សោះ! តា Nawat ដាក់ពាក្យប្តឹង Fatima ម្ចាស់មកុដ Miss Universe 2025 រឿងនិយាយបង្កាច់បង្ខូច កាលទាស់សម្ដីគ្នាលើកមុន

សុខៗដាច់ភ្លើងកុំឆ្ងល់! EDC ជូនដំណឹង ចាប់ពីព្រឹកនេះ ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់តាមពេលកំណត់នេះ

អត់ផុតពីក្រសែភ្នែកទេ! យប់មិញ ក្លឹប X-ZOOM ដែលកំពុងផ្ទុះល្បីមានយុវវ័យសម្រុកទៅរាំរែក ត្រូវអាជ្ញាធរចុះណែនាំលើរឿង ៥ យ៉ាង

បើកភ្នែកមក រលឹមស្រិចៗ! ក្រសួងប្រកាស ភ្នំពេញ និង ខេត្តទាំងនេះ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី៦

ស្វែងរកព័ត៌មាន​ ឬវីដេអូ